(ភ្នំពេញ) ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០៖ សូមរីករាយជាមួយ អតិថិជនដែលមាន សំណាងកាលពីសប្តាហ៍ទី 1!!! ហើយពេលនេះ អតិថិជនមហា សំណាងសប្តាហ៍ទី 2 ក៏ត្រូវបានបង្ហាញមុខដែរ ។ ដោយមានការចូលរួមចាប់ឆ្នោត ផ្សងសំណាងពីកញ្ញា មាន សូនីតា ដែលជាតំណាងផលិតផលសាមសុង យើងសូមអបអរសាទរ អតិថិជនដែលឈ្នះមហារង្វាន់ សំរាប់សប្តាហ៍នេះ ។ រង្វាន់ធំគឺ ម៉ូតូ Honda ZoomerX ២០២០មួយគ្រឿងត្រូវបានទៅឈ្មោះ Nakhan SereyRatha មកពីរាជធានីភ្នំពេញ។
កញ្ញា មាន សូនីតា ដែលជាតារាតំណាង ផលិតផល សាមសុង ប្រចាំប្រទេសកម្ពុជាក៏បានអញ្ជើញជាកិត្តិយសចូលរួម ក្នុងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះ ក៏ដូចជាធ្វើការប្រគល់រង្វាន់ដល់អតិថិជនដែលមានសំណាងឈ្នះទាំងអស់ កាលពីសប្តាហ៍ទី១ផងដែរ! កញ្ញាបានថ្លែងនូវចំណាប់អារម្មណ៍ថា ”ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានចូលរួម ក្នុងការផ្តល់នូវសំណាងជូនដល់អតិថិជនដែលបានគាំទ្រស្មាតហ្វូន និងបានជាវស្មាតហ្វូន សាមសុង Galaxy A10s, A20s និង A30s សម្រាប់សប្តាហ៍ទី២ នេះ! ឆ្លៀតក្នុងឱកាស ដ៏រំភើបនេះនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកគាំទ្រក៏ដូចជាអតិថិជនទាំងអស់ដែល បានជឿជាក់ ស្រឡាញ់ និងតែងតែគាំទ្រគ្រប់ផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង តាំងពីដើមរហូតមក! ជាចុងក្រោយសូមជូនពរឱ្យអតិថិជនដែលពុំទាន់បានឈ្នះក្នុងសប្តាហ៍នេះ ឱ្យមានសំណាងឈ្នះ ទាំងអស់គ្នានៅសប្តាហ៍បន្តបន្ទាប់ទៀត!”
សូមបញ្ជក់ម្តងទៀតថា កម្មវិធីនៃការចាប់រង្វាន់នេះ គឺប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 10:00-12:00 ថ្ងៃត្រង់! កម្មវិធីដ៏រំភើបអស្ចារ្យនេះនឹងផ្តល់ជូនមហារង្វាន់យ៉ាងច្រើន សន្ធឹកសន្ធាប់ដូចជា៖
- ម៉ូតូ Honda ZOOMER X 2020 សរុប 4 គ្រឿង
- នាឡិកា Galaxy Watch Active2 សរុប 8 គ្រឿង
- ទូរស័ព្ទដៃ Galaxy A30s សរុប 12 គ្រឿង
- ទូរទស្សន៍ Samsung 32 អ៊ីញ សរុប 16 គ្រឿង
- ខាងក្រោមនេះគឺជាឈ្មោះអតិថិជនដែលបានឈ្នះពីការចាប់លើកទី2៖
ប្រញាប់ឡើងណា៎…លាភសំណាងមើលមិនឃើញទេ…! អ្នកឈ្នះបន្ទាប់អាចជា លោកអ្នកក៏ថាបាន! សម្រាប់អតិថិជនដែលពុំទាន់ បានទិញសូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ! ព្រោះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតកំពុងរង់ចាំអ្នក! សូមឱ្យសំណាងល្អទាំងអស់គ្នាណា៎!!
បញ្ជាក់៖ ការចាប់រង្វាន់លើកទី3 នឹងធ្វើឡើងនៅថ្ងៃទី 05 មេសា 2020!
សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនា ដោយផ្ទាល់តាម បណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈ ទូរស័ព្ទលេខ៖ 1800-20 32 32 !