ក្នុងដំណើរកម្សាន្តរយៈពេល ៥ថ្ងៃ ដែលចេញដំណើរតាំង ពីថ្ងៃទី១៦ និងត្រឡប់មកវិញនៅថ្ងៃទី២២ ខែមករានេះ ទៅកាន់ទឹកដីនៃក្តីស្រមៃ របស់មនុស្សភាគច្រើនលើសកលលោក អ្នកឈ្នះដំណើរកម្សាន្ត ទៅកាន់ចក្រភពអង់គ្លេស ដែលរៀបចំឡើងដោយក្រុមហ៊ុនផលិត ស្រាបៀរ កម្ពុជា បានទទួលបទពិសោធន៍អស្ចារ្យ ដែលអាចធ្វើឱ្យគេច្រណែនមិនតិចទេ។
បើតាមអ្នកតំណាងក្រុមហ៊ុន ផលិតស្រាបៀរ កម្ពុជា ដែលដឹកនាំដំណើរកម្សាន្តទៅកាន់ចក្រភពអង់គ្លេសនេះបានឱ្យដឹង៖ «ក្រៅពីបានទស្សនាទីក្រុងមេនឆេសស្ទឺ (Manchester) ដ៏ល្បីល្បាញរួច ពួកខ្ញុំទាំងអស់គ្នាបានដឹកនាំក្រុមទៅកាន់ទីក្រុងលីវើភូល (Liverpool) និងចូលទស្សនាការប្រកួតបាល់ទាត់លំដាប់ពិភពលោក និងបានស្វែងយល់ពីរបៀបលេងបាល់ទាត់ពីគ្រូបង្វឹកក្រុមបាល់ទាត់ Manchester City ដោយផ្ទាល់ផងដែរ»។
លោកបន្តថា៖ «ថ្ងៃនេះ ពួកយើងនឹងនាំអ្នកឈ្នះទាំង៣៨រូបទៅទស្សនាព្រះបរមរាជវាំងបាក់ឃីងហាំ (Buckingham Palace) សារមន្ទីសិល្បៈ និង វត្ថុបុរាណជាច្រើន។ ក្រោយមកយើងនឹងទៅជិះទូកតាមដងទន្លេ River Thames និងទៅស្ពានឡុងដ៍ (London Bridge) ព្រមទាំងកន្លែងល្បីៗជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ថា ស្រាបៀរ កម្ពុជា បានរៀបចំដំណើរកម្សាន្តទៅកាន់ចក្រភពអង់គ្លេសចំនួន៣លើករួចមកហើយ។ ក្រុមហ៊ុនក៏បានរកឃើញអ្នកឈ្នះដំណើរកម្សាន្តសម្រាប់រដូវកាលក្រោយបានមួយចំនួនផងដែរ។ ស្រាបៀរ កម្ពុជា ក៏បានលើកទឹកចិត្តអតិថិជនទាំងអស់ឱ្យបន្តគាំទ្រស្រាបៀរ កម្ពុជា និងពិនិត្យក្រវិលកំប៉ុងរាល់ពេលគាស់ ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្ត និងរង្វាន់ផ្សេងៗទៀត។
ពិសាដោយការទទួលខុសត្រូវ!