ភ្នំពេញ ៖ ក្រុមហ៊ុនផាលីតា ត្រេឌីង ឯ.ក Phalita Skin Care ដែលមនុស្ស ជាច្រើនទទួលស្គាល់ថា ជាក្រុមហ៊ុនផ្គត់ផ្គង់ ផលិតផល ព្យាបាល និងថែរក្សាសម្ផស្សដ៏ល្បីឈ្មោះនោះ នាមបំបែកទីផ្សាររបស់ខ្លួនយ៉ាង ទូលាយស្ទើរទូទាំងប្រទេស ខណៈដែលអតិថិជន កាន់តែមានទំនុកចិត្តខ្ពស់។
អគ្គនាយិកាក្រុមហ៊ុន ផាលីតា ត្រឌីង លោកស្រី កែវ ផាលីតា បានបង្ហាញពីមោទនភាពនៃភាពរីកចម្រើនរបស់ក្រុមហ៊ុន រហូតបានបំបែកទីផ្សារកាន់ តែទូលំទូលាយ និងមានការគាំត្រកាន់ច្រើនពីសំណាក់អតិថិជន។
លោកស្រីបានបន្តទៀតថា “គ្រប់ផលិតផលរបស់ក្រុមហ៊ុន សុទ្ធតែធានាបាន នូវគុណភាព និងប្រសិទ្ធភាពខ្ពស់ទាំងអស់ ដែលទាំងអស់នេះហើយបាន ធ្វើឱ្យទីផ្សាររបស់ ក្រុមហ៊ុនកាន់តែទទួលបាននូវទំនុកចិត្តខ្ពស់”។ លោកស្រីបានបន្តទៀតថា “ជាមួយនឹងភាពរីកចម្រើន នៃទីផ្សារ ក្រុមហ៊ុនក៏ត្រូវបង្កើតទំនាក់ទំនង ជាមួយតំណាង ចែកចាយតាមស្រុក និងខេត្តដើម្បី បង្កើតទំនុកចិត្តពីអតិថិជនផលិតផលផាលីតាស្គីនឃែរផងដែរ”។
លោកស្រី ផាលីតា បានមានប្រសាសន៍ថា ឱ្យដឹងថា លោកស្រីពិត ជាសប្បាយចិត្ត និងរីករាយជាខ្លាំងនៅពេលដែលបានចុះជួបផ្ទាល់ និងឃើញការលូតលាស់ របស់តំណាងចែកចាយក្រុមហ៊ុន ផាលីតា ស្គីនឃែរ។ ក្នុងការចុះសួរសុខទុក្ខក្រុមការងារ ដែលជាតំណាងចែកចាយ លោកស្រីក៏បានបង្រៀនពីសិល្បៈ នៃការនិយាយទៅកាន់អតិថិជន ឱ្យមានភាពជឿជាក់ និងផ្តល់ទំនុកចិត្តផងដែរ។ ស្នាមញញឹមរបស់ ក្រុមការងារ និងបានលើកឡើង ពីការការសរសើររបស់អតិថិជនពិតជាធ្វើឱ្យលោកស្រី ក៏ដូចជាក្រុមហ៊ុន មានមោទនភាពជាខ្លាំង។
ការសរសើររបស់អតិថិជន លើផលិតផល ផាលីតា ស្គីនឃែរ បានបព្ជាក់ពីប្រសិទ្ធភាពនៃផលិតផលដែលជួលឱ្យពួក គាត់មានសម្រស់ និងរក្សាសម្រស់ស្អាត ជានិច្ច ជាពិសេសជួយផ្លាស់ប្តូរពួកគាត់ឱ្យមានទំនាក់ទំនាង ល្អជាមួយមនុស្សជុំវិញ និងមានភាព ជឿជាក់លើខ្លួនឯង។
ក្រុមហ៊ុនផាលីតា ត្រេឌីង ឯ.ក Phalita Skin Care នឹងខិតខំបន្តជួយ ដល់អ្នកដែលមានបញ្ហាស្បែកមុខ និងដងខ្លួនដទៃទៀតឱ្យប្រែមកទទួលបាន នូវភាពល្អប្រសើរ និងស្រស់ស្អាតគួរជាទីទាក់ទាញជាមួយនឹងការប្រើផលិតផលដែល មានគុណភាពត្រឹមត្រូវ និងចំណាយថវិកាតិច។
សូមទាក់ទងមកអ្នកជំនាញឥឡូវនេះ ដើម្បីទទួលបានការប្រឹក្សាយោបល់ ពីបញ្ហាសម្រស់របស់លោកអ្នក។ ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ ០៩៣៩៩៥៦៣៨