អត្ថបទ

តោះ! មកមើលចំណុច ផ្លាស់ប្តូរថ្មី របស់រថយន្ត Ford Ranger Wildtrak​ ​2020

សម្រាប់អ្នកដែលនិយមជិះរថយន្ត Pickup ប្រាកដជាស្គាល់រថយន្ត Ford Ranger នេះហើយ ដោយសារភាពធន់ រឹងមាំ និងទំនើបមិនចាញ់រថយន្ត SUV នោះឡើយ។ កត្តានេះបានធ្វើឲ្យ   រថយន្ត Pickup មួយនេះទទួលបានប្រជាប្រិយភាពមិនត្រឹមតែ នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ នៅក្រៅប្រទេសក៏ទទួលបាន ការពេញនិយមយ៉ាងច្រើនកុះករដែរ។ 

យ៉ាងណាមិញ Ford Ranger 2020 ក៏បានមកដល់ប្រទេសកម្ពុជា ហើយរថយន្តដែលកំពុងចរាចរណ៍លើដងផ្លូវក៏មានចំនួន ច្រើនគួរឲ្យកត់សំគាល់ផងដែរ។​ សម្រាប់ឆ្នាំ 2020 នេះក្រុមហ៊ុន Ford បានធ្វើការកែច្នៃប៉ុន្មានចំណុចថ្មីៗ នៅលើ Ford Ranger រួមមានដូចជា៖

១.ចង្កៀងខាងមុខប្រើចង្កៀងគុជ LED រាងជ្រុង (High Performance Bi-LED Projector Headlights) ដែលប្រើភ្លើងព៌ណស ធ្វើឲ្យកម្រិតពន្លឺរបស់ភ្លើងកូដភ្លឺ ច្បាស់ជាងមុនដល់ទៅ 17% រីឯភ្លើងហ្វាវិញគឺ ភ្លឺជាងមុនដល់ទៅ 20%

២.យ៉ាន់កង់ធ្វើពីដែក អាលុយមីញ៉ូមគុណភាពខ្ពស់ និងបានរចនាថ្មីបែបស្ព័រ កាន់តែស្រស់ស្អាត និងទាក់ទាញ

៣.មានបំពាក់ជាមួយរន្ធ USB នៅក្បែរកញ្ចក់មើលក្រោយ ដែលអាចឲ្យអ្នកសាកទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗបានផងដែរ កាន់តែពិសេសសម្រាប់ អ្នកដែលចង់តកាមេរ៉ាសុវត្ថិភាពដើម្បីថតរូបភាព ចរាចរណ៍ខាងមុខរថយន្ត ក៏អាចយកខ្សែកាមេរ៉ា មកដោតជាមួយរន្ធ USB នេះផ្ទាល់ ដោយពុំចាំបាច់បន្លាយខ្សែ តាមកញ្ចក់រថយន្តដែលមើលទៅរញ៉េរញៃ និងគ្មានសណ្ដាប់ធ្នាប់ទៀតនោះទេ

៤.បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី និងអេក្រង់ Touchscreen 8 អ៊ីញ មានភាពរស់រវើកជាងមុន កាន់តែផ្ដល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ដូចជា ការស្ដាប់វិទ្យុ តន្ត្រី និងការកំសាន្តនានា

ក្រៅពីនេះ Ford Ranger 2020 ក៏នៅមានភ្ជាប់មកជាមួយនូវ ប្រព័ន្ធសុវត្ថិភាពដែលមាននៅលើម៉ូដែល 2019 ដូចគ្នា មានដូចជាប្រព័ន្ធផ្តល់សញ្ញា គ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) ប្រព័ន្ធផ្តល់ដំណឹងនៅពេល បើកបរចេញពីគន្លង (Lane Keeping System) ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាព ដោយស្វ័យប្រវត្តិ (Adaptive Cruise Control) ប្រព័ន្ធផ្ដល់សញ្ញាដល់អ្នកបើកបរ ឲ្យឈប់សំរាកពេលមាន អារម្មណ៍ងងុយគេង (Driver Alert System) ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) ប្រព័ន្ធទប់រថយន្តកុំឲ្យរអិល ថយក្រោយពេលឡើងចំណោត (Hill Launch Assist) និងប្រព័ន្ធទប់លំនឹងរថយន្តពេលចុះចំណោត​ (Hill Descent Control) និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។

ម្យ៉ាងទៀត រាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុន Ford ផ្ទាល់លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមានដូចជា ទទួលបានការធានាពី ក្រុមហ៊ុនផ្ទាល់រហូតដល់ទៅ 3 ឆ្នាំ ឬ 100,000km ដែលកាលពីមុនត្រឹមតែ 3 ឆ្នាំ ឬ 60,000km តែប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏មានសេវាជួសជុលចល័ត 24ម៉ោង គ្រប់ខេត្តក្រុងផងដែរ។ ក្រៅពីនេះក្រុមហ៊ុនក៏មានផ្ដល់សេវាកម្មប្ដូររថយន្តចាស់យករថយន្តថ្មី ដោយទិញចូលរថយន្តមួយទឹក ពីអតិថិជនដែលមានបំណងប្ដូររថយន្ត Ford ម៉ូដែលថ្មី រីឯការបង់រំលោះ រថយន្តវិញក៏មានលក្ខណៈងាយស្រួល មិនស្មុគស្មាញ និងឆាប់រហ័សផងដែរ។

បើចង់ដឹងច្បាស់សូមទស្សនា Video ខាងក្រោម៖ https://www.facebook.com/FordCambodia/videos/855759038218356/

To Top