អត្ថបទ

គម្រោងអ៉ីនធឺណិត MegaSurf ចាប់ផ្តើមសករាជថ្មី នៃដំណោះស្រាយ WiFi លំដាប់ខ្ពស់នៅកម្ពុជា

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអ៉ីនធឺណិតលំដាប់ខ្ពស់ EZECOM បានសម្ពោធនូវគម្រោង អ៊ិនធឺណិតថ្មីរបស់ខ្លួន ឈ្មោះថាMegaSurf ដែលផ្តល់អោយអ្នកប្រើប្រាស់នូវកញ្ចប់អ៊ិនធឺណិតមានល្បឿនលឿនខ្លាំង និងជម្រើសសេវា កម្មបន្ថែមពិសេសមួយដែលធ្វើអោយគម្រោងអ៉ីនធឺណិតមួយនេះ ក្លាយជាដំណោះស្រាយ WiFi ពេញលេញ ដំបូងគេនៅកម្ពុជា!

គម្រោងអ៉ីនធឺណិត MegaSurf មានចំណុចទាក់ទាញជាច្រើន ទាំងចំណុចបច្ចេកវិទ្យា តម្លៃ និងប្រូម៉ូសិន។ ចំណុចទាក់ទាញសំខាន់ទីមួយគឺ លទ្ធភាពគ្រប់គ្រងស៊ីជម្រៅលើបណ្តាញ WiFi របស់គេហដ្ឋានលោកអ្នកដោយខ្លួនឯង ។ MegaSurf ខុសគ្នាពីគម្រោងអ៊ីនធឺណិតសម្រាប់គេហដ្ឋានដ៏ទៃទៀត ព្រោះនេះជាលើកដំបូងដែលក្រុមហ៊ុន EZECOM ពាំនាំនូវបច្ចេកវិទ្យា Mesh WiFi មកដល់អ្នកប្រើប្រាស់នៅកម្ពុជា និងផ្តល់លទ្ធភាពអោយពួកគាត់ គ្រប់គ្រងបណ្តាញ WiFi ក្នុងគេហដ្ឋានរបស់គាត់ដោយខ្លួនឯងតាមរយៈកម្មវិធី EzeWiFi។

ឥឡូវ យើងក្រលេកមកមើលជម្រើសល្បឿនអ៊ិនធឺណិតដែលផ្តល់អោយដោយគម្រោង MegaSurf ជាមុនសិន។ កញ្ចប់ល្បឿនពីតូចទៅធំគឺ កញ្ចប់ 30 Mbps តម្លៃ $29/ខែ កញ្ចប់ 50 Mbps តម្លៃ $49/ខែ និងកញ្ចប់ 100 Mbps តម្លៃ $69/ខែ។ ច្បាស់ណាស់គម្រោង MegaSurf ត្រូវបានរចនាឡើងសម្រាប់អ្នកប្រើប្រាស់ដែលមានតម្រូវការ អ៊ិនធឺណិតខ្ពស់ និងក្រុមគ្រួសារដែលមានសមាជិកច្រើន។ គួរបញ្ជាក់ផងដែរថា ល្បឿនអ៊ិនធឺណិតដែលផ្តល់ជូន នេះ គឺលឿនពេញស្មើគ្នាសម្រាប់គ្រប់សកម្មភាព ទាំងទាញយក (download) និងផ្ទេរទិន្នន័យ (upload) ក៏ដូចជាសម្រាប់សេវាកម្មបន្ថែមពាក់ព័ន្ធដ៏ទៃទៀត ដូចជា សេវាទូរទស្សន៍អ៊ិនធឺណិតOTT TV របស់ក្រុមហ៊ុនទៀតផង។

ចំណុចសំខាន់ទីពីរ ដែលយើងត្រូវលើកឡើងគឺ បច្ចេកវិទ្យា Mesh WiFi! នេះគឺជាបច្ចេកវិទ្យាចុងក្រោយរបស់រោតទ័រ (Router) WiFi ដែលមានភាពឆ្លាតវៃខ្ពស់ក្នុងការបញ្ជូនទិន្នន័យទៅកាន់ឧបករណ៍ឌីជីថលផ្សេងៗរបស់អ្នក ដែលធ្វើអោយអ៊ិនធឺណិតរបស់អ្នកលឿនរហ័ស និងរលូនឥតអាក់ ជាពិសេសវាដោះស្រាយបញ្ហា “ចន្លោះគ្មានសេវា” (dead zone) ដែលកើតមានឡើងនៅពេលបណ្តាញ WiFi ដែលផ្សាយចេញពីរោតទ័រផ្សេងគ្នា គ្របដណ្តប់លើ គ្នាទៅវិញទៅមក ធ្វើអោយសេវាអ៊ិនធឺណិតនៅទីតាំងនោះរអាក់រអួលប្រើមិនកើត។

បច្ចេកវិទ្យា Mesh WiFi នេះ ក៏ជាកូនសោដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការគ្រប់គ្រងស៊ីជម្រៅលើបណ្តាញ WiFi របស់ខ្លួន តាមរយៈកម្មវិធីពិសេសមួយគឺ EzeWiFi។ EzeWiFi គឺជាកម្មវិធីទូរស័ព្ទ ដែលមានតួនាទីគ្រប់គ្រងលើដុំរ៉ោតទ័រទាំងអស់ក្នុងបណ្តាញ WiFi របស់អ្នក ដូចជា កំណត់លេខសម្ងាត់ និងពិនិត្យមើលការចូលប្រើប្រាស់ ជាដើម។

 មិនតែប៉ុណ្ណោះ កម្មវិធីនេះមានភាពវៃឆ្លាត ក្នុងការជួយការពារបណ្តាញ WiFi របស់អ្នកពីជនខិលខូច តាមរយៈការផ្តល់ដំណឹង និងទប់ស្កាត់សកម្មភាព និងប្រតិបត្តិការដែលមានហានិភ័យខ្ពស់ទៀតផង។ លក្ខណៈពិសេសបំផុតមួយ ដែលអ្នកប្រើប្រាស់ជាច្រើនចង់ឃើញជាយូរមកហើយ គឺសមត្ថភាពក្នុងការបិទមាតិកាមិនល្អឬមិនសមរម្យ នៅលើឧបករណ៍របស់បុត្រធីតា និងអ្នកប្រើប្រាស់ដ៏ទៃទៀតក្នុងក្រុមគ្រួសារ។ វាពិតជាមុខងារដ៏ទាក់ទាញមួយ សម្រាប់អាណាព្យាបាលគ្រប់រូប ក្នុងចំណោមមុខងារមានប្រយោជន៍ជាច្រើន។ 

រីឯចំណុចសំខាន់ចុងក្រោយគឺ ឥឡូវនេះក្រុមហ៊ុនកំពុងមានប្រូម៉ូសិនពិសេស ដែលអ្នកប្រើប្រាស់អាចទទួលបានឧបករណ៍រោតទ័រMesh WiFi ដោយឥតគិតថ្លៃសរុបចំនួនបី ដែលមានតម្លៃស្មើនឹងទឹកប្រាក់ 195 ដុល្លារ។ អញ្ចឹងបើអ្នកចង់សាកល្បងភ្ជាប់គម្រោងអ៊ិនធឺណិត MegaSurf សូមកុំបង្អង់យូរ ព្រោះប្រូម៉ូសិនពិសេសនេះនឹងបញ្ចប់ទៅ នៅចុងខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះហើយ!

លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអ៊ិនធឺណិត MegaSurf នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន EZECOM គឺwww.ezecom.com.kh/megasurf ឬលោកអ្នកអាចទូរស័ព្ទទៅកាន់លេខសេវាអតិថិជន ២៤ម៉ោង របស់ EZECOM ដែលមានលេខ 023 23 81 81 និង 085 88 81 81។

To Top