ក្លឹបបាល់ទាត់ Manchester City ដែលជាដៃគូសហការពាណិជ្ជកម្ម របស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និង ស្រាបៀរ កម្ពុជា បានប្រគល់ពហុកីឡដ្ឋាន Etihad ជូនរដ្ឋ ដើម្បីប្រើប្រាស់ប្រយុទ្ធប្រឆាំង នឹងវីរុសរាលដាលកូវីដ១៩។
តាមសេចក្តីរាយការណ៍ បានបង្ហាញថា ទីធ្លានៃពហុកីឡដ្ឋាន Etihad ដែលមានកៅអីទស្សនា ចំនួន៥៥០០០ រួមជាមួយសាលសន្និសីទ នឹងត្រូវយកទៅប្រើប្រាស់ ជាកន្លែងបណ្តុះបណ្តាលបុគ្គលិក គិលានុប្បដ្ឋាយិកាជួរមុខ ដែលពួកគេ ត្រូវទៅមើលថែ និងព្យាបាល់ អ្នកជំងឺកូវីដដោយផ្ទាល់។
តាមការគ្រោងទុក ការប្រកួតបាល់ទាល់អាជីព នៅអង់គ្លេស នឹងមិនដំណើរការរហូតដល់ ចុងខែមេសានេះ។ ដោយឡែក នៅប្រទេសអង់គ្លេស មន្ទីរពេទ្យបណ្តោះអាសន្ន ត្រូវបានរៀបចំសាងសង់ឡើង ក្នុងទីក្រុងធំៗចំនួន៣ ពោលគឺ ទីក្រុង Birmingham, London, និងទីក្រុង Manchester ក្រោយមើលឃើញពីហានិភ័យ ពីការឆ្លងវីរុសដ៏ច្រើននេះ៕
![](https://dap-news.com/wp-content/uploads/2020/04/668-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/04/667-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/04/666-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/04/665-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/04/661-1024x742.jpg)
![](https://dap-news.com/wp-content/uploads/2020/04/663-1024x643.png)
![](https://dap-news.com/wp-content/uploads/2020/04/664-1024x643.png)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)