អត្ថបទ

អបអរសាទរ…! ដល់ក្រុមទាំង 10 ដែលបានជាប់ ទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG

(ភ្នំពេញ) ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៃការបើកការ ប្រកួតក្បាច់រាំបែប K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមកយើង ឃើញមានការចូលរួម និងគាំទ្រជាច្រើន ក្រុមជាពិសេសគឺយុវវ័យដែលគាំទ្រ ស្មាតហ្វូនជំនាន់ថ្មីស៊េរី ចុងក្រោយ Samsung Galaxy A51 និង A71 តែម្តង! ឆ្លងកាត់តាមការដាក់ ពិន្ទុយ៉ាងសុក្រឹតពីគណៈកម្មការ ជាច្រើនរូបយើង បានរកឃើញអ្នកឈ្នះចំនួន ១០ ក្រុម ចុងក្រោយហើយ!

សូមរំឭកផងដែរថា រង្វាន់ដែលទទួលបាន រួមមានដូចជា៖

ផ្ទាំងពាណិជ្ជកម្ម
  • ជ័យលាភីលេខ ១ ៖ ឈ្នះដំណើរកម្សាន្ត ទៅចូលរួមការប្រគំតន្ត្រី K-POP នៅបរទេស (ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកំណត់ពេលវេលា និងទីតាំង ប្រទេសនោះ)
  • ជ័យលាភីលេខ ២ ៖ ទូរស័ព្ទ Galaxy A51 ចំនួន 1 គ្រឿង សម្រាប់រាល់ សមាជិកគ្រប់រូប!
  • ជ័យលាភីលេខ ៣ ៖ ទូរទស្សន៍ Samsung TV32” ចំនួន 1 គ្រឿង សម្រាប់ រាល់សមាជិកគ្រប់រូប!
  • ជ័យលាភីលេខ ៤ ដល់លេខ ១០ ៖ ឆ្នាំងសាក Samsung Wireless Battery Pack ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!

ចង់ដឹងណាស់ថាតើក្រុមណាខ្លះ ទៅដែលទទួលបានជ័យលាភី ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ! ដូច្នេះសូមចូលរួម អបអរសាទរដល់ ក្រុមជ័យលាភីទាំង១០ ក្រុម៖

បញ្ជាក់៖

  • រាល់រង្វាន់ទាំងអស់មិនអាចប្តូរ ជាទឹកប្រាក់បានទេ!
  • រង្វាន់ទាំងអស់មិនអាចផ្ទេរ ឱ្យអ្នកដទៃបានឡើយ!
    *សមាជិកក្រុមដែលនឹងចូលរួម វគ្គផ្តាច់ព្រ័ត្រ ត្រូវមានចំនួនដូចនៅក្នុងវីដេអូ Dance Awesome ដែលបានផុសចុះឈ្មោះ
  • ក្រុមហ៊ុន សាមសុង រក្សាសិទ្ធិក្នុងការកែប្រែ កម្មវិធីដោយពុំចាំបាច់ជូនដំណឹងជាមុន
  • លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត!
To Top