អត្ថបទ

អ៊ែមមឺរឹត​ បង្ហាញស្រា ជាង៨០ប្រភេទ របស់ខ្លួន ក្នុងពិធីអាហារពេលល្ងាច ដ៏ស៊ីវីល័យ​ សម្រាប់ផ្តល់ជូនពិសេស ដល់អតិថិជន កម្រិតថ្នាក់ First-Class

ការផ្តល់ជូនលក្ខណៈពិសេស នៃស្រាប្រណីតៗ និងស្រាសំប៉ាញ នៅក្នុងថ្នាក់ First-Class (ហ្វឹសខ្លាស់) និងថ្នាក់ពាណិជ្ជកម្ម នៅកម្មវិធីអាហារ ពេលល្ងាចមួយ នៅសណ្ឋាគាររ៉ូសវូដ ភ្នំពេញ ដែលមានស្រា ជាង ៨០ប្រភេទ ផ្សេងៗគ្នា រួមមាន ស្រាក្រហម ស ស្រាសំប៉ាញ (Champagne) និង ស្រាផត (Port) ដែលមានប្រភពមកពី ចំការទំពាំងបាយជូរល្អបំផុត ពី១២ ប្រទេស ត្រូវបានផ្តល់ជូន ដល់អ្នកដំណើរ លើយន្តហោះ របស់អ៊ែមមឺរឹត គ្រប់ថ្នាក់ទាំងអស់។

ការដាក់ទុនជាង ៧០០ លានដុល្លារអាមេរិក​ ជាការតំណាង នៃការវិនិយោគ រយៈពេលវែងតាំងពីឆ្នាំ ២០០៦ មក កម្មវិធីស្រារបស់អ៊ែមមឺរឹត គឺជាធាតុផ្សំដ៏សំខាន់មួយ ជាមួយបទពិសោធន៍ ការទទួលទានអាហារ លើយន្តហោះ។ ដូចគ្នានឹងគ្រប់ផ្នែក នៃសេវាកម្មរបស់ខ្លួនដែរ ការជ្រើសរើស និងរៀបចំផែនការស្រា ត្រូវបានអនុវត្ត យ៉ាងយកចិត្តទុកដាក់ ។

នៅក្នុងពិធីជួបជុំដ៏ស្និទ្ធស្នាលមួយ កាលពីពេលថ្មីៗនេះ នៅសណ្ឋាគាររ៉ូសវូដ រាជធានីភ្នំពេញ អ៊ែមមឺរឹត បានផ្តល់នូវរសជាតិ នៃបទពិសោធន៍ លើយន្តហោះ ដែលមិនអាចបំភ្លេចបាន ដែលទន់ទឹងរងចាំ អ្នកដំណើរថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្ម (Business Class) របស់ខ្លួន ជាមួយការផ្គូផ្គង់អាហារពេលល្ងាច ដ៏ស៊ីវីលយ័ ដែលមានផ្តល់ជូន ស្រាផ្តាច់មុខមួយចំនួន ពីក្រុមហ៊ុន ។

អ៊ែមមឺតរឹត មានយុទ្ធសាស្រ្តទិញស្រា និងកម្មវិធីយ៉ាងលម្អិត ដើម្បីទទួលបានស្រា ដែលបិទយូរកាលបំផុត សម្រាប់ការទទួលទាន ពេលអនាគត ដូចជាទិញ en primeur – ជាធម្មតាគឺប្រើមុនពេលស្រា ត្រូវបានច្រកដាក់ដប និងចែកចាយ ទៅកាន់ទីផ្សារ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនមានស្រា ចំនួនជាង ៧ លានដប ដែលជាប្រភេទស្រា មានអាយុច្រើន នៅប៊ុហ្គានឌី (Burgundy)ប្រទេសបារាំង ដែលមួយចំនួន នៃស្រាទាំងនោះ អាចទទួលទានបាន នៅឆ្នាំ ២០៣៥ តែប៉ុណ្ណោះ។

ស្រា ចំនួនជាងពាក់កណ្តាល នៅឃ្លាំងស្រា របស់អ៊ែមមឺរឹត មានប្រភពពីតំបន់បដ៉ុក (Bordeaux) ប្រទេសបារាំង ជាមួយនឹងលាប៊ែល ពីចំការទំពាំងបាយជូរ ដ៏ល្បីបំផុតរបស់ប្រទេសបារាំង ដូចជា Chateau Lafite Chateau Margaux, Chateau Latour, Chateau Haute-លោក Brion និង Chateau Mouton-Rothschild ឃ្លាំងស្រារបស់អ៊ែមមឺរឹត គឺជាក្តីសុបិន្តរបស់អ្នក ។ បន្ថែមពីស្រាម៉ាក់ របស់ប្រទេសបារាំង អ៊ែមមឺរឹត ក៏មានផ្ដល់ជូនផងដែរ ជាមួយការជ្រើសរើសពិភពថ្មី នៃស្រាមកពីប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ កាលីហ្វញ៉ា (អាមេរិក) និងជាតំបន់ផលិតស្រាផ្សេងទៀត ជុំវិញពិភពលោក ។

អតិថិជនថ្នាក់ហ្វឹសខ្លាស់ របស់អ៊ែមមឺរឹត អាចទទួលទានស្រាសំប៉ាញ Dom Perignon ស្រាសំប៉ាញមួយ ក្នុងចំណោមស្រាសំប៉ាញ វយ័ចំណាស់ឈានមុខគេ នៅលើពិភពលោកមានផ្តល់ជូន ស្ទើរតែគ្រប់ជើងហោះហើរ។

ក្រុមហ៊ុនផ្តល់ជូន អាហារប្រហែល ១១០ លានជារៀងរាល់ឆ្នាំ ដោយមានការយកចិត្តទុកដាក់ យ៉ាងម៉ត់ចត់ដូចគ្នា ទៅគ្រប់ថ្នាក់ ថ្នាក់ហ្វឹសខ្លាស់ ថ្នាក់ពាណិជ្ជកម្ម និងថ្នាក់សន្សំសំចៃ។ អ៊ែមមឺរឹតតែងតែ ផ្លាស់ប្តូរមុខម្ហូបរបស់ខ្លួន ទៅតាមតំបន់ ដែលខ្លួនបានហោះ ទៅដែលធ្វើឲ្យអ្នកដំណើរ ទទួលបាននូវ បទពិសោធន៏ ស៊ាំនៅទិសដៅរបស់គាត់។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍សកលមួយ វាគឺជាមោទនភាព ដែលអាចបង្កើតមុខម្ហូប តាមរដូវកាលសម្រាប់ការប្រារព្ធ ពិធីបុណ្យអន្តរជាតិដូចជា បុណ្យណូអែល ក៏ដូចជាការផ្តត់ជូន ទៅតាមរដូវបុណ្យផ្សេងទៀត តែជៀងនេះទៅទៀត ក៏មានការផ្តល់ជូន ការតាមប្រទេស ដូចជាបុណ្យចូលឆ្នាំថ្មីនិង Oktoberfest ។

នៅឆ្នាំ ២០១៨ អ៊ែមមឺរឹត បានបើកដំណើរ ការប៉ុស្តិ៍ម្ហូបនៅលើ ប្រព័ន្ធកម្សាន្ត លើយន្តហោះរបស់ខ្លួន អាយស៍ (ice) ដើម្បីផ្តល់ឱ្យអតិថិជន ដែលមិនធ្លាប់ឃើញ ពីទិដ្ផភាព ចម្អិនម្ហូបក្រៅឆាក យល់ដឹងពីការចម្អិនម្ហូប សម្រាប់បម្រើ លើយន្តហោះរបស់ខ្លួន និងធ្វើការជាមួយដៃគូ សកលរបស់ខ្លួន។ ភាគម្ហូបនីមួយៗ បង្ហាញយ៉ាងស៊ីជុំរៅ ពីរបៀបដែលក្រុមហ៊ុន ផលិតនូវ ផលិតផលរបស់ខ្លួន ជាមួយជាដៃគូជាយូរអង្វែង នៅទូទាំងពិភពលោក រួមទាំងការផ្គត់ផ្គង់ ពីសិល្បៈអាហារក្នុងស្រុក ។ ភាគម្ហូបក៏បង្ហាញ​នូវរូបមន្តមួយចំនួន​នៃការបំផុសគំនិតរបស់ខ្លួន​ដែលមានតាមតំបន់​ដើម្បីឱ្យអតិថិជន​អាចរៀនតាមបាន ពេល​នៅគេហដ្ឋាន ពីរបៀបចម្អិនម្ហូបប្រចាំត្រកូល របស់អ៊ែមមឺរឹត។

អ៊ែមមឺរឹត មានផ្តល់ជូនស្រាស្ពីរីត (Spirits) យ៉ាងទូលំទូលាយ ទាំងនោះរួមមាន ស្រាស្ពីរីត (Spirits) ថ្មីៗ សរុប ជាង ៣០ មុខ និង ស្រាលី ហ្គឺរស៏ (Liqueurs) មានផ្តល់ជូននៅគ្រប់ថ្នាក់ លើយន្តហោះទាំងអស់។ ការផ្តល់ជូនស្រាស្ពីរីត (Spirits) របស់អ៊ែមមឺរឹត ជាការបំពេញបន្ថែម លើការផ្តល់ជូនលំដាប់ពិភពលោក ដែលមានស្រាជាង ៨០ ប្រភេទ និងស្រាសំប៉ាញ ដែលមានជូននៅទូទាំង បណ្តាញរបស់ខ្លួន ជារៀងរាល់ថ្ងៃ។

អ៊ែមមឺរឹតបានវិនិយោគ ដល់ទៅ ១០ លានដុល្លារអាមេរិក នៅលើម៉ឺនុយ ស្រាស្ពីរីតថ្មីរបស់ខ្លួន ដែលមានរូបមន្តផ្សំយ៉ាងផ្លែក ពីស្រាស្ពីរីតជាម៉ាកល្បីៗ និងពេញនិយមបំផុត ដូចជា Hennessy Cognac ដែលមាននៅគ្រប់ថ្នាក់ លើយន្តហោះទាំងអស់។

លើសពីនេះទៀត Hennessy Paradis Impérial ជាស្រាផ្តាច់មុខអ៊ែមមឺរឹត មានផ្តល់ជូននៅថ្នាក់ហ្វឹសខ្លាស់ ដែលមានរយៈពេលកំណត់ ទៅតាមគោលដៅ។ នៅក្នុងការភ្ជាប់ជាមួយ ស្រាស្ពីរីតថ្មី របស់ខ្លួន អ៊ែមមឺរឹត ក៏បានបង្កើត ម៉ឺនុយស្រាក្រឡុក របស់ខ្លួន បន្ថែមដូចជា ណីហ្រ្គូនី (Negroni) អូលថោនហ្វាស់សិន (Old Town Fashioned) និង អាពេរ៉ូ ស្រ្ពីត (Aperol Spritz) ខណៈពេលដែលរក្សា ប្រភេទពេញនិយមមួយចំនួន នៅលើយន្តហោះ ដូចជា ប្រាតដីម៉ែរី (Bloody Mary) ម៉ាជីតូ (Mojito )និង គឺរ៉ូយ៉ាល់ (Kir Royal)៕

To Top