អារម្មណ៍ដែលខ្លាចចិត្ត ព្រួយបារម្ភពីលុយ ដែលបានខ្ចីយកមកធ្វើផ្ទះ ត្រូវបានរសាយពីទ្រូងអ្នកស្រុកបាទី ខេត្តតាកែវម្នាក់ គឺអ្នកស្រី ផាន់ ដុជឌី ក្រោយត្រូវរង្វាន់ធំពី ស្រាបៀរ កម្ពុជា កាលពីល្ងាចថ្ងៃទី២៤ មករា ចំថ្ងៃសែនចូលឆ្នាំចិនកន្លងទៅថ្មីៗនេះ។
លោកស្រីបានរៀបរាប់ថា «ទឹកប្រាក់៥០លានរៀលនេះជួយដោះស្រាយ ទុក្ខកង្វល់ប្តីប្រពន្ធខ្ញុំបានច្រើនណាស់ ព្រោះពួកខ្ញុំកំពុងតែខ្វល់ចិត្តរឿង ជំពាក់លុយបងថ្លៃសម្ភារៈយកមកធ្វើផ្ទះយូរដែរហើយ សងមិនទាន់អស់។ បងថ្លៃក៏កំពុងត្រូវការ លុយទៀត។ ខ្ញុំពីរនាក់ប្តីប្រពន្ធបានត្រឹមសម្លឹងមុខគ្នា ព្រោះមិនដឹងទៅរកលុយ៦ពាន់ ដុល្លារ ឯណាបានសងគេភ្លាមៗទេ។ ដល់តែត្រូវរង្វាន់ធំឥតព្រៀងទុកអីចឹង ខ្ញុំក៏អររំភើបរកពាក្យនិយាយ មិនចេញទេ»។
អ្នកស្រី ដុជឌី ដែលបច្ចុប្បន្នជាកម្មការិនី នៅរោងចក្រកាត់ដេរសម្លៀក បំពាក់មួយកន្លែង នៅខេត្តតាកែវ ក៏បានបញ្ជាក់ថា ក្រោយពីយកទឹកប្រាក់ សំណាងនេះ ទៅសងបងប្អូនរួច គាត់នឹងយកប្រាក់ដែលនៅសល់ ទៅធ្វើផ្ទះបន្ថែម ព្រោះកំពុងខ្វះខាត ផ្នែកចង្រ្កានបាយ និងបន្ទប់ទឹក។
អ្នកម្តាយកូន២រូបនេះបានប្រាប់អំពី ដំណើររឿងនៃការឈ្នះរង្វាន់នេះថា ស្វាមីរបស់គាត់បានហូប ស្រាបៀរ កម្ពុជា ពីរនាក់ប្អូនថ្លៃ។ គ្រាន់តែគាស់បានម្នាក់មួយកំប៉ុង ក៏ស្រាប់តែឃើញ៥០លានក្នុងក្រវិលកំប៉ុង។ ស្វាមីគាត់អរណាស់ ស្ទុះរត់ឡើងលើផ្ទះ ទៅប្រាប់គាត់ ហើយនាំគ្នាហ៊ោលើផ្ទះទាំងអស់គ្នា ព្រោះរំភើបពេក៕
ពិសាដោយការទទួលខុសត្រូវ!