ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុន ជីប ម៉ុង ពេញចិត្ត និងគាំទ្រចំពោះការរួមចំណែក ជាថវិកា៥០ម៉ឺនដុល្លារ របស់ ជីប ម៉ុង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការចម្លងនៃវីរុសកូវីដ ១៩។
នាយិការ ទីផ្សារនៃក្រុមហ៊ុនផលិត ស្រាបៀរ កម្ពុជា មួយនេះ លោកស្រី គង់ កុសល ថ្លែងថា «ក្រុមហ៊ុនផលិត ស្រាបៀរ កម្ពុជា តែងមានទំនួលខុសត្រូវខ្ពស់ ចំពោះសង្គម។ ការបរិច្ចាគរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការទប់ស្កាត់ វីរុសកូវីដ ១៩នេះ ធ្វើឲ្យយើងមានមោទកភាព និងគាំទ្រពេញទំហឹង។ យើងរំពឹងថា ការចូលរួមវិភាគទាននេះ ផ្តល់ផលវិជ្ជមាន ចំពោះស្ថានការណ៍បច្ចុប្បន្ន»។
លោកស្រីក៏សំណូមពរ ប្រជាពលរដ្ឋកម្ពុជា និងក្រសួងពាក់ព័ន្ធទាំងអស់ សូមជួយលើកទឹកចិត្តគ្នាទៅវិញទៅមក និងត្រូវមានជំនឿចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ភាគីពាក់ព័ន្ធគ្រប់ផ្នែក និងចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩នេះ តាមគ្រប់រូបភាព ដែលក្រសួងស្ថាប័នមានសមត្ថកិច្ច បានណែនាំយ៉ាងខ្ជាប់ខ្ជួន៕