អត្ថបទ

សែលកាត បើកប្រាក់រង្វាន់ម្តង ២០ម៉ឺនដុល្លារ ដល់អតិថិជនរបស់ខ្លួន ដែលឈ្នះ​ពីការផ្ញើសារ10k ទៅកាន់លេខ 8888

ភ្នំពេញ៖ សែលកាត ធ្វើការប្រគល់ ប្រាក់រង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ ២០០,០០០ដុល្លារ ទៅដល់អតិថិជនរបស់ខ្លួន ២រូប ដែលបានចូលលេង ជាមួយកម្មវិធីផ្សងសំណាង ផ្ញើសារ 10K ឬខលទៅកាន់លេខ 8888 (SMS 10K or Call 8888) ។

កម្មវិធីប្រគល់ប្រាក់រង្វាន់នេះ ធ្វើឡើង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាល សែលកាត ដែលបានប្រគល់​ ទៅអោយអតិថិជនទាំង២នាក់ ក្នុងនោះរួមមាន៖
១.​​ ឈ្មោះ ពេញ ភារ៉ូ ជាមន្ត្រីប៉ូលីស ដែលមកពីខណ្ឌដង្គោ រាជធានីភ្នំពេញផ្ទាល់តែម្តង​ ទទួលបាន ១០០,០០០ដុល្លារអាមេរិក
២. ឈ្មោះ ពេជ្រ សុធី ជាគ្រូពេទ្យ ដែលមកពីស្រុកស្វាយរៀង ខេត្តស្វាយរៀង ទទួលបាន ១០០,០០០ដុល្លារអាមេរិក ។

អតិថិជនដែលមានសំណាង​ ទាំង២រូបខាងលើនេះ សុទ្ធតែបានទទួលប្រាក់រង្វាន់ ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ 10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ជារៀងរាល់ថ្ងៃ ។

ក្នុងឱកាសនេះដែរលោក អតិថិជនទាំង២រូប បានសម្តែងសេចក្តីត្រែកអរ ជាពនពេក ចំពោះការឈ្នះប្រាក់សុទ្ធ​ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន សែលកាត រហូតដល់ ១០០​,០០០ដុល្លារអាមេរិក ក្នុងម្នាក់ៗ ដែលធ្វើឲ្យពួកគេ​ មានភាពសប្បាយរីករាយជាខ្លាំង រកអ្វីអត្ថាធិបាយមិនបាន ។

តាមការបញ្ជាក់ ពីក្រុមការងារសែលកាត បានឲ្យដឹងថា ការប្រគល់ប្រាក់រង្វាន់ ទៅកាន់អតិថិជនរបស់ខ្លួន ដែលមានសំណាង នាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការឈ្នះរង្វាន់ពិតៗ មិនមានការក្លែងបន្លំ លើដល់អតិថិជនរបស់ក្រុមហ៊ុន សែលកាត ។

ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាង ជាមួយកម្មវិធី “ឈ្នះលុយសុទ្ធ 10,000 ដុល្លាររាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន​ និងធ្វើការបង្វិល លេខកូដសំណាង 6ខ្ទង់ ដើម្បីស្វែងរកអ្នកដែលមាន សំណាងឈ្នះនូវទឹកប្រាក់ 10,000ដុល្លារជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង 6ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។

សូមបញ្ជាក់ថារហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់នូវសេវាទូរស័ព្ទចល័ត លំដាប់លេខ1 នៅក្នុងប្រទេសកម្ពុជា។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននឹងកំពុងតែបន្តលេង ជាមួយកម្មវិធី «ឈ្នះលុយសុទ្ធ 10,000ដុល្លារ រាល់ថ្ងៃ » ។

ដើម្បីឈ្នះរង្វាន់ 10,000ដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នកនឹងទទួលបាន សារផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សាសារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕ ដោយ៖ ដារាត់

To Top