អង់គ្លេស៖ ២ប្រកួតជាប់គ្នា ក្រុមបាល់ទាត់ Manchester City រកបាន ៨ពិន្ទុបន្ថែម ពីការប្រកួតក្របខណ្ឌលីគកំពូល របស់ចក្រភពអង់គ្លេស ជាមួយក្រុម Burnley ដោយពិន្ទុ ៥-០ កាលពីយប់ម៉ិញ និង ក្រុមកាំភ្លើងធំជាមួយពិន្ទុ ៣-០ កាលពីប៉ុន្មានថ្ងៃមុន។
៥ពិន្ទុជាមួយ Burnley រកបានដោយកីឡាករ ខ្សែបម្រើ Phil Forden ចំនួន ២គ្រាប់ ហើយ ២គ្រាប់ទៀត ដោយកីឡាករ ខ្សែប្រយុទ្ធស្លាបស្តាំ Riyad Mahrez និង ១គ្រាប់ចុងក្រោយ គឺដោយកីឡាករខ្សែការពារ David Silva។
លោកស្រី គង់ កុសល នាយិកាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អបអរសាទរក្រុម Manchester City ជាមួយជ័យជំនះផ្ទួនៗគ្នានេះ ហើយសង្ឃឹមថា ក្រុមបាល់ទាត់ ដែលជាដៃគូ ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និង ស្រាបៀរ កម្ពុជា នឹងអាចដណ្តើម បានលេខរៀងទីមួយ លើតារាង Premier League ក្នុងពេលឆាប់ៗនេះ។
លោកស្រីក៏សូមគោរពអញ្ជើញ អ្នកគាំទ្រក្រុមបាល់ទាត់ Manchester City បន្តចូលរួមទស្សនា គាំទ្រក្រុម Manchester City ជួបជាមួយក្រុម តោខៀវ Chelsea បន្តទៀតនៅថ្ងៃទី២៦ ឈានចូល២៧ ខែមិថុនា វេលាម៉ោង ២:១៥នាទី នៅលើកញ្ចក់ទូរទស្សន៍ CTN, MYTV, CNC ផងដែរ៕