(ភ្នំពេញ) ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០៖ សាមសុង Wind-FreeTM Premiumម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់ដែលភ្ជាប់មកជាមួយបចេ្ចកវិទ្យាAI ដ៏វៃឆ្លាតបំផុតដែលធ្វើឲ្យអតិថិជនទាំងអស់ទទួលបាននៅភាពងាយស្រួលប្រកបដោយផាសុកភាព គ្មានខ្យល់រំខាន ត្រជាក់ដូចធម្មជាតិជាមួយរន្ធបញ្ចាញខ្យល់ដល់ទៅ23000រន្ធ ទំនើប ទាន់សម័យ និងធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់លោកអ្នកកាន់តែអស្ចារ្យ!
តើម៉ាស៊ីនត្រជាក់ដ៏វៃឆ្លាត និងទំនើបនេះមានចំណុចពិសេសអស្ចារ្យអ្វីខ្លះចឹងសូមអានចំណុចពិសេសៗទាំងអស់គ្នា!!!
- AI Comforting Cooling
គឺជាប្រព័ន្ធវិភាគថ្មីដែលផ្តល់ភាពត្រជាក់ តាមតម្រូវការ របស់អ្នកប្រើប្រាស់ដែលធ្លាប់ប្រើ! មានន័យថាបច្ចេកវិទ្យាមួយនេះ គឺប្រៀបបាននឹងខួរក្បាលអេឡិចត្រូនិចមួយ ដែលធ្វើការចំណាំទុកនូវកម្រិតសីតុណ្ហភាព ដែលអ្នកតែងតែកំណត់ប្រើរាល់ថ្ងៃ!
ហើយអ្វីដែលកាន់តែ ពិសេសបំផុតនោះគឺវាមានភាពវៃឆ្លាតបំផុតត្រង់ថាបើក្នុងបន្ទប់ ឬក្នុងគេហដ្ឋាន របស់យើងមានបន្ថែមមនុស្សច្រើនជាងមុននោះ AI នឹងធ្វើការវិភាគដោយបត់បែន ទៅតាមសម្មកភាព និងសម្របតាមស្ថានភាពនៃបរិយាកាសជាក់ស្តែង ដោយផ្តល់ជូនភាពត្រជាក់បានត្រឹមត្រូវ និងមានផាសុកភាពបំផុត! និយាយទៅមុខងារនៃបច្ចេកវិទ្យានេះ គឺឆ្លាតលើសអ្វីដែលយើងនឹកស្មានមិនដល់!
- Motion Detector Sensor
បច្ចេកវិទ្យានេះវិញគឺធ្វើឱ្យអ្នកមានអារម្មណ៍ ត្រជាក់ស្រួលខ្លួនកាន់តែមានប្រសិទ្ធភាពដោយស្វ័យប្រវត្តិយោងទៅតាមចលនារបស់អ្នក ដោយធ្វើការបញ្ចេញខ្យល់ត្រជាក់មកប៉ះដោយផ្ទាល់ ឬដោយប្រយោល ទៅតាមតម្រូវការ នៃការចង់បានរបស់អ្នក! ដូច្នេះលោកអ្នកនឹងទទួលបានការសន្សំសំចៃកាន់តែខ្ពស់ បន្ថែមទៀតដោយវាធ្វើការវិភាគ និងចាប់យកវត្តមានរបស់ មនុស្សហើយវា នឹងធ្វើការបិទ ឬបើកម៉ាស៊ីនដោយប្រវត្តិ! បែបនេះមិនបាច់បារម្ភរឿងភ្លេចបិទម៉ាស៊ីនត្រជាក់ទៀតទេ! ឡូយនោះ…ឡូយ!! - Wind-FreeTM technology
ជាបច្ចេកវិទ្យាដែលផ្តល់ខ្យល់ ត្រជាក់មិនប៉ះផ្ទាល់នឹងរាងកាយ ធ្វើឱ្យុអ្នកស្រួលខ្លួន និងល្អសម្រាប់សុខភាពដោយវាធ្វើការ បញ្ចេញខ្យល់ត្រជាក់តាមរន្ធទាំង 23,000 ដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធ AI! អ្វីដែលពិសេស ដែលអតិថិជន ចង់បានបំផុតនោះគឺជួយសន្សំសំចៃបានរហូតដល់ 77 %! អ៊ីចឹងមិនបាច់បារម្ភរឿង វិកយប័ត្រភ្លើងទៀតទេ! ម៉េចដែរប៉ុននឹង? អែមអត់?
សូមបញ្ជាក់ថាម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះគឺមានលក់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា យើងហើយ! ដូច្នេះអតិថិជនទាំងអស់ដែល កំពុងទន្ទឹងរង់ចាំ និងចង់បានបំផុតនោះគឺអាចរកជាវបាន តាមបណ្តាហាងទំនើប និងដេប៉ូចែកចាយ ផលិតផល សាមសុង ទូទាំងប្រទេសបាន!
សម្រាប់ព័ត៌មានបន្ថែមលោកអ្នក ក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232 !!