អត្ថបទ

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា វិលមកវិញ ដោយបង្ហាញខ្លួនតាមរយៈការប្រគំតន្រ្តី Cambodia Brew the Beat

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលត្រៀមបង្ហាញខ្លួន លើឆាកតន្រ្តីស្រាបៀរ កម្ពុជា Cambodia Brew the Beat នៅលើទឹកដីខេត្តពោធិ៍សាត់ ចុងសប្តាហ៍នេះ ធានាថា នឹងធ្វើឱ្យហ្វេនៗជាច្រើន រំភើបសប្បាយរីករាយជាក់ជាមិនខានឡើយ ក្រោយអវត្តមានជាច្រើនខែកន្លងមក។

ក្រៅពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏មានវត្តមានតារាចម្រៀង ជាអាយដលជាដៃគូ គឺ ឆន សុវណ្ណារាជ ដែលនឹងចូលរួមមកបង្រួនឆាកតន្រ្តី អមដោយកំពូលតារាល្បីៗ ជាច្រើនដួងទៀត ដូចជា សួស វីហ្សា នី រតនា ចំរើន សុភក្រ័ ប៉ាច គីមមួយ ឈិន ម៉ានិច្ច វង្ស តារារតនា កែវ សុបញ្ញា គង់ ចំរើន និង គឿ នភាល័យ ផងដែរ។

ដើម្បីធ្វើឱ្យការសម្តែង កាន់តែមានភាពអធិកអធម តំណាងក្រុមហ៊ុន ស្រាបៀរ កម្ពុជា សូមអញ្ជើញអ្នកខេត្តពោធិ៍សាត់ទាំងអស់ ចូលរួមទស្សនាផ្តល់ជាកម្លាំងចិត្ត ស្រែកហ៊ោ និងរាំលេងកម្សាន្តនៅទីតាំង ប្រគំតន្រ្តីនៅពហុកីឡដ្ឋានខេត្ត ពីថ្ងៃទី១៣ដល់១៤ ខែមីនានេះ ចាប់ពីម៉ោង៦ល្ងាចតទៅ។ ទស្សនិកជននៅតាមគេហដ្ឋាន ក៏អាចទស្សនាកម្សាន្ត តាមកញ្ចក់ទូរទស្សន៍ហង្សមាសបានដែរ ចាប់ពីម៉ោង៨យប់តទៅ ៕

To Top