ភ្នំពេញ៖ ការរាតត្បាតជាសកល នៃវីរុសកូវីដ-១៩ បង្កការខូចខាតយ៉ាងខ្លាំង ដល់វិស័យហោះហើរ ឆ្លងប្រទេស ប៉ុន្តែការហោះហើរ ចេញពីប្រទេសវៀតណាម ទៅកាន់ទិសដៅ ក្នុងតំបន់ កំពុងមានសង្ឃឹម ឡើងវិញហើយ ខណៈដែរ Vietjet ដែលជាក្រុមហ៊ុន អាកាសចរណ៍ យុគសម័យថ្មី បានចាប់ផ្តើមប្រតិបត្តិការ ជើងហោះហើរ ក្នុងស្រុករបស់ខ្លួនឡើងវិញ ហើយបានបន្ថែមផ្លូវហោះហើរថ្មីៗ មួយចំនួនទៀត ដោយភ្ជាប់គោលដៅ ទៅកាន់តំបន់ទេសចរណ៍ គួរឱ្យចាប់អារម្មណ៍មួយចំនួន។
ផ្លូវហោះហើរក្នុងស្រុកថ្មីៗ ទាំងអស់នេះ នឹងតភ្ជាប់ពីទីក្រុង Hanoi ទៅទីក្រុង Dong Hoi; ពីទីក្រុង Hai Phong ទៅទីក្រុង Quy Nhon (ខេត្ត Binh Dinh); ពីទីក្រុងVinh (ខេត្ត Nghe An) ទៅកោះ Phu Quoc ហើយពីទីក្រុង Da Nag ទៅកោះ Phu Quoc; ទៅទីក្រុងDa Lat (ខេត្ត Lam Dong) ទៅទីក្រុង Buon Ma Thuot(ខេត្ត Dak Lak) ទៅទីក្រុង Vinh និងទៅទីក្រុង Thanh Hoa។ ផ្លូវហោះហើរថ្មីទាំងអស់នេះ បានបង្កើនបណ្តាញហោះហើរសរុប ចំនួន ៥៣ ទិសដៅ ក្នុងស្រុកបន្ថែមទៀត ជាមួយក្រុមហ៊ុន Vietjet។
ក្រុមហ៊ុន Vietjet បានបើកលក់សំបុត្រ សម្រាប់ជើងហោះហើរ ក្នុងស្រុកថ្មីចំនួន ៨ ខ្សែនេះ ដែលនឹងត្រូវចាប់ផ្តើម ហោះហើរនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០។ ដើម្បីអបអរសាទរ ជើងហោះហើរថ្មីទាំងអស់នេះ ក្រុមហ៊ុននឹងផ្តល់ជូន ប្រូម៉ូសិនពិសេស គឺការលក់សំបុត្រ យន្ដហោះចំនួន ២លាន៥សែនសន្លឹក ក្នុងតម្លៃក្រោម ០,៥ ដុល្លារ (*) សម្រាប់ជើងហោះហើរ ក្នុងស្រុកទាំងអស់។
ប្រូម៉ូសិនតម្លៃសំបុត្រពិសេសនេះ មានលក់ចាប់ពីថ្ងៃទី ១១ មិថុនា ឆ្នាំ២០២០ នៅលើគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ ឈ្នោះថា Vietjet Air។ ពេលវេលាធ្វើដំណើរ គឺចាប់ពី ថ្ងៃទី ១១ ខែកញ្ញា ទៅដល់ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០ () ចំណែកឯផ្លូវហោះហើរថ្មី ទាំងប្រាំបី នឹងចាប់ផ្ដើមប្រតិបត្តិការ ពី ថ្ងៃទី ១៨ ខែមិថុនា ទៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០()។
ថ្លែងក្នុងសន្និសីទ ស្ដីពីការផ្សព្វផ្សាយ ទេសចរណ៍ក្នុងស្រុក នៅទីក្រុងហូជីមិញ ឆ្នាំ២០២០ កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ ប្រធានផ្នែកចែកចាយ និងលក់អន្ដរជាតិក្រុមហ៊ុន Vietjet លោក Jay L Lingeswara បានមានប្រសាសន៍ថា៖ «ប្រទេសវៀតណាម មានទិសដៅហោះហើរ ដ៏មានសុវត្ថិភាព និងគួរឲ្យទាក់ទាញ រាប់មិនអស់ រួមទាំងទីក្រុងល្បីៗ ដូចជាទីក្រុង Hanoi ទីក្រុង Ho Chi Minh ទីក្រុង Hue ទីក្រុង Da Nang ទីក្រុង Nha Trang ឬ កោះ Phu Quoc ហើយនាពេលថ្មីៗនេះ តំបន់ទេសចរណ៍ល្បីៗ ដូចជាតំបន់ទេសចរណ៍ វប្បធម៌ប្លែកៗនៃទីក្រុង Buon Ma Thuot ឬ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៅទីក្រុង Quy Nhon (ខេត្ត Binh Dinh) រូងភ្នំធំជាងគេបំផុត នៅលើពិភពលោក នៅឧទ្យានជាតិ Phong Nha, Ke Bang (ខេត្ត Quang Binh) និងកន្លែងជាច្រើនទៀត។
តាមរយៈកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធររបស់រដ្ឋាភិបាល និងក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុន Vietjet បានបើកដំណើរការ បណ្តាញហោះហើរ ក្នុងស្រុករបស់ខ្លួនឡើងវិញ យ៉ាងឆាប់រហ័ស ដោយមានកម្មវិធីប្រូម៉ូសិនល្អៗ ជាច្រើន
ដើម្បីនាំអ្នកដំណើរត្រឡប់ ទៅគោលដៅគួរឲ្យទាក់ទាញ ទូទាំងប្រទេសវៀតណាម សារជាថ្មី។»
ជាមួយនឹងផ្លូវហោះហើរ ក្នុងស្រុកចំនួន ៥៣ ខ្សែ ឥឡូវនេះ ក្រុមហ៊ុន Vietjet កំពុងធ្វើប្រតិបត្តិការ បណ្តាញហោះហើរ ធំជាងគេបង្អស់ ក្នុងប្រទេសវៀតណាម ដោយនាំអ្នកដំណើរ និងភ្ញៀវទេសចរណ៍ទូទៅ ទៅកាន់គោលដៅក្នុងសុបិន្ត របស់ពួកគេ តាមជើងហោះហើរ ដែលមិនសូវប៉ះពាល់ ដល់បរិស្ថានរបស់ក្រុមហ៊ុន ដើម្បីឆ្លើយតបតាមតម្រូវការ របស់អ្នកដំណើរទាំងអស់ ជាមួយកាលវិភាគហោះហើរ ដ៏បត់បែននិងច្រើនជម្រើស។
សម្រាប់ព័ត៌មានលម្អិតបន្ថែម អំពីកាលវិភាគជើងហោះហើរ របស់អ្នកដំណើរ សូមចូលទៅកាន់គេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទចល័ត Vietjet Air ឫទំព័រហ្វេសប៊ុកផ្លូវការ https://www.facebook.com/vietjetvietnam/ ឫការិយាល័យ និងភ្នាក់ងារ លក់សំបុត្រផ្លូវការរបស់ ក្រុមហ៊ុន Vietjet ។
តាមរយៈយន្តហោះថ្មីរបស់ខ្លួន ដែលមានកៅអីធ្វើពីស្បែកល្អៗ អាហារឆ្ងាញ់ៗ និងក្រុមអ្នកផ្ដល់សេវាលើយន្តហោះ ដែលមានភាពរួសរាយរាក់ទាក់ ក្រុមហ៊ុនVietjet នាំមកនូវបទពិសោធន៍ដ៏អស្ចារ្យ នៅរយៈកំពស់ ១០ ០០០ ម៉ែត្រ ជូនដល់អ្នកដំណើរ រាប់លាននាក់។
មិនរាប់បញ្ចូលពន្ធ ថ្លៃឈ្នួល មិនរួមបញ្ចូលថ្ងៃសម្រាកបុណ្យជាតិ៕