អត្ថបទ

ចង់ស្រែកអោយខ្លាំងៗ តែខ្លាចអ្នកជិតខាងឆ្ងល់ភ័យ បងប្រុសសុខចិត្តនៅស្ងៀម ហើយសើច ញញឹមជាមួយរង្វាន់៥លានរៀល ពីគម្របដបទឹកក្រូចអាយស៍កូឡា IZE Cola តែម្នាក់ឯង

បាត់ដំបង៖ ខណៈរសជាតិទឹកក្រូចអាយស៍កូឡា IZE Cola កំពុងទទួលបានការពេញនិយមពីពលរដ្ឋកម្ពុជា គ្រប់វ័យ និង គ្រប់ទីកន្លែងមិនថាពួកគេជ្រើសយកពិសានៅផ្ទះ ឬក្នុងកម្មវិធីផ្សេងៗ ដូច្នេះជៀសមិនផុតនឹងមានព័ត៌មានអំពីអ្នកឈ្នះរង្វាន់ពីទឹកក្រូចនេះជាហូហែរផងដែរ។

លោក គឹម សុខហេង អាជីវករលក់សម្លៀកម្នាក់នៅ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានរៀបអំពីការនិយមពិសាទឹកក្រូចនេះ និង រង្វាន់ដែលគាត់បានឈ្នះយ៉ាងដូច្នេះថា៖ «ចូលចិត្តរសជាតិទឹកក្រូចអាយស៍កូឡា IZE Cola ដោយសារវាមានរសជាតិផ្អែមល្មមឆ្ងាញ់ ហើយជាពិសេសបើញុំាជាមួយអាហារទៀតកាន់តែឆ្ងាញ់ខ្លាំង»។

លោកបន្ថែមទៀតថា លោកសប្បាយចិត្តខ្លាំងណាស់ចង់ស្រែកហ៊ោរបន្តិច ចង់លោតបន្តិច ប៉ុន្តែខ្លាចអ្នកជិតខាងឆ្ងល់ និង ភ័យ ដូច្នេះលោកបានត្រឹមតែទប់ក្តីរំភើប និងសើចញញឹមតែម្នាក់ឯងពេលដែលបានឃើញរង្វាន់ទឹកប្រាក់ ៥លានរៀល នៅគម្របដបទឹកក្រូចអាយស៍កូឡា IZE Cola ដែលលោកបានបើកពិសា។

ជាមួយសំណាងទឹកប្រាក់ ៥លានរៀល នេះ លោកសង្ឃឹមថានឹងជួយពង្រីកមុខរបរលក់សម្លៀកបំពាក់របស់លោកអោយកាន់តែចំណេញច្រើនជាងមុនមួយកម្រិតទៀត។  

ទឹកក្រូចអាយស៍ IZE ដប និង កំប៉ុង ផ្តល់សំណាងជាច្រើនក្នុងគម្រប និង ក្រវិលកំប៉ុង ដែលរួមមានទឹកប្រាក់សុទ្ធ ៥ លានរៀលទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់១ម៉ឺនរៀល ៥ពាន់រៀល និង ទឹកក្រូចអាយស៍ IZE ជាច្រើនរយរង្វាន់ផងដែរ៕

To Top