និស្សិតពេទ្យមួយរូប លោក សម រដ្ឋា ដែលក្រៅពីត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសិក្សាលើជំនាញវេជ្ជសាស្រ្តរបស់ខ្លួន ក៏ត្រូវស្វះស្វែងរកធនធានថវិកា សម្រាប់ចាយវាយ ដើម្បីសម្រេចបំណងប្រាថ្នាចង់បញ្ចប់ការសិក្សាមួយនេះ។ ឥឡូវនេះ កង្វល់អំពីហិរញ្ញវត្ថុត្រូវបានផាត់ចោល ក្រោយត្រូវរង្វាន់៥០លានរៀល ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា។
លោក រដ្ឋា ថា «ខ្ញុំទិញស្រាបៀរ កម្ពុជា ត្រឹម៧កំប៉ុង មកហូប ជាមួយប្អូនខ្ញុំពីរនាក់ ស្រាប់តែគាស់ដល់កំប៉ុងទី៣ ដែលជាកំប៉ុងរបស់ខ្ញុំ ក៏ឈ្នះបាន៥០លានតែម្តង។ ខ្ញុំពិតជារំភើបខ្លាំងមែនទែន ព្រោះមិននឹកស្មានថា ខ្លួនឯងមានសំណាង ធំដល់ម្ល៉ឹង»។
ទឹកប្រាក់៥០លានរៀលនេះ ក្រៅតែពីទុកផ្គត់ផ្គង់ការសិក្សា លោកនឹងយកទៅទិញសម្ភារៈដាក់ក្នុងផ្ទះថ្មី ដែលទើបនឹងទិញផងដែរ ព្រោះកំពុងខ្វះសម្ភារៈប្រើប្រាស់ក្នុងផ្ទះច្រើនគួរសមដែរ៕
ពិសាស្រាបៀរ កម្ពុជាដោយការទទួលខុសត្រូវ!