អត្ថបទ

ព្រូដិនសល បានដាក់ឱ្យប្រើប្រាស់ ផលិតផល ធានារ៉ាប់រង អាយុជីវិត ដំបូងគេបង្អស់ នៅកម្ពុជា ដែលផ្តល់ការការពារ ទៅលើករណី ជំងឺធ្ងន់ធ្ងរ រហូតដល់ ៥០ករណី

ភ្នំពេញ៖ បេសកកម្មដ៏ធំមួយ​ របស់ក្រុមគ្រួសារ ប្រជាជនខ្មែរយើង គឺរក្សាផ្នែកហិរញ្ញវត្ថុ ឱ្យមានសុវត្ថិភាព និង ត្រៀមសម្រាប់ការការពារ ពីហានិភ័យផ្សេងៗ រួមមានករណីបញ្ហា សុខភាពបន្ទាន់ ក៏ដូចជា សម្រាប់ហេតុការណ៍ ចៃដន្យជាច្រើន ដែលអាចកើតឡើង នៅក្នុងជីវិតរបស់យើង។ ដោយយល់ច្បាស់ពីកាតព្វកិច្ចដ៏ធំនេះ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតបាន សម្រេចដាក់ចេញ នូវផលិតផល ធានារ៉ាប់រង របស់ខ្លួន ដែលនឹងរួមចំណែក យ៉ាងសំខាន់ ក្នុងការគាំទ្រ ទាំងផ្នែកសុខភាព និងតម្រូវការ ការពារផ្នែកហិរញ្ញវត្ថុ។

កញ្ចប់ធានារ៉ាប់រង របស់ព្រូដិនសលកម្ពុជា នឹងក្លាយជាកញ្ចប់ធានារ៉ាប់រង ដំបូងបង្អស់នៅកម្ពុជា ដែលផ្តល់ជូននូវការការពារ លើហានិភ័យផ្នែកហិរញ្ញវត្ថុ ដែលបណ្ដាលមកពីជំងឺធ្ងន់ធ្ងរ ជាក់លាក់ចំនួន ៥០ ករណី ដែលរួមមានផងដែរនូវ ជំងឺមហារីក ជំងឺគាំងបេះដូង ជំងឺគ្រោះថ្នាក់ ដាច់សរសៃឈាមខួរក្បាល និង ផលវិបាកនៃជំងឺ ២ ករណីដែលបណ្ដាលមកពី ជំងឺទឹកនោមផ្អែម ដែលយើងបានដឹងហើយថា ជំងឺបែបនេះ នឹងធ្វើឱ្យផែនការហិរញ្ញវត្ថុ ក្រុមគ្រួសារ និងអនាគតកូនៗ របស់យើង ជួបបញ្ហាយ៉ាងខ្លាំង ប្រសិនបើយើងមិនបាន រៀបចំផែនការ ការពារទុកជាមុន ។

សម្រាប់ផលិតផលធានារ៉ាប់រងនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានស្វែងយល់យ៉ាងច្បាស់ ពីតម្រូវការរបស់អតិថិជន ដោយក្រុមហ៊ុនបានរចនា ផលិតផលនេះចេញជា ២ កញ្ចប់ផលិតផល ដែលកញ្ចប់នីមួយៗ នឹងផ្ដល់អត្ថប្រយោជន៍ ស្របតាមតម្រូវការផ្សេងៗគ្នា របស់អតិថិជន។

កញ្ចប់ផលិតផល ធានារ៉ាប់រងទីមួយ មានឈ្មោះថា PRU អនាគតកូនខ្ញុំ ដែលសមស្របសម្រាប់អតិថិជន ដែលត្រូវការរៀបចំ ផែនការហិរញ្ញវត្ថុ សម្រាប់ក្រុមគ្រួសារ និងអនាគតការសិក្សាអប់រំ ដែលមានគុណភាព សម្រាប់កូនៗ និងជួយឱ្យពួកគាត់ មានសន្ថិភាពផ្លូវចិត្ត ដោយដឹងថា អត្ថប្រយោជន៍ ធានារ៉ាប់រងនឹងផ្ដល់ថវិកា សម្រាប់ចំណាយលើការព្យាបាល ប្រសិនបើពួកគាត់ជួបប្រទះ នឹងបញ្ហាជំងឺធ្ងន់ធ្ងរជាដើម។

លោក ហ៊ង វុទ្ធី នាយកផ្នែកទីផ្សា និងដៃគូចែកចាយ របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា ៖ «មនុស្សយើងម្នាក់ៗត្រូវសម្រេចចិត្ត លើបញ្ហាពិបាកជាច្រើន ជារៀងរាល់ថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ គួរតម្រូវឱ្យជ្រើសរើសថា តើគួរទុកលុយ សម្រាប់បង់ថ្លៃ លើការព្យាបាលជំងឺ ឬក៏ទុកសម្រាប់ផ្តល់ការអប់រំល្អៗ ដល់កូនៗពួកគេឡើយ។ ឥឡូវនេះជាមួយកញ្ចប់ធានារ៉ាប់រង របស់ព្រូដិនសលកម្ពុជា ប្រជាពលរដ្ឋ យើងអាចធានាបានថា ពួកគេនឹងមានថវិកា មួយកញ្ចប់ ដើម្បីជួយដល់ក្រុមគ្រួសារ និងអនាគតកូនៗ របស់ពួកគេក្នុងគ្រាលំបាក មិនថាដោយសារគ្រោះថ្នាក់ចៃដន្យ ឬក៏ជំងឺធ្ងន់ធ្ងរ ដែលមេគ្រួសារអាចធ្លាក់ខ្លួនឈឺ។»

កញ្ចប់ផលិតផល ធានារ៉ាប់រងមួយទៀត មានឈ្មោះថា PRU ទ្រព្យខ្ញុំ សមស្របសម្រាប់គ្រួសារ វ័យចំណាស់ និងម្ចាស់អាជីវកម្មផងដែរ ហើយកញ្ចប់ផលិតផល ធានារ៉ាប់រងនេះ ក៏មានរួមបញ្ចូលអត្ថប្រយោជន៍ ដែលជួយគាំទ្រ ដល់អាជីវកម្ម ប្រសិនបើបុគ្គលសំខាន់ ដូចជា ម្ចាស់គ្រប់គ្រងអាជីវកម្ម ឫ អគ្គនាយកអាជីវកម្ម ទទួលមរណៈភាព ឫធ្លាក់ខ្លួនឈឺ ក្នុងប្រភេទជំងឺមួយ ក្នុងចំណោមជំងឺធ្ងន់ធ្ងរទាំង ៥០ករណី ដែលត្រូវបានធានារ៉ាប់រង។

លោក ហ៊ង វុទ្ធី បានបន្ថែមទៀតថា ៖«នៅទូទាំងប្រទេស ប្រជាពលរដ្ឋកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការបង្កើត និងប្រកបអាជីវកម្ម ឱ្យទទួលបានជោគជ័យ ហើយពួកគាត់ពិតជា មិនចង់ឱ្យការខិតខំរបស់ពួកគាត់ ត្រូវអសារបង់ដោយសារតែ ហេតុការណ៍អកុសល ណាមួយនោះទេ។ ដូចនេះការរៀបចំ គម្រោងជាមុន នឹងអាចធានាបានថា អាជីវកម្មរបស់ពួកគាត់ នៅតែអាចបន្តបាន បើទោះបីម្ចាស់ភាគហ៊ុន ឫអ្នកពាក់ព័ន្ធធ្លាក់ខ្លួន ឈឺធ្ងន់ធ្ងរ ដោយសារផលិតផល PRU ទ្រព្យខ្ញុំ នឹងជួយសម្រាលបន្ទុក ក្នុងការចំណាយលើថ្លៃព្យាបាល នៅក្នុងពេលវេលាដ៏លំបាកមួយនេះ។»

ប្រជាពលរដ្ឋកម្ពុជា អាចទិញផលិតផល ធានារ៉ាប់រងទាំង ២ ខាងលើ ចាប់ពីថ្ងៃទី ១៥ ខែមិថុនានេះតទៅ។ ដើម្បីទទួលបានការការពារ ដែលសាកសមបំផុត ស្របតាមតម្រូវការផ្នែកសុខភាព និងហិរញ្ញវត្ថុគ្រួសារ លោកអ្នកអាចធ្វើការប្រឹក្សា ជាមួយទីប្រឹក្សាហិរញ្ញវត្ថុ របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា នៅតាមសាខា ធនាគារអេស៊ីលីដា ទូទាំងប្រទេស ឬធ្វើការចុះឈ្មោះ តាមរយៈតំណភ្ជាប់នេះ bit.ly/chatwithpru នោះក្រុមការងារ ព្រូដិនសលកម្ពុជា នឹងធ្វើការទំនាក់ទំនង ទៅកាន់លោកអ្នកវិញ សម្រាប់ព័ត៌មានលម្អិត។

To Top