អត្ថបទ

ក្រុមហ៊ុនស៊ីងម៉ឹង សហការជាមួយក្រុមហ៊ុន Cellcard ផ្តល់ជូនសេវាកម្មមើល ទូរទស្សន៍ លើទូរស័ព្ទដៃ បានគ្រប់ទីកន្លែង គ្រប់ពេលវេលា ជាមួយ Splus

ថ្មីៗនេះក្រុមហ៊ុនស៊ីងម៉ឹង បានកំពុងសហការជាមួយ ក្រុមហ៊ុនទូរគមនាគមន៍ ដ៏ធំៗក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជូនការមើលទូរទស្សន៍ លើទូរស័ព្ទដៃរបស់លោកអ្នក ជាមួយកម្មវិធីទូរទស្សន៍ Splus App ដែលដំនើរការនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ។

ឥឡូវនេះក្រុមហ៊ុនបានធ្វើការសហការ ជាមួយក្រុមហ៊ុន Cellcard បន្ថែមទៀត ដើម្បីពង្រីកសេវាកម្មមើលទូរទស្សន៍ តាមទូរស័ព្ទដៃរបស់ខ្លួន ឲ្យកាន់តែទូលំទូលាយដល់ដៃ អតិថិជនដែលប្រើប្រាស់សេវាកម្មទូរស័ព្ទចល័ត របស់ប្រព័ន្ធ Cellcard។

Splus គឺជាកម្មវិធីទូរស័ព្ទមួយ ដែលផ្តល់សេវាកម្មទូរទស្សន៍ ផ្សាយផ្ទាល់ និង អាចទស្សនាបាននៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ វានាំមកជូនលោកអ្នកនូវ ការកម្សាន្តពេញលេញដែលអនុញ្ញាតឱ្យអ្នកអាច ទស្សនាប៉ុស្តិ៍ ខ្មែរ ចិន និងបរទេស ដែលកំពុង ផ្សាយផ្ទាល់ផងដែរ។

Splus ក៍មានមុខងារ Replay Function (Scroll Back) អនុញ្ញាតឱ្យអ្នកអាចមើល ត្រលប់ទៅកម្មវិធីទូរទស្សន៍ ដែលបានផ្សាយ រួចហើយក្នុងរយៈពេល ៧ថ្ងៃ ផ្តល់ភាពងាយស្រួលសំរាប់អ្នកដែលខកខាន មិនបានទស្សនាការ ផ្សាយផ្ទាល់ ។

ជាមួយនឹងកញ្ចប់គម្រោង ចំនួនបីផ្សេងគ្នាលើការផ្តល់ជូន មានដូចជា កញ្ចប់ សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ជាតិ កញ្ចប់សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ចិន និង កញ្ចប់សម្រាប់ ប៉ុស្តិ៍ទូរទស្សន៍បរទេស លោកអ្នកអាចជ្រើសរើសកញ្ចប់ ដ៏ល្អឥតខ្ចោះណាមួយដែលលោកអ្នក ពេញចិត្ត និងអាចចូលទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ផ្សាយ បន្តផ្ទាល់គ្រប់ពេលវេលានិងគ្រប់ ទីកន្លែងនៅលើស្មាតហ្វូន របស់អ្នក។

តោះកុំភ្លេចដូនឡូតយក Splus App ដើម្បីទស្សនាប៉ុស្តិ៍ទូរទស្សន៍ខ្មែរ ចិន និងប៉ុស្តិ៍បរទេសជាច្រើនទៀតតាមតម្រូវការជាមួយ កម្រិតរូបភាព HD ច្បាស់ល្អ ។

ដើម្បីភ្ជាប់គម្រោង Splus តាមប្រព័ន្ធ Cellcard អ្នកគ្រាន់តែធ្វើតាមរបៀបខាងក្រោម ៖

ដោនឡូតកម្មវិធី Cellcard App > ចូលទៅកាន់ Menu Entertainment

ចូលទៅកាន់ TV –> ចូលទៅកាន់ Splus

ជ្រើសរើសគម្រោងដែលអ្នកពេញចិត្ត –> ហើយចុច Subscribe ជាការស្រេច

តោះនៅចាំអីទៀតចុះឈ្មោះជាមួយ Splus តាមលេខទូរស័ព្ទ Cellcard របស់អ្នកឥឡូវនេះដើម្បីមើលប៉ុស្តិ៍ទូរទស្សន៍ ដែលមានរូបភាពច្បាស់ត្រជាក់ភ្នែក និងងាយស្រួលប្រើប្រាស់ គ្រប់ទីកន្លែង គ្រប់ពេលវេលា ។

សម្រាប់ព័ត៌មានបន្ថែម 096 666 1888 / 089 966 888 / 023 860 666
ឬសូមចូលទៅកាន់គេហទំព័ររបស់យើង https://smtelemedia.com/

To Top