អត្ថបទ

ស្រាបៀរថ្មីមួយទៀត ចូលទីផ្សារកម្ពុជា និងប្រកាសស្វែងរក ដៃគូរចែកចាយ

ភ្នំពេញ៖ ស្រាបៀរថ្មី មានប្រភពពីប្រទេសថៃ U BEER បានប្រកាសនាំចូលមកកាន់ ទីផ្សារប្រទេសកម្ពុជាជាផ្លូវការ និងបានរៀបចំ ពិធីសម្ពោធនាំចូល ដ៏កក្រើកកាលពីល្ងាចថ្ងៃទី៦ មីនា ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការប្រគុំតន្ត្រី ចូលរួមពីតារាចម្រៀងល្បីៗ ជាច្រើន នៅក្នុងប្រទេសកម្ពុជា ផងដែរ ។

កញ្ញា ឈី ម៉ាទីនី ប្រតិបត្តិផ្នែកលក់នៃក្រុមហ៊ុន IQPS TRADING បានអោយដឹងថា U BEER ជាផលិតផលថ្មី របស់ប្រទេសថៃ និងជាប្រភេទស្រាបៀរ ស័ក្តិសមបំផុត សម្រាប់យុវវ័យសម័យថ្មី ។ ការនាំចូលមកកាន់ទីផ្សារ ប្រទេសកម្ពុជា នាពេលនេះ គឺដោយសារតែ បានមើលឃើញថា ទីផ្សារស្រាបៀរប្រទេសកម្ពុជា បច្ចុប្បន្ននេះ មិនទាន់មានស្រាបៀរណា ដែលអាចប្រកួតប្រជែង បានដូចស្រាបៀរ U នោះទេ ព្រោះថាស្រាបៀរនេះ មានកម្រិតជាតិអាល់កុលតែ 4.5% ប៉ុណ្ណោះ ដែលមិនធ្វើអោយ អ្នកទទួលទាន ឈឺក្បាលនោះទេ ។

កញ្ញាបន្តថា ក្នុងឱកាសនៃពិធីសម្ពោធ នាំចូលស្រាបៀរថ្មីនេះដែរ ក្រុមហ៊ុននាំចូលសូមប្រកាស ស្វែងរកដៃគូរចែកចាយ ស្រាបៀរនេះផងដែរ ដើម្បីចែកចាយ ទៅកាន់អតិថិជន ទូទាំងប្រទេស ។

លោកអឿន ឈុនលី ប្រតិបត្តិផ្នែកទីផ្សារ នៃស្រាបៀរ U បានអោយដឹងថាស្រាបៀរនេះ ពិតជាមានភាពទាក់ទាញ សម្រាប់យុវវ័យសម័យថ្មីមែន ព្រោះទាំងរូបរាងសំបកដប សុទ្ធតែបង្ហាញពីភាពទាក់ទាញ ដល់យុវវ័យ នៅក្នុងពិធីជប់លៀង និងពិធីសំខាន់នានាផងដែរ ។

លោករំពឹងថា ស្រាបៀរថ្មីនេះ នឹងទទួលបានការគាំទ្រ ពីសំណាក់យុវវ័យសម័យថ្មី នៅក្នុងប្រទេសកម្ពុជា ហើយនឹងពង្រីកការចែកចាយ របស់ខ្លួនបន្តបន្ទាប់ទៀត អោយបានទូទាំងប្រទេស នៅពេលឆាប់ៗនេះ ។

នៅក្នុងឱកាស បើកសម្ពោធនាំចូលនេះដែរ ក្រុមហ៊ុនក៏នឹងផ្ដល់ជូន នូវកាដូលើកទឹកចិត្ត​ មួយចំនួនផងដែរ រាល់ការជាវស្រាបៀរ តាមការកំណត់របស់ក្រុមហ៊ុន ។

លោកឈុនលី បន្តថា U BEER ជាផលិតផលស្រាបៀរ លំដាប់ខ្ពស់ ពីប្រទេសថៃ ដែលត្រូវបានផលិតឡើង ដោយប្រើគ្រឿងផ្សំ ពីស្រូវសាលី និងផ្កាហប់ ល្អបំផុតពីអឺរ៉ុប ហើយមានរស់ជាតិស្រាលស្រទន់ ដោយផ្អែកលើបច្ចេកទេស ផលិតស្រាបៀរ ចុងក្រោយបង្អស់។ ចំពោះអាថ៌កំបាំងស្ថិតត្រង់ថា ស្រាបៀរ U ផលិតដោយប្រើមេស្រា ដែលពិសេសបំផុត ដែលត្រូវបានជ្រើសរើស ដោយអ្នកជំនាញ ផ្នែកផលិតស្រាបៀរ ដែលមានបទពិសោធន៍ខ្ពស់ បន្ទាប់ពីការស្រាវជ្រាវ អស់រយៈពេលជាច្រើនឆ្នាំ។

ជាមួយក្លិនក្រអូប ពីក្រូចឆ្មារស្រស់ និងទឹកពណ៌លឿងខ្ចី ធ្វើឱ្យស្រាបៀរ U កាន់តែមានភាពទាក់ទាញខ្លាំងបំផុត សម្រាប់យុវវ័យ និងបង្កើតឱ្យមាន ភាពសប្បាយរីករាយកាន់តែច្រើន ជាមួយរសជាតិដ៏ស្រទន់ និងងាយស្រួលទទួលទាន មិនចេះជិនណាយ សម្រាប់គ្រប់កម្មវិធីជួបជុំ។

សូមកុំខកខាន សាកល្បងរសជាតិស្រាបៀរថ្មី របស់ U BEER ទាំងអស់គ្នា ដែលឥឡូវនេះ មានលក់នៅលើទីផ្សារ ប្រទេសកម្ពុជាហើយ ជាពិសេស នៅតាមផ្សារទំនើបនានា ឬមួយលោកអ្នកអាចចូលរួម ពិធីជប់លៀង U BEER BUS PARTY នៅកោះពេជ្រនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ និងនៅសួនប្រាជ្ញាបារមី ជ្រោយចង្វារ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ ចាប់ពីម៉ោង6ល្ងាច ដល់ម៉ោង11យប់ ដូច្នេះសូមចូលរួមកម្សាន្ដ សប្បាយទាំងអស់គ្នា និងទទួលយករង្វាន់ ជាច្រើនពី U BEER BUS PARTY៕

To Top