អត្ថបទ

មិត្តហ្វូន និងក្រសួងសុខាភិបាល ចុះ MOU ស្តីពីបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងវិស័យសុខាភិបាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា នៅទីស្តីការក្រសួងសុខាភិបាល អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងសុខាភិបាល និងក្រុមហ៊ុនមិត្តហ្វូន ត្រូវបានរៀបចំឡើងជាផ្លូវការ ដែលក្នុងនោះក្រុមហ៊ុនមិត្តហ្វូន នឹងដាក់ឲ្យដំណើរការនូវ កម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យា និងដំណោះស្រាយ ICT ជាច្រើនទៀតនៅក្នុង វិស័យសុខាភិបាល។

ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពរបស់ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល និង ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមិត្តហ្វូន និងអ្នកតំណាងជាច្រើនរូបទៀត រវាងភាគីទាំងពីរ។

អនុស្សារណៈយោគយល់នេះ មានគោលបំណងបើកឱកាស និងសក្តានុពលក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ី នៃបច្ចេកវិទ្យាសុខាភិបាល HealthTech ឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើង នូវវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា ដែលលើកកម្ពស់ការចែកចាយ ធនធានវេជ្ជសាស្រ្តឲ្យស្មើគ្នា និងកែលម្អសេវាសុខភាព សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ។

ក្រុមហ៊ុនមិត្តហ្វូន និងក្រសួងសុខាភិបាល បានយល់ព្រមដាក់ពង្រាយ វិសាលភាពការងារជាក់លាក់ដូចជា ការដាក់ឱ្យប្រើប្រាស់នូវ ប្រព័ន្ធកម្មវិធីបច្ចេកវិទ្យា សុខាភិបាលតាមអនឡាញ ដែលជាការតភ្ជាប់រវាង រដ្ឋាភិបាលនិងក្រសួងសុខាភិបាល ជាមួយប្រជាជនលើការផ្តល់ ដំបូន្មានអំពីការថែទាំសុខភាព និងធ្វើបច្ចុប្បន្នភាពស្ថានភាព ជំងឺនៅទូទាំងប្រទេស។

ការអនុវត្តប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ័អ៊ីនធឺណិត និងប្រព័ន្ធវីដេអូខនហ្វ្រេនសម្រាប់ ២៥ រាជធានី – ខេត្ត ដើម្បីដំណើរការប្រព័ន្ធថែទាំ សុខភាពពីចម្ងាយដោយរលូន និងល្បឿនលឿន។ ការអនុវត្តប្រព័ន្ធ TeleHealth System និងកម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យា ផ្សេងៗទៀតដើម្បីបំពាក់ជូន ប្រជាជននូវចំណេះដឹងអំពីវិធានការ ការថែទាំសុខភាព និងវិធានការការពារជំងឺទូទៅ។ ការដាក់ពង្រាយលេខ ទូរសព្ទ័បន្ទាន់សំរាប់ ២៥ រាជធានី – ខេត្តដើម្បីភ្ជាប់វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលជាមួយ ប្រជាជនដែលមានតម្រូវការ។ សហប្រតិបត្តិការបង្កើតលេខកូដខ្លី សម្រាប់ទទួលមូលនិធិ ដែលមានភាពងាយស្រួល ដូចជាក្នុងស្ថានភាពនៃជំងឺរាតត្បាត Covid-19 ឬជំងឺផ្សេងៗទៀត។ ការផ្តល់ជូននេះមិនត្រូវបាន កំណត់ចំពោះសេវាកម្មដំណោះស្រាយ ឌីជីថលផ្សេងៗទៀតឡើយ។

ថ្លែងនៅក្នុងពិធីនោះ លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា “ជាមួយនឹងទស្សនៈរបស់យើង ក្នុងនាមជាប្រតិបត្តិករ អ្នកយកចិត្តទុកដាក់ – និងច្នៃប្រឌិតខ្ពស់” ក្រុមហ៊ុនមិត្តហ្វូនបានយកចិត្តទុកដាក់ ចំពោះអតិថិជនក៏ដូចជា ប្រជាជនកម្ពុជាទាំងអស់ផងដែរ ។ ជាឧទាហរណ៍ លោកថា ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត Covid-19 ក្រុមហ៊ុនមិត្តហ្វូនបានចូលរួមជាមួយ រដ្ឋាភិបាល ក្រសួងពាក់ព័ន្ធផ្សេងៗ និងប្រជាជនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាមួយនឹងសកម្មភាពជាច្រើនរួមមាន ការឧបត្ថម្ភមូលនិធិជំងឺ Covid-19, ប្រព័ន្ធវីដេអូខនហ្វ្រេន, អ៊ិនធឺណិតឥតគិតថ្លៃ -ល-។ ជាមួយនឹងភាពជាដៃគូយុទ្ធសាស្រ្ត នេះយើងរំពឹងទុកថាថា មិត្តហ្វូននឹងបន្តការប្រើប្រាស់បច្ចេកវិទ្យា និងដំណោះស្រាយអាយស៊ីធី ដើម្បីពង្រឹងប្រតិបត្តិការ និងប្រសិទ្ធភាពរបស់ក្រសួងសុខាភិបាល និងនាំប្រជាជនឆ្ពោះទៅ រកជីវិតប្រសើរឡើងជាងមុន”។

លោកបានបន្ថែមទៀតថា «មិត្តហ្វូនមានទំនុកចិត្តជា ប្រតិបត្តិករមានកំណត់មួយ ដែលអាចអនុវត្តលើគម្រោងនេះបាន ដោយសារតែបទពិសោធន៍របស់ខ្លួន ដែលបានដាក់ពង្រាយគម្រោង ទាំងនេះនៅក្នុងប្រទេសចំនួន ១០ផ្សេងៗទៀត នៅទូទាំងពិភពលោករួចជាស្រេច និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានស្ថានីយ៍អង់តែនជាង ១១.០០០ស្ថានីយ៍ ខ្សែកាប ២៣.០០០ គីឡូម៉ែតដែលគ្របដណ្តប់លើ តំបន់លំនៅដ្ឋានទាំងអស់។ មិត្តហ្វូនក៏ជាអ្នកត្រួសត្រាយ ក្នុងការនាំយកបច្ចេកវិទ្យា ទៅគ្រប់អង្គភាព អាជីវកម្ម ក្រុមគ្រួសារ និងអ្នករាល់គ្នាផងដែរ។ ដោយផ្តើមពីបច្ចេកវិទ្យា 3G, 4G ទៅ 5G និង FTTx Ultra-Wide Fiber Cable ទីក្រុងឆ្លាតវៃ ដំណោះស្រាយរដ្ឋាភិបាលអេឡិចត្រូនិក បំលាស់ប្តូរឌីជីថលសម្រាប់អាជីវកម្ម សហគមន៍ និងសង្គមទាំងមូល” ។

ជាការឆ្លើយតបលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនមិត្តហ្វូនដែលបាន ចូលរួមចំណែកក្នុងវិស័យ សុខាភិបាលក្នុងកំឡុងពេលជំងឺ Covid-19 រាតត្បាត និងគ្រប់កាលៈទេសៈទាំងអស់។

លោកស្រីបានដាក់ក្តីរំពឹងខ្ពស់ សម្រាប់ក្រុមហ៊ុនមិត្តហ្វូន ដើម្បីអនុវត្តកម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យា និងដំណោះស្រាយ ICT ដោយជោគជ័យសម្រាប់ ក្រសួងសុខាភិបាលជាពិសេស និងសម្រាប់ប្រទេសកម្ពុជាទូទៅ។ លើសពីនេះលោកជំទាវរំពឹងថា ក្រុមហ៊ុនមិត្តហ្វូននឹងបន្ត ផ្តល់ដំណោះស្រាយកាន់តែច្រើនថែមទៀត ដើម្បីអនុវត្តនាពេលអនាគត។

សម្រាប់ព័ត៌មានបន្ថែមសូមចូល ទៅគេហទំព័រមិត្តហ្វូន www.metfone.com.kh និងទំព័រហ្វេសប៊ុកមិត្តហ្វូន www.fb.com/metfone.closer ៕

To Top