ភ្នំពេញ៖ លោក នូ ឧសភា តារាចម្រៀងម្ចាស់បទ “ព្រងើយ” ដែលល្បីខ្លាំង ក្នុងស្រទាប់យុវវ័យ កំពុងងឿងឆ្ងល់ថា តើផ្លូវណាដែលលោក អាចទៅរកទិញស្រាបៀរ កម្ពុជាដែលមានរង្វាន់ សំណាងឈ្នះ ៥លានរៀននឹងគេដែរ។
ចម្ងល់នេះផ្ទុះឡើង បន្ទាប់ពីលោកបានដឹងថា ត្រឹមរយៈពេល ១ សប្តាហ៍កន្លងទៅសោះ មានអ្នកឈ្នះរង្វាន់ ៥ លានរៀលពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា រហូតទៅដល់ ១៨ នាក់ឯណោះ ដោយក្នុងនោះ រួមមានចំនួន ១១ នាក់មកពីភ្នំពេញ ២ នាក់ នៅឯបាត់ដំបង ២នាក់ មក ពីខេត្ត កណ្តាល ១ នាក់ កំពុងស្ពឺ ១នាក់ទៀត ពីព្រៃវែង និង ពោធិ៍សាត់ ១ នាក់ផងដែរ។
លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឆ្លើយតប ទៅចម្ងល់លោក នូ ឧសភា យ៉ាងដូច្នេះថា « ក្រវិលកំប៉ុងទឹកប្រាក់ ៥លានរៀល ត្រូវបានដាក់នៅជាប់កំប៉ុង ស្រាបៀរ កម្ពុជា ច្រើនណាស់ ហើយក៏បានបញ្ជូនទៅក្នុងទីផ្សារ ទូទាំងប្រទេសរួចហើយដែរ ដូច្នេះផ្លូវដែលអាចទៅរករង្វាន់ ទាំងអស់នោះបាន គឺតម្រូវឲ្យអតិថិជនទាំងអស់ បន្តដំណើរគាំទ្រ ពិសាស្រាបៀរ កម្ពុជា រាល់កម្មវិធីជួបជុំ ជប់លៀងផ្សេងៗ ដើម្បីឆ្ពោះទៅរកសំណាង ទាំងអស់នោះ។
លោកស្រីបន្តទៀតថា យើងមើលមិនឃើញ ពីសំណាងទាំងអស់នោះទេ លុះត្រាណាតែឃើញ រូបភាពរង្វាន់រថយន្ត ឬ ទឹកប្រាក់ ៥០ លានរៀល ៥ លានរៀល ១០ម៉ឺនរៀល ១ ម៉ឺនរៀល នៅលើក្រវិល ដែលអ្នកកាន់ជាប់នឹងដៃ ទើបដឹងថា “អូ! សំណាង មកដល់ហើយ!”។
ពិសាដោយការទទួលខុសត្រូវ!