អត្ថបទ

ក្រុមហ៊ុន TADA ប្រកាសទទួលប្រាក់ ​វិនិយោគទុន ជាយុទ្ធសាស្រ្តបន្ថែម ពីធនាគារ Shinhan របស់ប្រទេស កូរ៉េខាងត្បូង

សឹង្ហបុរី៖ ក្រុមហ៊ុន MVLLABS ភីធីអិលធីឌី (“MVL”) ដែលជាក្រុមហ៊ុន នៅពីក្រោយក្រុមហ៊ុន TADA -សេវាកម្មកក់ការធ្វើដំណើរ មិនកាត់កម្រៃជើងសារ ដំបូងបង្អស់ នៅអាស៊ីអាគ្នេយ៍ ផ្អែកលើបច្ចេកវិទ្យា Blockchain- បានប្រកាសថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ចំពោះការទទួលប្រាក់វិនិយោគទុន បន្តពីការវិនិយោគ Series A លើកមុន ពីធនាគារពាណិជ្ជកម្ម Shinhan ដែលជាធនាគារ មានទុនច្រើនជាងគេមួយ នៅប្រទេសកូរ៉េខាងត្បូង។

ក្រុមហ៊ុន Samkee Automotive ដែលជាក្រុមហ៊ុនឯកទេស ខាងធ្វើពុម្ព គ្រឿងម៉ាស៊ីនលំដាប់ថ្នាក់អន្តរជាតិ មួយ និងក្រុមហ៊ុន iloom ដែលជាម៉ាក់គ្រឿងសង្ហារឹម ក្នុងផ្ទះដ៏ល្បីល្បាញមួយ នៅប្រទេសកូរ៉េខាងត្បូង ក៏បានចូលរួមក្នុង ការវិនិយោគទុន លើកនេះផងដែរ។ ការវិនិយោគទុនលើកនេះ នាំឲ្យ MVL ទទួលប្រាក់វិនិយោគ សរុបជិត ១០លានដុល្លារ បើគិតតាំងពីការវិនិយោគ Series A លើកមុន។

ហិរញ្ញប្បទាន ពីការវិនិយោគទុននេះនឹងត្រូវបានប្រើ ដើម្បីបន្តពង្រីកទីផ្សារ បច្ចុប្បន្នរបស់ MVL ក៏ដូចជាការអភិវឌ្ឍ ប្រព័ន្ធអេកូចល័ត ដែលបង្កើតទ្បើង នៅលើបច្ចេកវិទ្បា Blockchain របស់ MVL។ ការវិនិយោគនេះនឹងធ្វើឲ្យ MVL អាចមានលទ្ធភាពបង្កើនទុន ពីការពង្រីកទីផ្សាររបស់កម្មវិធី TADA ដែលជាផលិតផលរបស់ MVL។ ក្រុមហ៊ុនសង្ឃឹមថា ទាំងអ្នកបើកបរ និងអ្នកជិះ អាចចូលរួមចំណែក ក្នុងការធ្វើដំណើរនាថ្ងៃអនាគត ប្រកបដោយនិរន្តរភាព។ តាមការវិនិយោគទុននេះ ក្រុមហ៊ុនក៏អាចធ្វើការអភិវឌ្ឍ សមត្ថភាពរបស់ខ្លួន ដើម្បីនាំមកនូវផលិតផល និងសេវាកម្ម ដែលមានភាពច្នៃប្រឌិត លើបច្ចេកវិទ្យា Blockchain របស់ MVL។

លោក Kay Woo, នាយកប្រតិបត្តិរបស់ MVL មានប្រសាសន៍ថា “ជាមួយការវិនិយោគទុននេះ យើងនឹងអាចបន្ត បេសកម្មរបស់យើង ក្នុងការបង្កើតប្រព័ន្ធអេកូចល័តមួយ ប្រកបដោយនិរន្តរភាព និងភាពប្រសើរជាងមុន។ ថ្មីៗនេះផងដែរ យើងក៏បានបើកដំណើរ នូវសេវាកម្មដឹកជញ្ជូន TADA នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់អាជីវកម្ម និងអ្នកបើកបររបស់យើង ដែលបានទទួលរងផលប៉ះពាល់ ពីការវាយលុកនៃវីរុសកូវីដ-១៩។ នេះជាអ្វីដែលយើងចង់ បង្ហាញថា យើងអាចប្រើបច្ចេកវិទ្យារបស់យើង ជាកម្លាំងវិជ្ជមានមួយបាន។ យើងសូមថ្លែងអំណរគុណ ដល់អ្នកវិនិយោគទុនរបស់យើង ដែលមានភាពជឿជាក់ទៅលើចក្ខុវិស័យ នៃប្រព័ន្ធអេកូចល័តដែលប្រសើរ មាននិរន្តរភាព និងមិនលម្អៀងរបស់យើង។”

អ្នកនាំពាក្យរបស់ធនាគារ Shinhan ក៏មានប្រសាសន៍ផងដែរថា “ប្រព័ន្ធចល័តលើបច្ចេកវិទ្យា Blockchain របស់ MVL មានការរីកចម្រើនយ៉ាងខ្លាំង សម្រាប់អ្នកប្រើប្រាស់ ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។ យើងរំពឹងថានឹងបង្កើត នូវផលិតផលរួមគ្នាឲ្យកាន់តែប្រសើរ ជាមួយសេវាកម្មហិរញ្ញវត្ថុ របស់ធនាគារ Shinhan ដូចជាកាបូបលុយ អេឡិចត្រូនិចរបស់យើង ដើម្បីផ្តល់អត្ថប្រយោជន៍ឈ្នះឈ្នះ ដល់ធនាគារShinhan និងក្រុមហ៊ុន MVL”៕

To Top