អត្ថបទ

ម្ចាស់ផ្ទះ តាកែវ City Bird (A) ក្លាយជា ជើង ឯកមណ្ឌល តាកែវ នៃព្រឹត្តិការណ៍ Tiger Street Football 2020

តាកែវ៖ ព្រឹត្តិការណ៍បាល់ទាត់ ដ៏អស្ចារ្យប្រចាំ ព្រះរាជាណាចក្រកម្ពុជា Tiger Street Football 2020 មណ្ឌលខេត្តតាកែវ ដែលជា មណ្ឌលខេត្ត ចុងក្រោយនោះ បានបញ្ចប់ការប្រកួតហើយ ដោយសម្រាំងបាន ក្រុមខ្លាំងចំនួន៥ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។

ក្នុងចំណោមក្រុមខ្លាំងទាំង៥ដែលឈ្នះកៅអីឡើង មកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនោះ ក្រុមបាល់ទាត់ដែលគ្រងដំណែងជើងឯក ប្រចាំមណ្ឌលខេត្តតាកែវ គឺក្រុមបាល់ទាត់ City Bird (A) ដោយយកឈ្នះក្រុមបាល់ទាត់ បងប្អូនអ្នកលឿង ក្នុងលទ្ធផល៣ទល់១ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

ដោយឡែក ក្រុមបាល់ទាត់ដែលឈ្នះចំណាត់លេខ៣បានទៅលើក្រុមបាល់ទាត់ City Bird (B) ក្រោយប្រកួតយកឈ្នះក្រុម បាល់ទាត់ក្នុងខេត្តតាកែវដូចគ្នា ជាមួយក្រុម ឥន្រ្តីគិរីវង់ ដោយលទ្ធផលតានតឹង៦ទល់៥ ខណៈដែលមួយក្រុមមានសំណាងឈ្នះ កៅអីទៅលេងនៅរាជធានីភ្នំពេញ បន្ទាប់ពីធ្លាក់ត្រឹមវគ្គជម្រុះ ៨ក្រុមចុងបានទៅលើ ក្រុមបាល់ទាត់ SK.Club។

ក្រោយក្លាយជាម្ចាស់ផ្ទះជើងឯក លោក អ៊ឹង ជាវយី ប្រធានក្រុមបាល់ទាត់ City Bird (A) បានលើកឡើងថា អ្វីដែលនាំឲ្យក្រុមរបស់ លោកក្លាយជា ជើងឯកប្រចាំមណ្ឌលខេត្តតាកែវនេះ ដោយសាតែទម្រាំងលេងមានភាពស៊ីសង្វាក់គ្នា និងសាមគ្គីភាពក្នុងក្រុមបានល្អ ស្តែងចេញនូវការតាំងចិត្តដ៏មោះមុត ទើបធ្វើឲ្យក្រុមទទួលបាន ជោគជ័យបែបនេះ។

លោក ប្តេជា្ញថា នឹងពង្រឹងសមត្ថភាព ក្រុមបន្ថែមទៀត ដើម្បីស្វែងរកលទ្ធផលល្អជូនខេត្តតាកែវ នៅវគ្គផ្តាច់ព្រ័ត្រនៅ រាជធានីភ្នំពេញ នាពេលខាងមុខឆាប់ៗនេះ។ លោកបន្តថា ក្រុមបាល់ទាត់ City Bird (A) អាចគ្រងជើងឯកប្រចាំ មណ្ឌលតាកែវបាន ដោយសាតែគ្រាប់បាល់នាំសំណាងមួយ គ្រាប់នៅនាទីដំបូងនៃការប្រកួតវគ្គទី២ ដែលទាត់បញ្ចូលទីដោយអ្នកចាំទី កែន ប៊ុន ស័ក្ក តាមស្មើមួយទល់នឹង មួយធ្វើឲ្យមិត្តរួម ក្រុមបានកម្លាំងចិត្តបន្តរកបាន ពីរគ្រាប់បន្ថែមទៀត រហូតដល់បញ្ចប់ការប្រកួត។

សូមជម្រាប់ថា មណ្ឌលខេត្តតា កែវនេះ ក្រុមជើងឯកទទួលបាន ថវិកា លើកទឹកចិត្ត១៥០០ដុល្លារ ក្រុមជើងឯករងទទួលបាន ថវិកាលើកទឹកចិត្ត១០០០ដុល្លារ ក្រុមចំណាត់លេខ៣ទទួលបាន ថវិកាលើកទឹកចិត្ត៥០០ដុល្លារ និងក្រុម លេខ៤ទទួលបានថវិកា លើកទឹកចិត្តចំនួន២០០ដុល្លារ។

ជាពិសេស នឹងបានទៅជួបផ្ទាល់ជាមួយតារា បាល់ទាត់ពិភពលោក គឺ លោក Rio Ferdinand នៅថ្ងៃទី២៩ ខែកុម្ភៈ នឹងថ្ងែទី១ ខែមិនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា មណ្ឌលខេត្តតាកែវ ដែលជាមណ្ឌលទី៧ ចុងក្រោយ នៃការសម្រាំងក្រុមពី បណ្តាខេត្តនេះ មានក្រុមចូលរួមប្រកួតចំនួន ៤៨ ក្រុមមកពី៣ខេត្ត ដូចជា ស្វាយរៀង ព្រៃវែង និងតាកែវម្ចាស់ផ្ទះ។

សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.
ស្តែងចេញនូវការ តាំងចិត្ត ដ៏មោះមុតរបស់ អ្នក ជាមួយស្រាបៀរថៃហ្គ័រ៕

ពិសាដោយការទទួលខុសត្រូវ!

To Top