ភ្នំពេញ៖ ដោយមើលឃើញពីតំរូវការ ចាំបាច់របស់អតិថិជន និងដើម្បីជាភាពងាយស្រួលសន្សំសំចៃ ក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជន ដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់ខ្លួន មិត្តហ្វូនបានសំរេចដាក់ ដំណើរការជាផ្លូវការ នូវកញ្ចប់សេវាបន្ថែមថ្មីមួយទៀតនោះគឺ កញ្ចប់ Bundle SIM សំរាប់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទូទាំងប្រទេស មានន័យថាទាំងអតិថិជនចាស់ និងអតិថិជនថ្មីសុទ្ធតែអាចមកទទួល យកបាននូវកញ្ចប់សេវាបន្ថែមថ្មីនេះ ដោយឥតគិតថ្លៃពីក្រុមហ៊ុនមិត្តហ្វូន ដោយគ្រាន់តែភ្ជាប់មក ជាមួយនូវលេខគណនេយ្យ Internet Wi-Fi តែប៉ុណ្ណោះ។
កញ្ចប់សេវា Bundle SIM ផ្តល់អត្ថប្រយោជន៍ជាពិសេស ដល់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទាំងអស់ដូចជា ថែមជូនលេខស្អាតចំនួន២លេខ, ថែមជូនការខលទូរស័ព្ទរកគ្នា ដោយឥតគិតថ្លៃ ២៤ម៉ោង លើ ២៤ម៉ោង ចំនួន២ខ្សែលេខ, ថែមជូន DATA អ៊ីនធឺណិតទូរស័ព្ទដៃ 4GB ជារៀងរាល់ខែ ។
បន្ថែមពីលើនេះអតិថិជន ក៏អាចស្នើរបន្ថែមនូវសមាជិក រហូតដល់៥ខ្សែលេខ សំរាប់ខលរកគ្នាឥតគិតថ្លៃ២៤ម៉ោង លើ ២៤ម៉ោង ទទួលបាន DATA ទូរស័ព្ទដៃរហូតដល់ 10GB ជារៀងរាល់ខែ, ទស្សនាកម្មវិធីទូរទស្សន៍ គ្មានដែនកំណត់តាមរយះ App MobileTV របស់មិត្តហ្វូន នៅគ្រប់ពេលវេលាគ្រប់ទីកន្លែង ដោយចំណាយបន្ថែមត្រឹមតែ ៣ដុល្លារជារៀងរាល់ខែតែប៉ុណ្ណោះ ។
លោក គង់ ឧសភា នាយករងទទួលបន្ទុកផ្នែកសេវា អ៊ីនធឺណិតអចល័តក្រុមហ៊ុនមិត្តហ្វូន បានបញ្ជាក់ថា សេវាបន្ថែម Bundle SIM នេះពិតជាអាចឆ្លើយតបនូវ តំរូវការចាំបាច់ជូនអតិថិជន ដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនជាក់ជាមិនខាន ព្រោះថា កាលពីមុនអតិថិជន ចំណាយទឹកប្រាក់ប្រើប្រាស់សេវា Internet Wi-Fi នៅពេលដែលពួកគាត់នៅផ្ទះ ឬស្ថិតនៅក្នុងបរិវេណដែល អតិថិជនបានចុះឈ្មោះភ្ជាប់សេវា Internet Wi-Fi តែប៉ុណ្ណោះ តែពេលនេះ នៅពេលដែលអតិថិជនអញ្ជើញទៅផ្សារ កន្លែងធ្វើការងារ ឬទៅតាមបណ្តាខេត្តនានា អតិថិជនអាចបន្តការប្រើប្រាស់ សេវាអ៊ីនធឺណិតទូរស័ព្ទដៃតាមរយៈ DATA ដែលក្រុមហ៊ុនផ្តល់ជូនបន្ថែម 4GB ជារៀងរាល់ខែ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានបន្ថែមជូនអតិថិជននូវ ស៊ីមកាតមិត្តហ្វូនចំនួន ២លេខ សំរាប់ខលរកគ្នាដោយឥតគិតថ្លៃ ២៤ម៉ោង លើ ២៤ម៉ោង ជារៀងរាល់ខែ ថែមទៀតផង។
ទាំងនេះគឺជាអត្ថប្រយោជន៍ ដែលអាចសន្សំសំចៃការចំណាយ ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទាំងអស់នៅទូទាំងប្រទេសកម្ពុជា ៕