អ្នកស្រុកពួក ខេត្តសៀមរាប ម្នាក់ទៀតហើយ គឺលោក ឡោ ធា បានត្រូវរង្វាន់ធំពី ស្រាបៀរ កម្ពុជា នារាត្រីថ្ងៃទី២៧ មករា កន្លងទៅ គ្រាដែលលោកពិសាស្រាបៀរនេះ ជួបជុំជាមួយសាច់ញាតិ ប្រមាណ៤ទៅ៥នាក់ ធ្វើឱ្យក្តីកង្វល់ក្នុងចិត្តរបស់លោកបានរសាយ។
លោកថា៖ «ខ្ញុំបានទិញស្រាបៀរ កម្ពុជា កន្លះកេសតែប៉ុណ្ណោះ ដើម្បីហូបជជែកគ្នាលេង ជាមួយបងប្អូន។ ផឹកដល់កំប៉ុងទី១០ ខ្ញុំគាស់មកឃើញ លេខ៥០ នឹកភ្នកភ្លាមថា ដឹងតែត្រូវ៥០ដុល្លារហើយ ស្រាប់តែពេលខ្ញុំផ្ទៀងឱ្យច្បាស់ ខ្ញុំឡើងបាត់មាត់ឈឹងតែម្តងពេលនោះ។ បងប្អូនខ្ញុំក៏សួរម៉េចហើយ ខ្ញុំអត់និយាយច្រើន ក្តាប់ក្រវិលកំប៉ុងឡើង ជាប់បានស្រែកហ៊ោថាត្រូវ ៥០លានហើយ»។
លោកក៏បានបញ្ជាក់ថា បើទោះបីជាលោក ជាអ្នកទិញស្រាបៀរ កម្ពុជា និងជាអ្នកគាស់ផ្ទាល់ ប៉ុន្តែទឹកប្រាក់នេះ លោកមិនយកតែម្នាក់ឯងទេ។ លោកនឹងចែកខ្លះឱ្យសាច់ញាតិ របស់លោក ព្រោះនេះរាប់ថា ជាប្រាក់សំណាងរួម។ សល់ប៉ុន្មានលោកនឹងយកទៅទិញពូជសត្វជ្រូក និងទា ដើម្បីចិញ្ចឹមលើដីទំនេរដែលលោកទើបនឹង ទិញបាន១ហិកតានោះ ឱ្យមានប្រយោជន៍កើតជាផល តទៅថ្ងៃមុខផងដែរ៕ ពិសាដោយការទទួលខុសត្រូវ!