អត្ថបទ

ខេមហ្វូន O7 ទូរស័ព្ទ ទែម៉ូម៉ែត ដំបូងគេបង្អស់ នៅកម្ពុជា!!!

ជាការពិតណាស់ យើងធ្លាប់បានដឹងមកហើយថា ខេមហ្វូនតែងតែ បន្ថែមមុខងារពិសេសៗ ទៅលើទូរស័ព្ទរបស់ខ្លួន។ នាពេលកន្លងមកនេះ ខេមហ្វូន បានបញ្ចេញទូរស័ព្ទ ចុចប៊ូតុងថ្មីមួយ ដែលមានមុខងារចំបង វាស់កម្ដៅ និងមិនជ្រាបទឹក។

ខេមហ្វូនO7 ជាទូរស័ព្ទចុចប៊ូតុងជំនាន់ថ្មី ដែលអាចធ្វើជា ទូរស័ព្ទក៏បាន នឹងជាទែម៉ូម៉ែត្រក៏បាន ងាយស្រួល ក្នុងការវាស់កម្ដៅ មាន ខេមហ្វូនO7 គឺមានទែម៉ូម៉ែត្រនៅក្បែខ្លួន ។ ម្យ៉ាងវិញទៀត ខេមហ្វូនO7 ថាមពលថ្មខ្លាំង សាកម្ដង ប្រើបាន7ថ្ងៃ ធន់រឹងមាំ ធ្លាក់មិនងាយ បែកបាក់ មិនជ្រាបទឹក ធន់ធូលីដី ពិលភ្លឺ ខ្លាំង។ សូមបញ្ជាក់ថា ខេមហ្វូនO7 ប្រើប្រាស់សម្រាប់វាស់កម្ដៅបឋម នៅពេលដែលអ្នកមិនមាន ទែម៉ូម៉ែត្រ វេជ្ជសាស្រ្ដ នៅជាប់ខ្លួន លោកអ្នកត្រូវ ទៅមន្ទីពេទ្យ ឬ វាស់កម្ដៅបន្ថែម ដោយប្រើទែម៉ូម៉ែត វេជ្ជសាស្រ្ដ ដើម្បីផ្ទៀងផ្ទាត់បន្ថែម។

ខាងក្រោមនេះ ជាវិធីសាស្រ្ដ ក្នុងការប្រើប្រាស់ ខេមហ្វូន O7 ក្នុងមុខងារទែម៉ូម៉ែត្រ៖
ជំហានទី១៖ ចុចប៊ូតុងកណ្ដាលដែលមានអក្សរ C អោយជាប់ដើម្បីចូលទៅកាន់ មុខងារវាស់កម្ដៅ(ទែម៉ូម៉ែត្រ)

ជំហានទី2៖ ដើម្បីវាស់កម្ដៅបាន យើងត្រូវដាក់ទូរស័ព្ទចម្ងាយ ១សង់ទីម៉ែត្រពីថ្ងាស់ រូចចុចប៊ូតុងកណ្ដាល ដែលមានអក្សរ C ដើម្បីដំណើរការ​ មុខងារវាស់កម្ដៅ

ជំហានទី3៖ រង់ចាំរយៈពេល ១វិនាទី លោកអ្នកនឹងទទួលបានការវាស់កម្ដៅពី ខេមហ្វូនO7

គួររំលឹកផងដែរ ខេមហ្វូនជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទដៃ ចល័តតែមួយគត់ របស់កម្ពុជា ចាប់តាំងពីឆ្នាំ2012មកម្ល៉េះ ។ ហើយថ្មីៗនេះក្រុមហ៊ុន ខេមហ្វូន បានទទួលពានរង្វាន់ BEST DOMESTIC MOBILE PHONE BRAND IN CAMBODIA ពីចក្រអង់គ្លេសផ្អែកលើ គាំទ្រខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា និងលក់ដាច់បំផុត ក្នុងប្រទេសកម្ពុជា ។

“គិតពីទូរស័ព្ទដៃ គិតពីខេមហ្វូន” ដើម្បីទទួលបានព័ត៌មាន កាន់តែច្បាស់ ពីផលិតផល សូមទំនាក់ទំនង:
ទំព័រហ្វេសបុក: https://www.facebook.com/camfone/
គេហទំព័រ: http://www.camfonemobile.com/
ទំនាក់ទំនងលេខ: (+855) 81 557 558, 015 768 282, 076 555 7558.

To Top