អត្ថបទ

ក្រុមហ៊ុនសិង្ហបុរី SWAN & MACLAREN និង SCA បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង សហប្រតិបត្តិការ និងរួមបញ្ចូលសេវាកម្ម ដើម្បីនាំយកស្តង់ដារ សិង្ហបុរី ក្នុងការសិក្សាគម្រោងប្លង់ មកកាន់ប្រទេសកម្ពុជា

•អង្គភាពទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាផ្លូវការនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បីរួមបញ្ចូលនូវជំនាញឯកទេស របស់ក្រុមហ៊ុនទាំងពីរសំដៅពង្រីកបន្ថែមនូវវត្តមាន និងសេវាកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
•SCA ចូលរួមនៅក្នុងបណ្តាញរបស់ Swan & Maclaren ដើម្បីឱ្យមានការរីកចម្រើននៅក្នុងតំបន់អាស៊ី។
•ការសហការក្នុងភាពជាដៃគូនឹង អនុញ្ញាតឱ្យ SCA ក្លាយជាមជ្ឈមណ្ឌលផ្តល់ដំណោះស្រាយ ច្រកចេញចូលតែមួយដើម្បីនាំយកស្តង់ដារសិង្ហបុរីមកកាន់ទីផ្សារកម្ពុជាលើដំណោះស្រាយ សិក្សាគម្រោងប្លង់ និងផ្នែកគ្រប់គ្រង។
•Swan & Maclaren ផ្តល់ជូននូវសេវាកម្មពិសេស នៅក្នុងការសិក្សាគម្រោងប្លង់ និងស្ថាបត្យកម្ម រួមជាមួយនឹងសេវាកម្មពិសេសៗរបស់ SCA សម្រាប់ផ្នែកខាងក្នុងអគារ និងឋបនកម្មសំណង់។
•សេវាកម្មរួមមាន៖ ការសិក្សាគម្រោងប្លង់មេ ប្លង់ស្ថាបត្យកម្ម ប្លង់រចនាខាងក្នុងអគារ ប្លង់ទេសភាព ការសាងសង់សំណង់ និងឋបនកម្ម (គ្រឿងឈើ គ្រឿងសង្ហារិម ការបំពាក់ភ្លើងបំភ្លឺ គ្រឿងបរិក្ខារ និងសម្ភារបន្ទាប់បន្សំ) ។

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ៣០ ខែឧសភាឆ្នាំ២០២០ យោងតាមអនុស្សរណៈនៃការយោគយល់គ្នាដែលបានឯកភាពគ្នា ក្រុមហ៊ុន Swan & Maclaren និង SCA នឹងរួមបញ្ចូលគ្នាជាលក្ខណៈយុទ្ធសាស្ត្រនូវជំនាញឯកទេស និងការប្រតិបត្តិល្អបំផុតរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការនាំយកស្តង់ដារសិង្ហបុរីនៃការសិក្សា គម្រោងប្លង់និងឧត្តមភាពនៃការសាងសង់សំណង់ ជូនដល់ប្រជាជនកម្ពុជា។

ការអនុវត្តរាប់ចាប់ពីការសិក្សាគម្រោងប្លង់ រហូតដល់ការបញ្ចប់គម្រោងជាស្ថាពរ នឹងត្រូវធ្វើឡើងដោយប្រកាន់ខ្ជាប់ជានិច្ចនូវក្រម ប្រតិបត្តិរបស់សិង្ហបុរី។

វត្តមានរបស់ SCA នៅក្នុងប្រទេសកម្ពុជារួមជាមួយ បទពិសោធន៍ គម្រោងនៅកម្ពុជាជាង ៧ ឆ្នាំរបស់ Swan & Maclaren នាំមកនូវអភិក្រមនិងសេវាកម្មដែលបំពេញឱ្យគ្នាទៅវិញទៅមក រវាងក្រុមហ៊ុនទាំងពីរនៅក្នុងការអភិវឌ្ឍថ្នាក់តំបន់ និងអន្តរជាតិដែលផ្តោតការយកចិត្តទុកដាក់ទៅលើអតិថិជននៅក្នុងទីផ្សារកម្ពុជា។ការសហការក្នុងភាពជាដៃគូដែលនឹងមាន ប្រសិទ្ធភាពអនុវត្តភ្លាមៗនឹងអនុញ្ញាតឱ្យក្រុមហ៊ុនទាំងពីរមានជំហរកាន់តែរឹងមាំ នៅក្នុងប្រទេសកម្ពុជា។

សម្រង់សំដី
“ជាមួយនឹងការដាក់បញ្ចូលបន្ថែមនូវ Swan & Maclaren នោះថាមពលនិងសេវាកម្មរបស់ SCA បានកើនឡើងទ្វេដងភ្លាមៗ” នេះបើតាមប្រសាសន៍របស់ លោក Darryl Ong ដែលជានាយកនៅក្រុមហ៊ុន SCA “សម័យកាលនៃការរីកចម្រើនតាមបែបធម្មតា គឺកន្លងហួសទៅហើយដោយ SCA ទាញយកប្រយោជន៍ពីថាមពលនៃភាពជាដៃគូជាយុទ្ធសាស្ត្រ។ ភាពជាដៃគូជាយុទ្ធសាស្ត្រផ្តល់ប្រយោជន៍ដល់មនុស្សគ្រប់គ្នា – ក្រុមហ៊ុនអាជីវកម្ម និយោជិត និងអតិថិជន។ ក្រុមហ៊ុនអាជីវកម្ម អាចពង្រីកការផ្សព្វផ្សាយទៅដល់ទីផ្សារគោលដៅរបស់ពួកគេ និងជំរុញការយល់ដឹងអំពីម៉ាក។ អតិថិជនទទួលបានអត្ថប្រយោជន៍ពីភាពខ្លាំង និងការផ្តល់ជូនដែលអង្គភាពនីមួយៗនាំមកជាមួយហើយនិយោជិតនឹងអាចពង្រីកសមត្ថភាពអភិវឌ្ឍន៍របស់ពួកគេដោយការទាញយកប្រយោជន៍ ពីការឆ្លងកាត់នូវទស្សនវិស័យ និងជំនាញឯកទេសខាងឧស្សាហកម្មថ្មីៗ។លើសពីនេះទៀតទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងអាជីវកម្មដែលបំពេញឱ្យគ្នាទៅវិញទៅមកនឹងពង្រឹងកិច្ចសហការឱ្យកាន់តែរឹងមាំ និងយូរអង្វែងដែលអនុញ្ញាតឱ្យ ក្រុមហ៊ុនផ្តល់ជូននូវដំណោះស្រាយ ដែលផ្តល់ថាមពលដល់អតិថិជនរបស់ពួកគេឱ្យទទួលបានជោគជ័យ។ Swan & Maclaren ពិតជាមានភាពស័ក្តិសមបំផុត!”

លោក Ryan Chin ដែលជានាយកនៅ SCA បានមានប្រសាសន៍ថា “នៅពេលដែលអតិថិជនរបស់យើងបន្តជំរុញឱ្យមានដែនកំណត់នៃការសិក្សាគម្រោងប្លង់នោះ ភាពសម្បូរបែបនៃការផ្តល់ជូនរបស់ SCA អនុញ្ញាតឱ្យយើងពង្រីកបន្ថែមនូវសមត្ថភាព ក៏ដូចជាទំនាក់ទំនង។ ដោយការធ្វើដំណើរជាមួយ Swan & Maclaren យើងមានក្តីរំភើបចំពោះ សេវាកម្មជាច្រើនដែលយើងអាចផ្តល់ជូនអតិថិជនរបស់យើង ប្រកបដោយទំនុកចិត្ត” ។

“Swan & Maclaren មានការរំភើបយ៉ាងខ្លាំងចំពោះ កិច្ចសហការនេះ ហើយនេះនឹងពង្រឹង យ៉ាងខ្លាំងនូវគោលការណ៍ ដ៏ល្បីល្បាញគឺការប្រមូលផ្តុំគ្នា ជាការចាប់ផ្តើមរួមរស់ជាមួយគ្នាជាវឌ្ឍនភាព និងធ្វើការរួមគ្នាជាជោគជ័យ”។ នេះបើតាមប្រសាសន៍របស់ Matthew Hon ដែលជានាយកនៅក្រុមហ៊ុន Swan & Maclaren ។“ ដោយការប្រតិបត្តិបែបនេះ យើងអាចឈានដល់កម្រិតសេវាកម្មកាន់តែខ្ពស់ និងផ្តល់ដល់អតិថិជនទាំងអស់ របស់យើង”។

អំពី Swan & Maclaren
ដោយបានបង្កើតឡើងក្នុងឆ្នាំ១៨៩២ Swan & Maclaren គឺជាក្រុមហ៊ុនស្ថាបត្យកម្មចំណាស់ជាងគេបំផុត នៅក្នុងប្រទេសសិង្ហបុរី។ អស់រយៈពេលជាង ១២៨ ឆ្នាំមកហើយ ដែលក្រុមហ៊ុននេះ មានការលេចធ្លោ នៅក្នុងកិច្ចប្រតិបត្តិការរហូតបាន ឈ្នះពានរង្វាន់ស្នាដៃការងារជាច្រើន ដូចជា សណ្ឋាគារ Raffles (សិង្ហបុរី) សណ្ឋាគារ Goodwood Park (សិង្ហបុរី) ធនាគារហុងកុង សៀងហៃ (សិង្ហបុរី) ជាដើម។

បច្ចុប្បន្ន Swan & Maclaren នៅតែបន្តកសាងកេរ្តិ៍ឈ្មោះកាន់តែខ្លាំងឡើងៗ នៅទូទាំងតំបន់អាស៊ី លើការរៀបចំប្លង់មេអគារនិងការអភិវឌ្ឍន៍ចម្រុះ ជាមួយនឹងកំណើនគម្រោងរហូតដល់ឃើញមាន Swan & Maclaren នៅក្នុងបណ្តាប្រទេសជាង២០ និងបង្កើតការិយាល័យប្រចាំតំបន់ចំនួន៧នៅតំបន់អាស៊ីអាគ្នេយ៍។ គម្រោងដែលគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះរួមមាន៖ គម្រោងពង្រីកផ្នែកវេជ្ជសាស្រ្តរបស់ Raffles (សិង្ហបុរី), GSH ផ្លាហ្សា(សិង្ហបុរី)ផ្សារទំនើបIpoh Parade (ម៉ាឡេស៊ី) មន្ទីរពេទ្យ Raffles ឆុងឈីង (ប្រទេសចិន), Accor Novotel Suites Dalat (វៀតណាម), Euroville ភ្នំពេញ (កម្ពុជា) និងអគារខុនដូ Royal Platinum (កម្ពុជា) ។

ទំហំនៃការអភិវឌ្ឍន៍នេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន ផ្តល់នូវសេវាកម្ម យ៉ាងពេញលេញ ដើម្បីបំពេញទៅតាមតម្រូវការរបស់ អតិថិជននៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ចិន វៀតណាម ថៃ និងកម្ពុជា។

អំពី SCA
SCA គឺជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន Soho Living Group (ប្រហែលនៅឆ្នាំ២០០៩)។ចាប់តាំងពីពេលនោះមក SCA បានរីកចម្រើន យ៉ាងខ្លាំងពេញមួយឆ្នាំៗ។ ទីស្នាក់ការកណ្តាលរបស់SCAស្ថិតនៅប្រទេសសិង្ហបុរី ជាមួយនឹងការិយាល័យរណបនៅក្នុងប្រទេសម៉ាឡេស៊ី ថៃ និងកម្ពុជា។

SCA រក្សានូវសេវាកម្មដ៏សម្បូរបែប ជាមួយជំនាញឯកទេសលើស្ថាបត្យកម្ម ផ្នែកខាងក្នុងអគារការសិក្សាគម្រោងប្លង់ និងសាងសង់សំណង់ និងការបំពាក់សម្ភារបរិក្ខារ សម្រាប់គម្រោងសាជីវកម្ម បដិសណ្ឋារកិច្ច លំនៅដ្ឋានអាជីវកម្មលក់រាយ និងគម្រោងចម្រុះ។

លើសពីនេះផ្នែកអភិវឌ្ឍន៍អចលនទ្រព្យរបស់ SCA គឺជាសេវាផ្តល់ប្រឹក្សាមួយដែលមានឯកទេសក្នុងការវិនិយោគរួមចម្រុះ រវាងម្ចាស់អចលនទ្រព្យ និងវិនិយោគិនក្នុងវិស័យស្ថាបត្យកម្ម។

សម្រាប់ព័ត៌មានបន្ថែមអំពី Swan & Maclaren សូមទំនាក់ទំនង៖
+៦៥ ៦២២២ ៩១១៣ ឬអ៊ីមែល: email.group@swanmaclaren.com

សម្រាប់ព័ត៌មានបន្ថែមអំពី SCA សូមទំនាក់ទំនង៖
+៨៥៥ (០) ៨៩ ៨៨៨ ៣៩៨ ឬអ៊ីមែល: media@sca-sg.com

This image has an empty alt attribute; its file name is IMG_3599-1.png
This image has an empty alt attribute; its file name is IMG_3598.png
To Top