អត្ថបទ

ត្រូវ៥០លានពី ស្រាបៀរ កម្ពុជា តាំងពីយប់ ទើបសប្បាយអរភ្លឺឡើង

អាជីវករលក់គ្រឿងអគ្គិសនី នៅស្រុកបវេល ខេត្តបាត់ដំបង លោក ជា ប៊ុនរឿន មានសំណាង គាស់ឈ្នះ ៥០លានរៀលពី ស្រាបៀរ កម្ពុជា កាលពីថ្ងៃទី៩ កុម្ភៈ ធ្វើឱ្យកង្វល់ផ្នែកជំនួញរបស់លោក ត្រូវបានដោះស្រាយយ៉ាងធូរ។

លោករៀបរាប់ថា៖ «ម៉ោងប្រហែល៧យប់ ខ្ញុំ និងមិត្តភ័ក្តិ៥នាក់ជុំគ្នាហូប ស្រាបៀរ កម្ពុជា។ ខ្ញុំទិញប្រហែល២កេស ហើយគិតតែហូប និងគាស់ក្រវិលទុកអត់ទាន់មើលទេ ស្រាប់តែភ្លឺឡើង ខ្ញុំប្រមូលយកមកមើល ទើបដឹងថាឈ្នះរង្វាន់ធំ បានខ្ញុំអរអើយអរ»។

ផ្ទាំងពាណិជ្ជកម្ម

លោកថា៖ «ទឹកប្រាក់សំណាងនេះ ខ្ញុំនឹងយកទៅបង្វិលសងដេប៉ូអីវ៉ាន់ ដើម្បីបន្តការរកស៊ី ឱ្យរលូនទៅមុខទៀត ព្រោះដូចជំពាក់គេយូរដែរហើយ ល្មមនឹងដេប៉ូៗអីវ៉ាន់គេរអ៊ូដែរ។ ពេលនេះអស់ភ័យ អស់ព្រួយហើយ»៕
ពិសាដោយការទទួលខុសត្រូវ!

To Top