ភ្នំពេញ៖បន្ទាប់ពីរកឃើញ អ្នកឈ្នះរង្វាន់ នៅក្នុងការចាប់រង្វាន់ ចុងក្រោយ លើកទី៣ នៃកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់” ពីកាល់តិចកាលពី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះនៅក្នុងកម្មវិធី A1 Concert ស្ថានីយទូរទស្សន៍ MYTV អ្នកឈ្នះរង្វាន់ទាំងអស់ បានមកទទួលរង្វាន់របស់ពួកគាត់នៅក្នុងពិធីប្រគល់រង្វាន់ នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២០ នៅស្ថានីយប្រេងឥន្ធនៈកាល់តិចសាខា ពេទ្យលោកសង្ឃ។
រង្វាន់ទាំងអស់ត្រូវបានប្រគល់ ជូនអតិថិជនដោយលោក Daniel Hwang ដែលជានាយកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន ឈេហ្វរ៉ុន ខេមបូឌា លីមីធីត។ អ្នកឈ្នះរង្វាន់ទាំង៨ រូបមានដូចជាឈ្មោះ ងួន គីមឡេន នៅរាជធានីភ្នំពេញ លេខគូប៉ុន 2020400 ឈ្នះមហារង្វាន់ រថយន្តស៊េរីទំនើប Toyota Rush 2020។ ហ៊ុន ប៉ាវ នៅរាជធានីភ្នំពេញ លេខគូប៉ុន 05ា90748 ឈ្នះរង្វាន់ ទូរស័ព្ទ iPhone 11 Pro។ ហេង រ៉ានី នៅខេត្តសៀមរាប លេខគូប៉ុន 2867425, ងួន ចាន់ដារ៉ា នៅខេត្តព្រះសីហនុ លេខគូប៉ុន 0889198 និងជា សុធា នៅខេត្តសៀមរាប លេខគូប៉ុន 2054203 ឈ្នះរង្វាន់ម៉ាស៊ីនបោកគក់ម៉ាក LG ម្នាក់មួយរង្វាន់។ ឃុត សុមនៈ នៅរាជធានីភ្នំពេញ លេខគូប៉ុន 3547882, អែល វ៉ាន់ នៅខេត្តសៀមរាប លេខគូប៉ុន 3632436 និងចិច យេន នៅខេត្តសៀមរាប លេខគូប៉ុន 0778871 ឈ្នះរង្វាន់ទូរទស្សន៍ម៉ាក LG ម្នាក់មួយរង្វាន់ផងដែរ។ ងាយៗ ដោយគ្រាន់តែចាក់ប្រេងឥន្ធនៈដែលមានថាមពលកំណត់ត្រាពិភពលោក Guinness World Record។ អតិថិជនទាំង 8 រូប ពិតជារំភើបរីករាយ ជាមួយរង្វាន់ដ៏អស្ចារ្យនេះពីកាល់តិច។
កម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់” ជាចំណែកមួយនៃយុទ្ធនាការ ដើម្បីអបអរសាទរឯតទគ្គកម្មពិភពលោកនៃថាមពលកាល់តិចជាមួយ Techron® ក្នុងកំណត់ត្រាបើកបររថយន្តឡើងផ្លូវចំណោតភ្នំដយឆាងបានលឿនជាងគេ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ 2019 រួមជាមួយនឹងកំពូលជើងឯកប្រណាំងរថយន្តកញ្ញា Natasha Chang ដែលបានធ្វើដំណើរទៅឈៀងរៃក្នុងប្រទេសថៃ និងចាក់ប្រេងឥន្ធនៈកាល់តិចឲ្យរថយន្តដែលមានអាយុ២៨ ឆ្នាំ ដើម្បីបើកឡើងភ្នំដែលមានកម្ពស់ដល់ទៅ 1,000 ម៉ែត្រក្នុងថិរវេលាកំណត់ដោយ GUINNESS WORLD RECORDS™ title។
តាមរយៈការផ្តល់ថាមពលឲ្យរថយន្តធម្មតា ដើម្បីសម្រេចនូវភាពអស្ចារ្យ ថាមពល Techron® បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ប្រេងឥន្ធនៈកាល់តិចជាមួយ Techron® ជាប្រេងឥន្ធនៈល្អបំផុតសម្រាប់ការធ្វើដំណើររាល់ថ្ងៃ។
ប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron® មានរូបមន្តបង្កើតថ្មី គឺសារធាតុ Techron® ដែលត្រូវបានបង្ហាញឲ្យឃើញតាមបែបវិទ្យសាស្ត្រក្នុងការសម្អាត និងការពារម៉ាស៊ីន។ សារធាតុ Techron® មិនត្រឹមតែជួយកម្ចាត់ភាព កខ្វក់ប៉ុណ្ណោះទេ ថែមទាំងជួយការពារមិនឲ្យមានកំណកក្រមរនៅគ្រប់ផ្នែកសំខាន់ៗ របស់ម៉ាស៊ីនយានយន្តលោកអ្នក។
អត្ថប្រយោជន៍នេះហើយ ដែលជួយឲ្យម៉ាស៊ីនយានយន្តរបស់លោកអ្នក ដំណើរការល្អបំផុត និងផ្តល់ថាមពលជាអតិបរមាដល់យានយន្តរបស់លោកអ្នក៕