អត្ថបទ

ចិត្តល្អមែន អ្នកបាត់ដំបង! រង្វាន់៥០លានរៀល ​ពី​ភេសជ្ជៈ WURKZ នឹងយកខ្លះ​ទិញម៉ាស ចែក​អ្នកដំណើរតាមផ្លូវ ការពារឆ្លងកូរ៉ូណា

បាត់ដំបង៖ ពិតជាគួរឲ្យ​សរសើរមែន​នូវ ​សន្ដាន​ចិត្តដ៏ស្រស់ថ្លារបស់លោក ឆែម ចន្ថា វ័យ​៣៨ឆ្នាំ រស់នៅខេត្តបាត់ដំបង ដែល​បាន​ឈ្នះរង្វាន់ទឹកប្រាក់ ​៥០លានរៀលពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ សុខ​​ចិត្តយក​ប្រាក់រង្វាន់​ខ្លះ​​ទិញម៉ាស់ ដើម្បីចែកជូនអ្នក ធ្វើដំណើរតាមផ្លូវ សម្រាប់​ការពារខ្លួនពី​​វីរុស​ផ្លូវដង្ហើមប្រភេទថ្មី កូរ៉ណា។

អាជីវករលក់ម៉ូតូនៅ​ស្រុកមោងឫស្សីរូប​​នេះ​ បាន​រៀបរាប់ពេលមកបើករង្វាន់​ ដោយផ្ទាល់ថា៖ «​ខ្ញុំគិតថា វាពិតជាបុណ្យកុសល ភ័ព្វ​សំណាងខ្លាំងណាស់សម្រាប់ខ្ញុំ ដែល​ឈ្នះ​រង្វាន់៥០លានរៀលនេះ ព្រោះខ្ញុំបានគ្រវែងក្រវិលកំប៉ុងចោលទៅហើយ ពេលគាស់រួច ដោយមិនបានគិតឆែកមើលរង្វាន់សោះឡើយ។ តែដូចមានគេដង្ហោយហៅ ឲ្យ​រើសក្រវិលកំប៉ុងនោះមកមើល មាន​​អី​ក៏​ស្រែកហ៊ោ​ផ្អើលភូមិ​ពេល​ឃើញ​លេខ​​៥០លានរៀល លើក្រវិលកំប៉ុងនោះ។ សូម្បីតែប្រពន្ធ និង​កូនរបស់ខ្ញុំ ក៏សឹងតែមិនជឿ​ដែរ»។

លោកបន្តទៀតថា៖​ «ទឹកប្រាក់​៥០លានរៀលនេះ ខ្ញុំនឹងយក​ខ្លះទិញម៉ាស់​ ធ្វើទានចែកជូនពលរដ្ឋតាមផ្លូវខេត្តបាត់ដំបង ដើម្បី​ការពារពី​ការ​ឆ្លងវីរុស​កូរ៉ូណា ដែលទើបតែផ្ទុះ​ឡើង​ថ្មីៗ។​ ចំណែកខ្លះទៀតនឹងធ្វើបុណ្យ ចម្រើនព្រះជន្មឲ្យ​អ្នកមានគុណទាំងពីរ និង​ពង្រីកមុខរបរសព្វថ្ងៃបន្ថែមផងដែរ»៕

To Top