អត្ថបទ

វីង និង ស្មាយិ៍សប ចាប់ដៃគូរបង្កើតផ្សារ អនឡាញ នៅលើកម្មវិធី ស្មាតហ្វូនវីង

ឥឡូវនេះអតិថិជនដែលប្រើ កម្មវិធីស្មាតហ្វូនវីងអាចទិញទំនិញសម្រាប់ បំពេញតំរូវការប្រចាំថ្ងៃ របស់ពួកគេ នៅលើទូរស័ព្ទឆ្លាតវៃបាន យ៉ាងរហ័ស ងាយស្រួល និងសុវត្ថិភាព។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតនិង ស្មាយិ៍សប ដែលជា ផ្សារអនឡាញឈានមុខគេ ដូចAmazon បានកំពុងចាប់ដៃគ្នាដើម្បីធានាថា រាល់អតិថិជននៅ ក្នុងប្រទេសកម្ពុជា អាចទិញផលិតផលផ្សេងៗបានដោយ ងាយស្រួលតាមរយៈកម្មវិធីស្មាតហ្វូនវីង ខណៈពេលដែលកំពុងនៅផ្ទះ ក្នុងអំឡុងពេលនៃការរាតត្បាត នៃមេរោគកូវីដ១៩ ។

តាមរយៈភាពជាដៃគូនេះ អតិថិជនអាចធ្វើការ បញ្ជាទិញទំនិញពីស្មាយិ៍សបនៅក្នុងកម្មវិធីស្មាតហ្វូនវីងដោយគ្រាន់តែប្រើចុងម្រាមដៃ ចុចពីរទៅបីដងលើទូរស័ព្ទវៃឆ្លាតតែប៉ុណ្ណោះ។ ទំនិញដែលទិញហើយនឹងត្រូវបានដឹកជញ្ជូនមកដល់មាត់ទ្វារដោយផ្ទាល់។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារ ឯកទេស វីងបានមានប្រសាសន៍ថា៖ «យើងជឿជាក់ថាភាពជាដៃគូនេះនឹងអាច ឲ្យប្រជាជនកម្ពុជាទិញទំនិញតាមអនឡាញបានដោយងាយ ស្រួលតាមរយៈកម្មវិធីស្មានហ្វូនវីង។ ភាពជាដៃគូនេះ អនុញ្ញាតឱ្យអ្នករាល់ គ្នាទិញទំនិញពីស្មាយិ៍សបដោយមិនមានការព្រួយបារម្ភអ្វីទាំងអស់ជាមួយកម្មវិធីស្មានហ្វូនវីងប្រកបដោយ ភាពងាយស្រួល មានការធានា និងឆាប់រហ័សដោយប្រើប្រាស់ ប្រព័ន្ធការទូទាត់ប្រាក់របស់វីង។ អតិថិជនមិនចាំបាច់ទៅហាង ដោយផ្ទាល់និងប្រើ ក្រដាស់ប្រាក់ ដើម្បីទិញទំនិញក្នុងអំឡុងពេលមាន ការរាតត្បាត នៃជម្ងឺនេះឡើយ »។

ស្មាយិ៍សបត្រូវបានបើកដំណើរការ នៅក្នុងប្រទេស កម្ពុជាក្នុងខែតុលាឆ្នាំ២០១៨ ដោយយកតាមលំនាំ ផ្សារអនឡាញរបស់ Amazonនិង AliExpress។ ត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ស្មាយិ៍សបបានក្លាយជាហាងលក់ ទំនិញតាមអនឡាញដែលមានលក់ ផលិតផល គ្រប់ប្រភេទរាប់ចាប់ ពីគ្រឿងទេស គ្រឿងសំអាងរហូតដល់ សៀវភៅ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិចជាច្រើនផ្សេងទៀត។ ស្មាយិ៍សបចាប់ផ្តើមដំ ណើរការនៅក្នុងកម្មវិធីស្មាតហ្វូនវីង នៅខែមីនាឆ្នាំ២០២០ ដើម្បីធ្វើឱ្យអតិថិជន វីងកាន់តែងាយស្រួល
ក្នុងការបញ្ជាទិញទំនិញដោយប្រើ គណនីយរបស់វីង។

ការទិញទំនិញតាមរយៈកម្មវិធីស្មាតហ្វូនវីង គឺងាយៗ ហើយមិនគិតតម្លៃបន្ថែមនោះឡើយ។ អតិថិជនទាំងអស់អាចចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង ហើយគ្រាន់តែចុចលើ“Online Shop” បន្ទាប់មកជ្រើសរើសពាក្យ “Smile Shop” នោះអតិថិជននឹងអាចស្វែងរក ផលិតផលជាង១០០០មុខ ហើយអាចធ្វើការបញ្ជាទិញបានភ្លាមៗ។ រាល់អតិថិជនដែលប្រើកម្មវិធីស្មានហ្វូនវីងអាចទទួល បានការផ្តល់ ជូនពិសេសៗជាច្រើន ក៏ដូចជាការដឹកជញ្ជូនដោយឥតគិត ថ្លៃសម្រាប់ការបញ្ជាទិញលើស ពី២០ដុល្លារប៉ុណ្ណោះ។

លោក Jack Lee នាយកប្រតិបត្តិនៃស្មាយិ៍សប បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយជា ទីបំផុតដែលវីងនិង ស្មាយិ៍សប បានចាប់ដៃ សហការនាពេលនេះ។ វាជាពេលវេលាដ៏សមស្របជាទីបំផុត ខណៈពេលដែលផ្សារអនឡាញ និងមធ្យោបាយទូទាត់សាច់ប្រាក់តាមបែបឌីជីថល កំពុងតែពេញនិយមនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ យើងបានផ្តល់ជូនប្រជាជនកម្ពុជានូវជម្រើសកាន់តែច្រើន សម្រាប់ការបញ្ជាទិញទំនិញ»។

វីងនិង ស្មាយិ៍សប មានចក្ខុវិស័យក្នុងការ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាជនកម្ពុជា។ វីងបានកសាងយីហោរបស់ខ្លួនក្លាយជា សេវាទូទាត់ប្រាក់យ៉ាង រហ័ស ងាយស្រួល និងមានការធានា តាមរយៈកម្មវីធីស្មាហ្វូនវីងដ៏ទំនើប និងបណ្តាញភ្នាក់ងារវីង របស់ខ្លួនទូទាំងប្រទេស។

ចំនែកឯ ស្មាយិ៍សបវិញ ត្រូវបានគេទទួលស្គាល់ ជាអ្នកផ្គត់ផ្គង់ ផលិតផលប្រកបដោយគុណភាពខ្ពស់ និងមានសេវា ដឹកជញ្ជូនយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុនផ្នែកឌីជីថលទាំងពីរនេះនឹងរួមគ្នានាំមក នូវអនាគត នៃការធ្វើពាណិជ្ជកម្មអនឡាញ មកប្រទេសកម្ពុជា ៕

To Top