ភ្នំពេញ៖ ក្រោយទទួលបានការគាំទ្រ ពីសំណាក់អតិថិជន លើវិស័យអចលនទ្រព្យ និងសំណង់ផ្ទះល្វែង គ្រប់ប្រភេទអស់រយៈពេល ជិតមួយឆ្នាំរួចមក ហើយដើម្បីជាការថ្លែង អំណរគុណអតិថិជន និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរខាងមុខនេះ ដោយមានការផ្តល់ជូនបណ្តោងខ្សែកពេជ្រភ្លាមៗ ដោយគ្មានការចាប់រង្វាន់ និងផ្សងសំណាងឡើយ ការផ្តល់ជូននេះចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ខែមេសាឆ្នាំ២០២០។
ការបង្ហាញវត្ដមានរបស់ បុរី ប៊ុនលី ក្នុងរយៈពេលត្រឹមតែជិត មួយឆ្នាំប៉ុណ្ណោះ ទទួលបានជោគជ័យខ្ពស់គួរអោយកក់ សម្គាល់ ដោយផ្ទះល្វែងសម្រាប់ ការិយាល័យ និងអាជីវកម្ម (Town-House) ត្រូវបានអតិថិជនជាវទាំង ១០០%តែម្តងសម្រាប់ ដំណាក់កាលទី១ ហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អតិថិជន បុរី ប៊ុនលី សម្រេចបើកលក់ផ្ទះល្វែងសម្រាប់ការិយាល័យ និងអាជីវកម្ម (Town-House) ប្លុកថ្មី ដំណាក់ កាល២ ហើយផ្តល់ជូននូវគោលការណ៍បង់ថ្មី រឹតតែងាយស្រួល ក្លាយជា ម្ចាស់គេហដ្ឋាន ដ៏ទំនើបនេះភ្លាមៗតែម្ដង ។
បុរី ប៊ុន លី ក៏មានគម្រោងបើកលក់ ប្រភេទផ្ទះ វីឡាកូន(Link House), វីឡាភ្លោះ (Twin Villa) និងប្រភេទវីឡាប្រណិតៗ ជាច្រើនបន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឡែក គម្រោង បុរី ប៊ុន លី បច្ចុប្បន្ន មានលក់ប្រភេទ ផ្ទះអាជីវកម្ម (Shop House), និងផ្ទះសម្រាប់ការិយាល័យនិងរស់នៅ បែបទំនើប (Town-House) ដែលកំពុងទទួលបានការពេញនិយមនិងគាំទ្រពីសំណាក់ អតិថិជនគ្រប់លំដាប់។
គួរបញ្ជាក់ផងដែរថា បុរី ប៊ុនលី ធ្វើការផ្គត់ផ្គង់ផ្ទះ ទៅតាមតម្រូវការជាក់ស្តែង របស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង ការសាងសង់អគារ លំនៅស្ថានតាមស្តង់ដា បច្ចេកទេសច្បាស់លាស់ ដែលមានការរចនាម៉ូតបែបខ្មែរ និង អឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឱ្យអតិថិជន រស់នៅ ក្នុងលំនៅស្ថានដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខ ដែរមានទីតាំងនៅផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាទីតាំងភូមិសាស្រ្តអំណោយផលសម្រាប់ការប្រកបអាជីវកម្ម។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/068/077 22 77 89 ៕
ហ្វេសប៊ុក: facebook.com/boreybunly.
អាស័យដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ។