ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រុមហ៊ុនមិត្តហ្វូន បានប្រគល់រង្វាន់រថយន្តសេរីថ្មីទំនើបម៉ាក TOYOTA HILUX REVO ឆ្នាំ2020 ទៅកាន់អតិថិជនដែល មានសំណាងពីកម្មវិធី «បញ្ចូលលុយឈ្នះ រង្វាន់មហស្ចារ្យ» នៅឯការិយាល័យកណ្តាលរបស់ខ្លួន។
អ្នកស្រី ហាក់ ស្រី រស់នៅរាជធានីភ្នំពេញ ជាអតិថិជនដែលមានសំណាងឈ្នះ រង្វាន់រថយន្តទំនើបនេះបានថ្លែង ទាំងអារម្មណ៍រំភើបឥតឧបមាថា “ខ្ញុំអរចង់ហោះនៅពេល ដែលក្រុមហ៊ុនតេមកបញ្ជាក់ថា ខ្ញុំឈ្នះរង្វាន់ឡាន ១គ្រឿងនេះ។ ដំបូងភ័យណាស់ខ្លាចគេបោកប្រាស់ ព្រោះអីធ្លាប់គេខលមកបោក ប្រាស់បន្លំច្រើនដង ។ មិត្តហ្វូនពិតជាបានប្រគល់រង្វាន់ ដ៏អំអស្ចារ្យនេះមកនាងខ្ញុំពិតមែន។ សូមអតិថិជនទាំងអស់ជឿជាក់ ជាមួយការផ្តល់ជូននេះ!” ។
អតិថិជនមានសំណាងម្នាក់ទៀត មកពីខេត្តកណ្តាលលោក អ៊ុត ណេង ឈ្នះរង្វាន់ទូរស័ព្ទដៃទំនើបម៉ាក iPhone 11 Pro ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា «រង្វាន់នេះពិតប្រាកដណាស់ ខ្ញុំតែងតែប្រើប្រាស់ប្រព័ន្ធមិត្តហ្វូន ហើយគ្រាន់តែបញ្ចូលលុយ មិននឹកស្មានថា ឈ្នះរង្វាន់ទូរស័ព្ទដៃ ដ៏ទំនើបមួយនេះទេ» ។
ជាមួយគ្នានោះដែរ អតិថិជនដែលឈ្នះរង្វាន់ផ្សេងៗទៀត សុទ្ធតែបង្ហាញអារម្មណ៍រំភើបដូចគ្នា ក្នុងពីធីប្រគល់រង្វាន់នេះ ។
ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា «ខ្ញុំបាទមានកិត្តិយសក្នុងការប្រគល់រង្វាន់ ជូនអតិថិជនមហាសំណាង យើងនៅថ្ងៃនេះ។ ការរៀបចំកម្មវិធីពិសេសៗ របស់មិត្តហ្វូនពិតជាមានតម្លាភាព និងសច្ចភាពទៅដល់អតិថិជន គ្រប់រូបដែលតែងតែជឿជាក់ និងគាំទ្រលើសេវាកម្មរបស់មិត្តហ្វូន ហើយឆាប់ៗខាងមុខនេះមិត្តហ្វូន នឹងផ្តល់ជូននូវកម្មវិធីថ្មីៗ និងឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត» ។
នៅក្នុងពីធីនេះមិត្តហ្វូន បានប្រគល់នូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ទៅកាន់អតិថិជនដែលមានសំណាងដូចជា៖
-រង្វាន់រថយន្ត TOYOTA HILUX REVO សេរីឆ្នាំ2020 បានទៅលើអ្នកស្រី ហាក់ ស្រី មកពីរាជធានីភ្នំពេញ
-រង្វាន់ទូរស័ព្ទដៃ iPhone 11 Pro បានទៅលើលោក អ៊ុត ណេង មកពីខេត្តកណ្តាល
-រង្វាន់ទូរទស្សន៍ LG Smart TV 49 អ៊ីញ បានទៅលើអ្នកនាង រៀល សំអាត មកពីខេត្តស្វាយរៀង
-រង្វាន់ទូទឹកកក SAMSUNG បានទៅលើអ្នកស្រី ខ្នា រ៉េន មកពីខេត្តកំពង់ធំ
មិត្តហ្វូនជាក្រុមហ៊ុនទូរស័ព្ទចល័ត ឈានមុខគេលើសេវា គ្របដណ្តប់ទូទាំងប្រទេស អត្រាតម្លៃសមរម្យ រួមជាមួយនឹងការផ្តល់ជូនកម្មវិធីពិសេសៗ ទៅដល់អតិថិជនរបស់ខ្លួនរៀងរាល់ខែ។ ការផ្តល់ជូននេះគឺជាការឆ្លើយតបទៅ ដល់អិតិថិជនទាំងអស់ដែលបានគាំទ្រ ប្រើប្រាស់បណ្តាញមិត្តហ្វូនយ៉ាងពេញទំហឹង តាំងពីខ្លួនបើកប្រតិបត្តិការនៅលើទីផ្សារ ប្រទេសកម្ពុជាជាង ១០ឆ្នាំមកនេះ ៕