អត្ថបទ

ធនាគារ ប្រេដ ប៊ែង ខេមបូឌា រៀបចំកម្មវិធី BREDfast Talk លើកទី ៤

បន្ទាប់ពីទទួល បានជោគជ័យ សម្រាប់កម្មវិធី BREDfast Talk មុនៗ ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានចាប់ផ្តើមដំណើរការ កម្មវិធី BREDfast Talk របស់ខ្លួន ជាលើកទីបួន នៅសណ្ឋាគារ Lotus Blanc Resort នៅទីក្រុងសៀមរាប នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រធានបទនៃកម្មវិធីទទួលទានអាហារ ពេលថ្ងៃត្រង់ បណ្តើរពិភាក្សាបណ្តើរលើកនេះ គឺ “ស្វែងយល់ពីរបៀបចិញ្ចឹមបីបាច់កូនរបស់អ្នក និងវិធីធ្វើជាឪពុកម្តាយវិជ្ជមាន”។ ការធ្វើជាឪពុក/ម្តាយផង និងម្ចាស់អាជីវកម្មផងអាចមានការពិបាក ហើយធនាគារ ប្រេដ ប៊ែង ខេមបូឌា តាមរយៈកម្មវិធីគំនិតផ្តួចផ្តើម SHINE មានបំណងផ្តល់ជូនម្ចាស់អាជីវកម្មជាស្រ្តីកម្ពុជា នូវការគាំទ្រដែលពួកគាត់ត្រូវការនៅក្នុងការកសាងអាជីវកម្មដែលរឹងមាំ និងគ្រួសារដែលមានសុខភាពល្អ។

កម្មវិធីនេះត្រូវបានដឹកនាំដោយលោកស្រី ជា សំណាង ដែលជាអ្នកចិត្តសាស្រ្ត និងបុគ្គលិកសង្គមកិច្ចដែលមានជំនាញខ្ពស់ និងផ្តោតជាចម្បងទៅលើសារៈសំខាន់នៃការចិញ្ចឹមបីបាច់កូនតាមបែបវិជ្ជមាន និងរបៀបវាយតម្លៃអំពីតម្រូវការរបស់ខ្លួនអ្នកផ្ទាល់ និងកូនរបស់អ្នក។

កម្មវិធីនេះបានដំណើរការទៅយ៉ាងរលូន ហើយស្រ្តីអាចកំណត់ពីរបៀបចិញ្ចឹមបីបាច់កូនរបស់ខ្លួន និងស្វែងយល់អំពីវិធីពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយកូនៗ។ ជាមួយនឹងវិធីសាស្រ្ត និងបច្ចេកទេសថ្មីៗ ស្រ្តីមានទំនុកចិត្តទៅលើវិធីចិញ្ចឹមបីបាច់កូននៅក្នុងជីវិតដ៏មមាញឹករបស់ពួកគេ។

កម្មវិធីដ៏សកម្មនេះមានការចូលរួម ពីម្ចាស់អាជីវកម្មជាស្រ្តីកម្ពុជាចំនួន ២០ រូប ដែលមានសេចក្តីរីករាយជាខ្លាំងដែលមានឱកាសធ្វើការចែករំលែក និងធ្វើការប្រៀបធៀបបទពិសោធន៍របស់ខ្លួននៅក្នុងបរិយាកាសស្និទ្ធស្នាលដែលមានតែស្រ្តីប៉ុណ្ណោះ រួមជាមួយនឹងការពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេផងដែរ។ វាជាការទទួលទានអាហារពេលថ្ងៃត្រង់ដែលភ្ជាប់ ជាមួយនូវគោលបំណងច្បាស់លាស់ ហើយអ្នកចូលរួមបានបង្ហាញអារម្មណ៍យល់ឃើញថា កម្មវិធីនេះគឺពិតជាស័ក្តិសមនឹងចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួម។

កម្មវិធី BREDfast Talk គឺជាសសរស្តម្ភមួយនៃកម្មវិធីគំនិតផ្តួចផ្តើម SHINE ដែលទើបត្រូវបានបង្កើតឡើងថ្មីៗនេះដោយធនាគារ ប្រេដ ប៊ែង ខេមបូឌា និងមានបំណងផ្តល់ជូនម្ចាស់អាជីវកម្មទាំងឡាយ មិនថាបុរស ឬក៏ស្រ្តី នូវការគាំទ្រដែលពួកគេត្រូវការដើម្បីកសាងអាជីវកម្មឲ្យកាន់តែល្អប្រសើរឡើង តាមរយៈការបណ្តុះបណ្តាល និងកម្មវិធីនានាដែលមានប្រធានបទផ្តោតទៅលើបញ្ហាទូទៅដែលម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជាបានឆ្លងកាត់។

សូមរង់ចាំតាមដានព័ត៌មានបន្ថែម អំពីកម្មវិធីថ្មីៗរបស់ធនាគារ ប្រេដ ប៊ែង ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ នៅលើទំព័រហ្វេសប៊ុក Grow Your Business។

សហគ្រិនដែលមានចំណាប់អារម្មណ៍ ចូលរួមនៅក្នុងកម្មវិធី BREDfast Talk លើកក្រោយ ឬដែលត្រូវការព័ត៌មានបន្ថែមអំពីកម្មវិធី គំនិតផ្តួចផ្តើម SHINE សូមមេត្តាទាក់ទងមកធនាគារ ប្រេដ ប៊ែង តាមរយៈមធ្យោបាយដូចខាងក្រោម៖
• ទូរសព្ទ៖ ០៩៥ ៩៩៩ ២២០
• អ៊ីមែល៖ shineinitiative@bredcambodia.com

ចាប់ផ្តើមជាមួយប្រេដ រីកចម្រើនជាមួយប្រេដ!

To Top