អត្ថបទ

Formula 1™ និង 188BET ប្រកាសពីភាពជាដៃគូ លើការភ្នាល់ជាលើកដំបូង

ទីលាន Silverstone ចក្រភពអង់គ្លេស៖ Formula1 បានប្រកាសជាផ្លូវការ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ ពីការជ្រើសរើសយក 188BET ជាដៃគូភ្នាល់​ជាលើកដំបូងរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក ។ 188BET ត្រូវបានជ្រើសរើសជា «ម្ចាស់ឧបត្ថម្ភ ក្នុងតំបន់អាស៊ីជាផ្លូវការ របស់ Formula 1» ជាមួយនឹងកិច្ចសន្យា រយៈពេល៥រដូវកាល ក្នុងការព្រមព្រៀងគ្នាមួយ ដែលត្រូវបានសម្របសម្រួល ដោយក្រុមហ៊ុនកីឡាអន្តរជាតិ ហៅកាត់ថា ISG។ កិច្ចសន្យានេះ នឹងធ្វើឲ្យ 188BET ទទួលបានសិទ្ធិពិសេស ក្នុងការបង្ហាញខ្លួន ក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយ ពីការប្រកួតទូទាំងអាស៊ី សម្រាប់រដូវកាល ប្រណាំងរថយន្ត Formula 1 នីមួយៗរហូតដល់ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងគ្នាមួយនេះ គឺជាកិច្ចព្រមព្រៀងជាលើកដំបូង​ ក្នុងប្រវត្តិសាស្ត្រ របស់កីឡាប្រណាំងរថយន្ត Formula 1។

នៅថ្ងៃដ៏ពិសេសនៅឯទីស្នាក់ការ British Motor Racing ទីលានប្រណាំង Silverstone អង្គភាព Formula 1 និង 188BET បានចុះហត្ថលេខាជាផ្លូវការ ពោលគឺត្រឹមតែរយៈពេល៣សប្តាហ៍ មុននឹងឈានដល់ការប្រណាំង បើករដូវកាលឆ្នាំ២០២០ របស់ F1 នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ លោក Ross Brawn នាយកចាត់ការទូទៅ ផ្នែកប្រណាំងរថយន្តរបស់ Formula 1 លោក Chris Buckley តំណាងឲ្យក្រុមហ៊ុន ISG និងលោក Tom Earl និងលោក Eugenia Jones ដែលជាអ្នកតំណាង ឲ្យក្រុមហ៊ុន 188BET រួមជាមួយនឹងលោក Paul Di Resta អតីតកីឡាករប្រណាំងរថយន្ត F1 បានក្លាយជាភ្ញៀវកិត្តិយស ក្នុងពិធីចុះហត្ថលេខានេះ ពីមុខក្រុមបណ្តាញសារព័ត៌មាន ពិភពលោក។

លោក Ross Brawn នាយកចាត់ការទូទៅ ផ្នែកប្រណាំងរថយន្តរបស់ Formula 1 មានប្រសាសន៍ថា៖ «យើងពិតជារំភើបណាស់ ក្នុងការចាប់ផ្តើមភាពជាដៃគូថ្មី របស់យើងជាមួយនឹង 188BET និងធ្វើការជាមួយ នឹងពួកគេក្នុងនាមជាដៃគូ ភ្នាល់ក្នុងតំបន់អាស៊ីជាផ្លូវការ សម្រាប់រយៈពេល5ឆ្នាំបន្ទាប់។ ជំនាញរបស់ពួកគេ​ក្នុងវិស័យនេះ នឹងធានាថា Formula 1 និងអ្នកគាំទ្រកីឡា អាចមានភាពងាយស្រួល ក្នុងការទទួលបានព័ត៌មាន ព្យាករណ៍ និងការផ្សព្វផ្សាយ ការប្រណាំង យ៉ាងទូលំទូលាយបំផុត និងផ្តល់នូវបទពិសោធន៍ ភ្នាល់របស់ពួកគេ»។

លោក Chris Buckley តំណាងឲ្យក្រុមហ៊ុន ISG មានប្រសាសន៍ថា៖ «យើងពិតជារីករាយណាស់ ក្នុងការមាន 188BET ជាដៃគូភ្នាល់ជាលើកដំបូងរបស់ Formula 1។ ISG គឺជាអង្គភាពឈានមុខគេ ក្នុងពិភពលោក លើការប្រើប្រាស់បច្ចេកវិទ្យា ផ្សាយពាណិជ្ជកម្មសិប្បនិម្មិត ដើម្បីជួយផ្សព្វផ្សាយ ដល់អតិថិជនគោលដៅ ជាក់លាក់ តាមរយៈកីឡាដែលត្រូវបានផ្សាយពីទូរទស្សន៍។ យើងតែងតែជឿជាក់ថា Formula 1 ដែលមានអ្នកគាំទ្រ ទូទាំងពិភពលោក គឺជាកន្លែងដ៏ល្អឥតខ្ចោះ សម្រាប់ការផ្សព្វផ្សាយនេះ និងបានធ្វើការងារ យ៉ាងយកចិត្តទុកដាក់ជាមួយនឹង F1 ដើម្បីធ្វើឲ្យមាន ដំណើរការទៅមុខ។ យើងជឿជាក់ថា 188BET នឹងរីករាយជាមួយ នឹងឥទ្ធិពល នៃភាពជាដៃគូនេះ»។

លោក Tom Earl អ្នកតំណាងឲ្យ 188BET បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ ក្នុងការប្រកាសពីភាពជាដៃគូរបស់ 188BET ជាមួយនឹង Formula ដែលជាកីឡាប្រណាំងរថយន្ត កម្រិតកំពូល ដើម្បីក្លាយជាដៃគូភ្នាល់របស់ Formula 1 ជាផ្លូវការជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមក។ ក្នុងនាមជាម្ចាស់ឧបត្ថម្ភផ្លូវការ ប្រចាំអាស៊ីរបស់ Formula 1 ភាពជាដៃគូរបស់យើង នឹងអនុញ្ញាតឲ្យយីហោរបស់ 188BET មានវិសាលភាព ដល់អ្នកគាំទ្ររបស់ F1 នៅអាស៊ី«។

ក្រៅពីនាយកចាត់ការទូទៅ ផ្នែកប្រណាំងរថយន្តរបស់ Formula 1 មន្ត្រីជាន់ខ្ពស់ជាច្រើនមកពី F1 សុទ្ធសឹងបានចូលរួម ក្នុងពិធីប្រកាសម្ចាស់ឧបត្ថម្ភថ្មី ប្រចាំតំបន់អាស៊ី ជាផ្លូវការរបស់ Formula 1 ខណៈដែលលោក Paul Di Resta អតីតកីឡាកររបស់ក្រុម Force India និង Williams បានដើរតួនាទីជាភ្ញៀវកិត្តិយស នៅលើទីលានប្រណាំងថយន្ត Silverstone Race Circuit ក្នុងរថយន្ត 1 ដែលមាន២កៅអី និងមានយីហោរបស់ 188BET។

លោក Peter Schmeichel ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ​ ប្រចាំតំបន់អាស៊ីរបស់ 188BET មានប្រសាសន៍ថា៖ «ក្នុងនាមជាទូតឯកអគ្គរដ្ឋសុច្ឆន្ទៈ ប្រចាំតំបន់អាស៊ីរបស់ 188BET ខ្ញុំពិតជារំភើបចំពោះការចូលរួម របស់អង្គភាពនេះ ក្នុងកីឡាប្រណាំងរថយន្ត ក្នុងនាមជាដៃគូ ភ្នាល់ជាលើកដំបូងរបស់ F1 សម្រាប់តំបន់អាស៊ី ហើយខ្ញុំកំពុងតែសម្លឹង ឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ នៃភាពជាដៃគូក្នុងកីឡានេះ ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ»។

188BET នឹងបង្ហាញខ្លួនជាពិសេស នៅលើប្រអប់ផ្សាយពាណិជ្ជកម្ម ក្បែរទីលានប្រណាំង តាមរយៈការផ្សាយផ្ទាល់ ក្នុងតំបន់អាស៊ី រហូតដល់ចុងរដូវកាល F1 ឆ្នាំ2024។ កិច្ចសន្យានេះ ក៏នឹងតម្រូវឲ្យ Formula 1 និង 188BET សហការគ្នាលើឱកាស ទីផ្សារផ្សេងៗ លើបណ្តាញសង្គម និងប៉ុស្តិ៍ឌីជីថល ផងដែរ។ សកម្មភាពទីផ្សារជាពិសេស ក្នុងការប្រណាំងទូទាំងអាស៊ី ក្នុងឆ្នាំ2020 នឹងក្លាយជាចំណុចចាប់ផ្តើម នៃភាពជាដៃគូនេះ៕

អំពី188BET
188BET គឺជាក្រុមហ៊ុនភ្នាល់តាមអនឡាញ ឈានមុខគេមួយ ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណ និងទទួលស្គាល់ ដោយស្របច្បាប់ ដោយក្រុមប្រឹក្សាត្រួតពិនិត្យ ការភ្នាល់ល្បែង Isle of Man។ 188BET ផ្តល់ជូនការភ្នាល់ ជាភាសាជាច្រើន ទៅលើល្បែងកំសាន្តដ៏ច្រើន របស់ខ្លួន រួមមាន កីឡា eSports ម៉ាស៊ីនស្លត់ កាស៊ីណូ បៀផែ ម៉ាជុង និងល្បែងកំសាន្តជាច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ 188BET.com។

អំពី Formula 1
ការប្រណាំងរថយន្ត Formula 1® បានចាប់ផ្តើមក្នុងឆ្នាំ1950 និងជាការប្រណាំងរថយន្ត ដ៏មានកិត្យានុភាពបំផុត ក្នុងពិភពលោក ក៏ដូចជាព្រឹត្តិការណ៍ កីឡាជាស៊េរីប្រចាំឆ្នាំ ដ៏មានប្រជាប្រិយភាពបំផុត ក្នុងពីភពលោក។ ព្រឹត្តិការណ៍ 2020 FIA Formula One World Championship™ នឹងចាប់ផ្តើមនៅខែមីនា រហូតដល់ខែវិច្ឆិកា និងមានការប្រណាំង រហូតដល់ទៅ22លើក ក្នុងប្រទេសចំនួន22 ទូទាំងទ្វីបចំនួន5។ Formula One World Championship Limited គឺជាផ្នែកមួយនៃកីឡាប្រណាំងរថយន្ត Formula 1® និងទទួលបានសិទ្ធិ ផ្សាយពាណិជ្ជកម្មផ្តាច់មុខ សម្រាប់ព្រឹត្តិការណ៍ FIA Formula One World Championship™។ Formula 1® គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Liberty Media Corporation (NASDAQ: LSXMA, LSXMB, LSXMK, BATRA, BATRK, FWONA, FWONK) ដែលស្ថិតក្នុងទីផ្សារភាគហ៊ុនរបស់ Formula One Group។ រូបភាពឡូហ្គោរបស់ F1, F1 FORMULA 1, FORMULA 1, F1, FIA FORMULA ONE WORLD CHAMPIONSHIP, GRAND PRIX, PADDOCK CLUB និងនិមិត្តសញ្ញាទាក់ទងផ្សេងៗ គឺជាស្លាកយីហោរបស់ Formula One Licensing BV ដែលជាក្រុមហ៊ុន Formula 1។ រក្សាសិទ្ធិគ្រប់យ៉ាង។

អំពី ISG
Interregional Sports Group (ISG) គឺជាក្រុមហ៊ុនសេវាសារព័ត៌មាន កីឡាអន្តរជាតិ ដែលផ្តោតទៅលើកីឡា លំដាប់ពិភពលោក។ ជាមួយការមានទីស្នាក់ការកណ្តាល នៅទីក្រុងឡុងដ៍ ISG ផ្តោតលើបច្ចេកវិទ្យា និងយុទ្ធសាស្ត្រផ្សព្វផ្សាយ តាមតំបន់ផ្សេងៗ។ ភាពជាដៃគូរបស់ Formula 1 និង 188BET ត្រូវបានសម្រួបសម្រួលដោយ ISG។

ព័ត៌មានផ្សេងៗ​ សម្រាប់ព័ត៌មានបន្ថែម ទៅលើភាពជាដៃគូរបស់ 188BET ជាមួយនឹង Formula 1 សូមចូលទៅកាន់ F1.com ឬ 188BET.com ។

To Top