ភ្នំពេញ៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានបញ្ចប់សិក្ខាសាលាទូទាំងខេត្ត/ក្រុង នៃប្រទេសកម្ពុជា ប្រកបដោយភាពជោគជ័យ ក៏បានអប់រំ ជាចម្បងដល់សិក្ខាកាម ជាងមួយពាន់នាក់ពាក់ព័ន្ធ នឹងសារៈសំខាន់នៃទីផ្សារឧបករណ៍និស្សន្ទ ។
ការបញ្ចប់នេះបានធ្វើឲ្យ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ក្លាយជាក្រុមហ៊ុន ឈ្មួញជើងសារ ឧបករណ៍ និស្សន្ទមួយ និងដំបូងគេបង្អស់ ដែលបានបង្កើតដំណើរដ៏អស្ចារ្យ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត វាក៏បានបង្កើតឲ្យមានព្រឹត្តិការណ៍មួយ ក្នុងប្រវត្តិសាស្ត្រ លើវិស័យ ទីផ្សារឧបករណ៍ និស្សន្ទ ដោយមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅលើសកលលោកទៀតផង។
នៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ដែលបានចូលរួមសិក្ខាសាលា តាមបណ្ដាលខេត្តនានា បានធ្វើឲ្យដំណើររបស់យើង ការតែមានភាពរលូន។ លោកថែមទាំងលើកទឹកចិត្ត ឱ្យសាធារណជនត្រៀមខ្លួន សម្រាប់ការវិនិយោគលើវិស័យនេះ ដោយសារវិស័យនេះ មានគុណប្រយោជន៍ ជាលក្ខណៈបុគ្គល និងជាសមូហភាព។
លោកមានប្រសាសន៍ថា នៅក្នុងវិស័យនេះមានអត្ថប្រយោជន៍ជាច្រើន ទោះបីជាមានលក្ខណៈប្រភេទតូចក្ដី តែអាចផ្ដល់ជូននួវអត្ថប្រយោជន៍ ជាច្រើនដូចជា ឱកាសការងារ ឱកាសវិនិយោគនិងជម្រើសផ្សេងៗទៀត។ ក៏មានវិនិយោគិនពីបរទេសនិងកំណើនប្រាក់ ចំណូលជាតិតាមរយៈ ការទទួលពន្ធផងដែរ។
ក្នុងនាមជាតំណាង គណៈធិបតីនៅក្នុងសិក្ខាសាលា តាមបណ្ដាលខេត្តនានា លោក សុខ ដារ៉ា អគ្គនាយករងគណៈកម្មការមូលបត្រកម្ពុជា បានសម្តែងនូវសេចក្តីរីករាយ ដែលបាន សហការជាមួយ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល និងការទទួលបានលទ្ធផលគួរជាទីមោទននេះ។ លោកក៏បានលើកឡើងដែរថា (គ.ម.ក) នឹងមិនបញ្ឈប់ នៅត្រង់នេះទេ នឹងបន្តការកសាងសមិទ្ធិផលផ្សេងៗទៀត។
លោកបានបន្ថែមថា ការអប់រំនិងការបំពេញនូវតម្រូវការ នៃការវិនិយោគរបស់សាធារណជន គឺជាគន្លឹះដ៏សំខាន់ នៃការចាប់ផ្ដើមក្នុងការវិនិយោគ ទីផ្សារឧបកណ៍និស្សន្ទ។ ក្នុងនាមជានិយ័តករ (គ.ម.ក)ប្តេជ្ញាអនុវត្តបេសកកម្ម របស់ខ្លួនដើម្បីអភិវឌ្ឍ បន្ថែមទៀតដោយមាន តម្លាភាពនិងប្រសិទ្ធភាពខ្ពស់។
តំណាងអោយក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ពិតជាមានសេចក្ដីសោមន្សរីករាយណាស់ ដែលបានបង្កើតសមិទ្ធិផលទាំងនេះ ឲ្យកើតមានឡើងគ្រប់សិក្ខាសាលា គ្រប់បណ្ដាលខេត្ត ដែលគាត់បានសម្រេចបំណង ក្នុងការផ្សព្វផ្សាយ ពីទីផ្សារឧបករណ៍ និស្សន្ទ និងបង្កើនគុណភាព នៃការអប់រំទាក់ទងនឹងឧបករណ៍ ហិរញ្ញវត្ថុសូម្បីតែ នៅតាម បណ្តាលខេត្តឆ្ងាយៗ ក៏ដោយ។
លោក ជា សុធា ជានាយកប្រតិបត្តិនៃ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល មានប្រសាសន៍ថា ខ្ញុំពិតជារំភើបណាស់ នៅពេលដែលយើងបាន បញ្ចប់ការធ្វើដំណើរ ដ៏ស្រស់ស្អាតប្រកបដោយផ្លែផ្កានេះ នេះជាដំណើរដែលមនុស្សគ្រប់គ្នា សុបិន្ត។ ដូច្នេះខ្ញុំសូមថ្លែងអំណរគុណ ដល់ (គ.ម.ក) និងរដ្ឋបាលខេត្ត សម្រាប់ការណែនាំ និងកិច្ចសហប្រតិបត្តិការ យ៉ាងពិសេសនេះ។ ការបង្កើនការយល់ដឹងអំពី បទប្បញ្ញត្តិនិងវិធីវិនិយោគ អាចធ្វើឱ្យអ្នកចូលរួមរាប់ពាន់នាក់ មានសមត្ថភាពល្អប្រសើរជាងមុន ក្នុងការវិនិយោគលើផលិតផល ឧបករណ៍និស្សន្ទ សម្រាប់កំណើន ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងខណៈនេះក៏បង្ហាញថា ទីផ្សារឧបកណ៍និស្សន្ទ គឺស្ថិតនៅក្នុងទីតាំង ដែលមានសុវត្ថិភាព ហើយនឹងបន្តជំរុញ ឆ្ពោះទៅរកអនាគត ដែលកាន់តែមាន សក្តានុពល។
លោក Naoto Arase ជានាយកផ្នែក Fintech នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បន្ថែមថា ការជួយមនុស្សរាប់ពាន់នាក់ អោយយល់ពីទីផ្សារឧបករណ៍ និស្សន្ទកាន់តែប្រសើរឡើង និងបង្ហាញពួកគេនូវជំនាញ ដ៏ចាំបាច់ក្នុងការវិនិយោគ លើឧបករណ៍និស្សន្ទ។ ក្នុងនាមជាអ្នកផ្សាភ្ជាប់ នៃទីផ្សារឧបកណ៍និស្សន្ទ នៃប្រទេសកម្ពុជា ក៏ដូចជាឯកអគ្គរដ្ឋទូតឧបកណ៍ និស្សន្ទពិភពលោកយើងមានមោទនភាពក្នុងការ បន្តចូលរួមចំណែកដោយផ្ទាល់ និងបន្ថែមដោយប្រយោលដល់ការ អភិវឌ្ឍន៍ វិស័យផ្សេងទៀត របស់ប្រទេសកម្ពុជា។ យើងកំពុងពង្រឹងឫសគល់ របស់យើងលើឆាកអន្តរជាតិជាពិសេស តាមរយៈការតាំងពិព័រណ៍ខ្នាតធំផ្សេងៗគ្នា។ ខ្ញុំគិតថាអ្វីៗ គឺស្ថិតនៅលើ គម្រោងដ៏ល្អឥតខ្ចោះមួយនេះ។ ជាមួយនឹងការអប់រំ ជាបន្ត វាជារឿងធម្មតា ដែលទីផ្សារឧបករណ៍ និស្សន្ទនឹងស្ថិតនៅក្នុងដៃរបស់ វិនិយោគិនប្រកបដោយសុវត្ថិភាព ហើយនឹងបន្តឆ្ពោះទៅរកអនាគត ដែលកាន់តែមាន សក្តានុពល។
ប្រធានផ្នែកប្រឹក្សា យោបល់ ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល មានប្រសាសន៍ថា“ ចាប់តាំងពីឆ្នាំ ២០១៦ មកទីផ្សារឧបករណ៍ និស្សន្ទ របស់ប្រទេសកម្ពុជា មានការរីកចម្រើន ជាលំដាប់ហើយខ្ញុំគិតថា អ្វីៗនៅតែបន្ត ដំណើរការ បានដោយល្អឥតខ្ចោះ”៕