អត្ថបទ

ធ្វើដំណើរ លើយន្តហោះរបស់ Vietjet នឹងទទួលបានការបញ្ចុះតម្លៃ ៧០% សម្រាប់គោលដៅទាំងអស់

ភ្នំពេញ៖ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រយៈពេល២ថ្ងៃពេញ ក្រុមហ៊ុនអាកាសចរណ៍ ជំនាន់ថ្មី Vietjet ផ្តល់ការបញ្ចុះតម្លៃ ៧០% សម្រាប់ផ្លូវហោះហើរ ក្នុងស្រុក និងអន្តរជាតិទាំងអស់របស់ Vietjet និង Vietjet Thailand (ថៃ)។ ការផ្តល់ជូននេះគឺជាកាដូរបស់ Vietjet សម្រាប់រាល់អ្នកដំណើរទាំងអស់ ដែលចង់បង្កើតភាពស្រស់ស្រាយថ្មីៗ និងធ្វើដំណើរឆ្ពោះទៅកាន់ អនាគតកាន់តែល្អប្រសើរ ក្នុងដំណាក់កាល ដែលកំពុងតែមាន ការប្រកួតប្រជែងទាំងនេះ។

រីករាយជាមួយនឹង ការសន្សំសំចៃដ៏អស្ចារ្យ លើសំបុត្រហោះហើររបស់ Vietjet ជាមួយនឹងកូដប្រម៉ូសិន «BOOKNOW70» នៅពេលដែលកក់សំបុត្រ លើគេហទំព័រ www.vietjetair.com។ ពេលវេលានៃការហោះហើរ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ ទទួលយកសំបុត្រ ប្រម៉ូសិនរបស់អ្នក នៅពេលនេះ ដើម្បីសម្រាកលំហែរ ទៅកាន់គោលដៅ ដ៏គួរឲ្យទាក់ទាញជាច្រើន ជាមួយនឹងជើងហោះហើរ បែបបរិស្ថានបៃតងរបស់ Vietjet។

សំបុត្រក្នុងប្រម៉ូសិននេះ អាចរកជាវ បានគ្រប់ប៉ុស្តិ៍ទាំងអស់ ក្នុងនោះរាប់បញ្ចូល ទាំងគេហទំព័រ www.vietjetair.com កម្មវិធីដំឡើងលើទូរស័ព្ទ «Vietjet Air» បណ្តាញសង្គម Facebook: https://www.facebook.com/vietjetcambodia (ដោយគ្រាន់តែចុចលើពាក្យ «Booking»)។ ក្រៅពីនេះ អ្នកដំណើរទាំងអស់ អាចកក់សំបុត្រតាមរយៈ លេខទូរស័ព្ទ +8419001886 និងតាមភ្នាក់ងារ/ការិយាល័យ លក់សំបុត្រផ្លូវការរបស់ Vietjet។ ការទូទាត់នានា អាចធ្វើឡើងយ៉ាងងាយស្រួលតាមរយៈ Visa/ MasterCard/ AMEX/ JCB/ KCP/ UnionPay។

ជាមួយនឹងការបញ្ចុះតម្លៃ រហូតដល់ ៧០%នេះ ក្រុមហ៊ុន Vietjet ចង់ផ្តល់ភាពរីករាយ និងបទពិសោធប្រកបដោយផាសុខភាព សម្រាប់រាល់អ្នកដំណើរទាំងអស់ នៅលើយន្តហោះថ្មី ដែលបំពាក់ដោយកៅអី ដ៏មានផាសុខភាព និងហោះលើរយៈកម្ពស់ ១ម៉ឺនម៉ែត្រ ជម្រើសអាហារ ដ៏ឈ្ងុយឆ្ងាញ់ និងក្តៅៗចំនួន៩លើក ដែលបម្រើដោយបុគ្គលិក ប្រកបដោយភាពរួសរាយរាក់ទាក់ ក៏ដូចជាកម្មវិធី ប្រម៉ូសិនជាច្រើន សកម្មភាពកម្សាន្តនានា និងសេវាបន្ថែម ដ៏ទំនើបជាច្រើនទៀត នៅលើផ្លាតហ្វមពាណិជ្ជកម្ម អេឡិចត្រូនិក។ 

ដើម្បីឆ្ពោះទៅកាន់ អនាគតបៃតង ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet ក៏កំពុងតែធ្វើការវិវឌ្ឍ លើការប្រតិបត្តិកម្មវិធីឈ្មោះថា «ការពារភពផែនដីរបស់យើង ហោះហើរជាមួយ Vietjet» ដើម្បីការពារផែនដី កាត់បន្ថយហានិភ័យនៃគ្រោះធម្មជាតិ និងជំងឺឆ្លង ក៏ដូចជាជួយនាំយក តម្លៃដ៏សំខាន់ទាំងនេះ ទៅកាន់ពលរដ្ឋ ដែលកំពុងរស់នៅ ក្នុងគោលដៅជាច្រើន ដែល Vietjet មានខ្សែហោះហើរ។

Vietjet បានធ្វើការយ៉ាងប្រកៀក ជាមួយនឹង អាជ្ញាធរគ្រប់ជានថ្នាក់ដូចជា ការិយាល័យសុខាភិបាល និងអាជ្ញាធរគ្រប់គ្រងអាកាសយាន្តដ្ឋាន ដើម្បីអនុវត្តយ៉ាងសកម្ម នូវរាល់ការប្រតិបត្តិទាំងអស់ស្របតាម កម្រិតស្តង់ដារកំពូល ទូទាំងសកល។ ក្រុមហ៊ុន ក៏អនុវត្តយ៉ាងយកចិត្តទុកដាក់ តាមការណែនាំទាំងអស់ ដែលត្រូវបានចេញ ដោយសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) អង្គការសុខភាពពិភពលោក (WHO) ដើម្បីការពារការរីករាលដាល់ របស់ជំងឺផ្សេងៗ និងដើម្បីធានា ឲ្យនូវសុវត្ថិភាពដ៏ខ្ពស់បំផុត សម្រាប់បុគ្គលិក អ្នកដំណើរ និងសហគមន៍ទាំងមូល៕

(*) មិនរាប់បញ្ចូលពន្ធ តម្លៃផ្សេងៗ និងមានសុពលភាពសម្រាប់តែសំបុត្រក្នុងប្រម៉ូសិនប៉ុណ្ណោះ
(**) មិនរាប់បញ្ចូលថ្ងៃសម្រាកបុណ្យជាតិ

To Top