អត្ថបទ

តាមការគ្រោងទុក បុរី អូរ៉ូរ៉ា ស៊ីធី ក្រាំងធ្នង់ កំពុងខិតខំយ៉ាងសស្រាក់សស្រាំ លើការសាងសង់ លំនៅដ្ឋានប្រណិត ឈានដល់ ដំណាក់កាលទី២

ភ្នំពេញ៖ គម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ដែលកំពុងសាងសង់ លើផ្ទៃដីជាង ៨ពាន់ម៉ែត្រក្រឡា ហ៊ុព័ទ្ធទៅដោយ ផ្លូវសាធារណៈធំៗ និងជាតំបន់អភិវឌ្ឍ សំបូរទៅដោយ មជ្ឈមណ្ឌលពាណិជ្ជកម្ម រីឯសំណង់លំនៅដ្ឋាន មានភាពប្រណិតខ្ពស់ គ្រោងនឹងបញ្ចប់ ការសាងសង់ ត្រឹមរយៈពេល ២៤ខែ លើគម្រោងទាំងមូល គិតមកដល់ពេលនេះ បានឈានដល់ដំណាក់កាលទី២ ជាមួយការសាងសង់ ដោយយកចិត្តទុកដាក់ខ្ពស់ ពីក្រុមវិស្វករជំនាញៗ ។

ការខិតខំយ៉ាងសកម្មនេះ គឺជាការបង្ហាញ នូវឆន្ទៈយ៉ាងមុតមាំ និងធានាឲ្យបាន នូវការសាងសង់ ប្រកបដោយប្រសិទ្ធភាព និងគុណភាព ស្របតាមបទដ្ឋាន ស្តង់ដារពិតប្រាកដ ដើម្បីបំពេញតម្រូវការអតិថិជន របស់ គម្រោងបុរី អូរ៉ូរ៉ា ស៊ីធី ក្រាំងធ្នង់ ។ សមទ្ធិផលទាំងនេះ ជាការបង្ហាញ ដល់អតិថិជន ជាពិសេស រាល់អតិថិជន ដែលមិនទាន់ជ្រាប និងទទួលបានព័ត៌មាន ខណៈបច្ចុប្បន្ននេះ គម្រោងបុរី អូរ៉ូរ៉ា ស៊ីធី ក៏បាននឹងកំពុងធ្វើការបើកលក់​ ដំណាក់កាលទី២ ផងដែរ។

លោក ឃិន សារ៉ាត់ ប្រធានគម្រោង បុរី អូរ៉ូរ៉ា ស៊ីធី បានឲ្យដឹងនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា “គម្រោងរបស់យើង បានរៀបចំ និងខិតខំយ៉ាងមមាញឹក ដោយសស្រាក់សស្រាំ ដើម្បីឲ្យដំណើរការសាងសង់ទៅមុខដោយរលូន មិនឲ្យមានផល់ប៉ះពាល់ ឬមានភាពរាំស្ទះ ដល់អតិថិជនឡើយ” ។

លោកបានបន្តថា “យើងបានពង្រីកបន្ត ការសាងសង់ រហូតដល់ប្លុកទី២ គិតមកដល់ពេលនេះ យើងបានចាក់ប្លង់សេបាតរួចរាល់ ខណៈដែលប្លុកទី១ យើងសម្រេចការសាងសង់ គ្រោងឆ្អឹងបានប្រមាណ ៨០% ពោលបានឡើងសរសរ ជាន់ដំបូល និងកំពុងដំណើរការងារដេគ័រ ការងាររៀបបណ្តាញទុយោទឹក និងប្រព័ន្ធទុយោខ្សែភ្លើងអគ្គិសនី ទន្ទឹមគ្នាផងដែរ រីឯប្លុកទី០២វិញ យើងសម្រេចការសាងសង់គ្រោងឆ្អឹង បានប្រមាណ១៥%ហើយដែរ” ។

លោក ណឹម បញ្ញា តំណាងក្រុមហ៊ុន ទទួលផ្នែកសាងសង់ បុរី អូរ៉ូរ៉ា ស៊ីធី ធ្លាប់បានឲ្យដឹងថា “ការសាងសង់ មានលក្ខណៈ ស្តង់ដារខ្ពស់ មានវិស្វករ ចាំត្រួតពិនិត្យ គ្រប់ដំណាក់កាល នៃការងារ ហើយយើង មានប្លង់ច្បាស់លាស់ ក្នុងការធ្វើ និងមានវិស្វករ ប្រចាំត្រួតពិនិត្យ គ្រប់លក្ខខណ្ឌការងារ ។ បើនិយាយអំពី ការសាងសង់ យើងប្រើប្រភេទដែកសុទ្ធតែ មានកម្លាំងខ្លាំងរហូតដល់ ៣៩០ ខណៈដែលបុរីមួយចំនួន ប្រើប្រាស់ដែក ដែលមានកម្លាំងត្រឹមតែ ២៩០ប៉ុណ្ណោះ នេះជាចំណុចដែលក្រុមវិស្វករ សាងសង់បុរី បានគិតគូរចំបង ទៅលើគុណភាព និងសុវត្ថិភាព ។ ចំពោះសសរ យើងមានទំហំ២តឹក x ៣តឹក នឹងប្រើដែក១៦លី រហូតដល់៦ដើម រីឯធ្នឹមវិញ យើងប្រើ ៣តឹក x ២តឹក នឹង ប្រើដែក១៦លី៦ដើម ។ សំរាប់ប្លង់សេគ្រប់ជាន់ យើងប្រើដែក១០លី នឹងរៀបស្រទាប់ដែក ដល់២ស្រទាប់ នឹងចាក់កំរាស់រហូត ដល់១.២តឹក ខណៈដែលបេតុងវិញ ត្រូវបានជ្រើសរើស បេតុងគុណភាពខ្លាំង មានកម្លាំងរហូតដល់ ៣២ស៊ីឡាំង លើកលែងតែជាន់ផ្ទាល់ដី យើងប្រើដែក១០លី នឹងចាក់កំរាស់០.៨តឹក” ។

បុរី អូរ៉ូរ៉ា ស៊ីធី មានទំហំផ្ទះធំទូលាយ ទទឹង ៤.៥០ម និងកំពស់ ៣ជាន់កន្លះ មាន៤បន្ទប់គេង ស្ថិតក្នុងគម្រោង សាងសង់ស្តង់ដារខ្ពស់ យកចិត្តទុកដាក់ ចំពោះការសាងសង់ផ្ទះ តាមលក្ខខណ្ឌបច្ចេកទេស គ្រប់ជ្រុងជ្រោយ ទីធ្លាមុខផ្ទះធំស្រឡះ និងមានផ្លូវធំទូលាយ ព្រមទាំងមានដើមឈើធំៗ អមនៅតាមដងផ្លូវផងដែរ ដោយឡែកហេដ្ឋារចនា សម្ព័ន្ធមានប្រឡាយទឹកធំៗ មិនបង្កការកកស្ទះ ទឹកជន់លិចឡើយ ។

បុរី អូរ៉ូរ៉ា ស៊ីធី ជាគម្រោងលំនៅដ្ឋានប្រណិត ស្ថិតនៅផ្លូវប្រឡាយទួលសំពៅ កែងផ្លូវ១៩៦២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានបន្ថែម ឬទំនាក់ទំនងទិញផ្ទះ អាចទំនាក់ទំនងទូរស័ព្ទលេខ ០១៧ ២២២ ០៥៥ / ០១៧ ២២២ ០៧១ / ០១៧ ២២២ ០៧២៕

To Top