អត្ថបទ

កូកា-កូឡាចេញបញ្ចាំង​ ភាពយន្ដ​តាមអនឡាញ «ដើម្បីមនុស្សជាតិ» ក្នុងន័យគោរព ចំពោះភាពវិជ្ជមាន ការរួបរួមគ្នា និងស្មារតីមនុស្សជាតិ ក្នុងពេលវិបត្តិបច្ចុប្បន្ន

ដើម្បីអបអរសាទរ ទិវាពលកម្មអន្តរជាតិ ក្រុមហ៊ុន កូកា-កូឡានៅថ្ងៃនេះ បានចេញបញ្ចាំង នូវខ្សែភាពយន្តខ្លីមួយ ដើម្បីបង្ហាញពីក្តីគោរព ចំពោះទឹកចិត្តមនុស្សធម៌ និងស្មារតីមនុស្សជាតិ នៅក្នុងគ្រាលំបាកនេះ។

ក្រោមចំណងជើងថា «ដើម្បីមនុស្សជាតិ» ខ្សែភាពយន្ដអនឡាញ មានរយៈពេលត្រឹមតែ ១នាទីនេះ ឆ្លុះបញ្ចាំងនូវស្មារតីមនុស្សធម៌ និងក្តីសប្បុរសរបស់មនុស្សជាតិ នៅទូទាំងពិភពលោក ក្នុងពេលមានវិបត្តិបច្ចុប្បន្ន ព្រមទាំងបានផ្តល់ ឲ្យពិភពលោកទាំងមូល នូវក្តីសង្ឃឹម ភាពវិជ្ជមាន និងការរួមគ្នា។

លោក Manuel Arroyo នាយកប្រតិបត្តិជាន់ខ្ពស់ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនកូកា-កូឡា បានមានប្រសាសន៍ថា «យើងសូមថ្លែងអំណរគុណ និងសូមគោរពចំពោះ អ្នកដែលបន្តរក្សាសុវត្ថិភាព ដល់យើងទាំងអស់ ឲ្យឆ្លងកាត់គ្រាវិបត្តិនេះ ជាពិសេសអរគុណ ចំពោះក្រុមការងារជួរមុខ»។ «រាល់ថ្ងៃ យើងត្រូវបានបំផុសស្មារតី និងលើកកម្ពស់ដោយអំពើថ្លាថ្លៃ មិនអាចកាត់ថ្លៃ ចិត្តសប្បុរស និងភាពក្លាហានរាប់មិនអស់ របស់មនុស្សជុំវិញពិភពលោក។ តាមរយៈខ្សែភាពយន្ត ជាសកលដ៏ខ្លីមួយនេះ ចង់បង្ហាញនូវការទទួលស្គាល់ និងការគោរពចំពោះភាពវិជ្ជមាន ការរួបរួម និងទឹកចិត្តសប្បុរសធម៌ របស់មនុស្សជាតិ»។

ខ្សែភាពយន្ត «ដើម្បីមនុស្សជាតិ ឬ For The Humance Race» ត្រូវបានចាក់បញ្ចាំងផ្សាយ នៅថ្ងៃនេះ នៅលើគេហទំព័រ និងបណ្តាញផ្សព្វផ្សាយសង្គម របស់ក្រុមហ៊ុនកូកា-កូឡា
https://www.facebook.com/500102870175614/posts/1353766501475909/?vh=e&d=n

To Top