អត្ថបទ

ពិតជាមិត្តល្អមែន! ៥០​លានរៀលពី ស្រាបៀរ កម្ពុជា ត្រូវតែចែកគ្នា៤នាក់ ទោះមិនមែនជាអ្នកគាស់ក៏ដោយ

​ការជួបជុំមិត្តភ័ក្តិក្រោយបើកប្រាក់ខែ ជារឿងធម្មតាទៅហើយដើម្បីបន្ធូរ​អារម្មណ៍។ ចុះបើការជួបជុំគ្នានាំមក នូវសំណាងល្អបានឈ្នះរង្វាន់ធំទៀតនោះ មិន​កាន់តែ​ពិសេស?  

លោក ហេង ឈុនអ៊ឹម ជាបុគ្គលិកនៅរោងចក្រមួយ ដែលស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាន​សំណាងត្រូវរង្វាន់ទឹកប្រាក់៥០លានរៀល ពីស្រាបៀរ កម្ពុជាថ្ងៃទី ១០ មករា ជាថ្ងៃបើកប្រាក់ខែរបស់គាត់។ 

លោកបានរៀបរាប់ថា៖ «ថ្ងៃឈ្នះហ្នឹងខ្ញុំចូលលុយគ្នាទិញ កម្ពុជា មួយកេស ហូបជុំគ្នា៤នាក់ ហើយកំប៉ុងដែលមានតម្លៃស្មើ៥០លានរៀលនោះ គឺកំប៉ុងចុងក្រោយ គាស់ដោយខ្ញុំខ្លួនឯងផ្ទាល់។ បើទោះបីជាអីចឹង រង្វាន់៥០លានរៀលនេះ ខ្ញុំមិនអាចយកតែម្នាក់ឯងទេ ខ្ញុំនឹងបែងចែកគ្នា​៤​នាក់​ស្មើ​តែម្តង ព្រោះនេះរាប់ថាជាសំណាងរួម» ។ 

លោកបន្តថា៖ «ចំណែកដែលខ្ញុំត្រូវបាននោះ វាបានជួយខ្ញុំសងធនាគារបង្ហើយ ដែលខ្ញុំតឹងទ្រូងត្រូវសងអស់រាប់ឆ្នាំមកហើយ។ ជាពិសេសខ្ញុំត្រៀមទិញកាដូអនុស្សាវរីយ៍ដល់ភរិយាខ្ញុំនូវកងដៃមួយឈុតផងដែរសម្រាប់ពាក់ចូលឆ្នាំចិន»។ ​ពិសាដោយការទទួលខុសត្រូវ!

To Top