ក្រុមហ៊ុន Urban Hub Cambodia ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យល្បីឈ្មោះ នៅពីក្រោយគម្រោង ខុនដូទំនើប ដែលឈ្នះពានរង្វាន់ជាច្រើន គឺគម្រោង Urban Village បានប្រកាសការត្រៀម បើកលក់ អគារ Sky Prime Building H នៅក្នុងព្រឹត្តិការណ៍មួយ ដែលបានធ្វើឡើង កាលពីថ្ងៃ សៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌល Factory Phnom Penh។
ព្រឹត្តិការណ៍នេះ បានទាក់ទាញ អ្នកចូលរួមជិត ២០០នាក់ ដែលចាប់អារម្មណ៍ ទៅលើគម្រោងខុនដូ Urban Village ដំណាក់កាលទី២ ហើយពួកគេក៏បានទស្សនា ផ្ទះគំរូរបស់គម្រោង Urban Village ដែលមានទីតាំង ស្ថិតនៅខាងក្នុង មជ្ឈមណ្ឌល Factory Phnom Penh ផ្ទាល់ផងដែរ ។
គម្រោងខុនដូស្ដង់ដារ ហុងកុង ធំជាងគេ នៅកម្ពុជា
ក្រុមហ៊ុន Urban Hub Cambodia គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យធំមួយ និងមានកេរ្តិ៍ឈ្មោះល្បីបំផុត នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Urban Hub Cambodia គឺជាការបណ្តាក់ទុន រួមគ្នារវាងក្រុមហ៊ុន Goldfame Group និង Urban Living Solutions។
លោកស្រី Catherine Chan នាយកប្រតិបត្តិ នៃគម្រោង Urban Village បានលើកឡើងថា ក្រុមហ៊ុនមានក្តី រំភើបរីករាយយ៉ាងខ្លាំង ក្នុងការបង្ហាញ និងត្រៀមបើកលក់នូវអគារ Sky Prime Building H ទៅកាន់ទីផ្សារអចលនទ្រព្យ ដែលកំពុងមានការរីកចម្រើន យ៉ាងលឿនបំផុតនៅកម្ពុជា។
លោកស្រី ក៏បានកត់សម្គាល់ផងដែរថា គម្រោង Urban Village កំពុងក្លាយជាគម្រោងខុនដូ ដែលលក់ ដាច់បំផុត និងពេញនិយមជាងគេ នៅក្នុងប្រទេសកម្ពុជា។ យូនីតរាប់ពាន់នៅក្នុងអគារ E, F និង G នៅក្នុងគម្រោង Urban Village ដំណាក់កាលទី២ បានលក់ជិតអស់ហើយ ក្នុងរយៈពេលដ៏ខ្លី។
“យើងគឺជាគម្រោង តែមួយគត់ និងដំបូងបង្អស់ នៅប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់គម្រោង ខុនដូល្អដាច់គេបំផុត នៅក្នុងទ្វីបអាស៊ី និងពានរង្វាន់ប្រាំផ្សេងទៀត ដែលផ្ដល់ជូនដោយ ក្រុមហ៊ុនរៀបចំ ការប្រកួតពានរង្វាន់ អចលនទ្រព្យដ៏ល្បី Asia Propery Guru។ ខ្ញុំមានទំនុកចិត្ត ក្នុងការនិយាយថា គម្រោង Urban Village គឺគម្រោងអភិវឌ្ឍន៍ចម្រុះ ដែលលក់ដាច់បំផុត នៅក្នុងប្រទេសកម្ពុជា ហើយវា គឺជាគម្រោង អភិវឌ្ឍន៍ដ៏ល្អបំផុត នៅក្នុងប្រទេសកម្ពុជា ជាមួយស្តង់ដារអន្តរជាតិ នៃគុណភាពសំណង់ និងការរចនាប្លង់” លោកស្រី Catherine បានមានប្រសាសន៍។
លោកស្រី Catherine Chan នាយកប្រតិបត្តិ នៃគម្រោង Urban Village បានបន្ថែមថា គម្រោង Urban Village មានទំហំវិនិយោគសរុប ចំនួន ១៥០០លានដុល្លារ ហើយក្នុងអំឡុងពេល២ឆ្នាំនេះ យើងបានលក់អស់យូនីត ច្រើនជាង ២០០០។ លោកស្រី ក៏បានបន្ថែមទៀតថាវិបត្តិនៃ Covid-19 មិនបានបង្កផលប៉ះពាល់ខ្លាំង ទៅដល់ការលក់គម្រោងនោះទេ ។
គម្រោងខុនដូតែមួយគត់ នៅកម្ពុជា ដែលឈ្នះពានរង្វាន់ប្រាំ ក្នុងពេលតែមួយ
កាលពីខែឧសភាឆ្នាំ ២០១៩ គម្រោង Urban Village បានឈានដល់កម្រិតថ្មីមួយ នៃភាពជោគជ័យ និងការទទួលស្គាល់ នៅក្នុងវិស័យអចលនទ្រព្យ របស់ប្រទេសកម្ពុជា ដោយសារគម្រោង Urban Village បានឈ្នះពានរង្វាន់ចំនួន៥ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំឡើង ដោយក្រុមហ៊ុនរៀបចំ ការប្រគួតពានរង្វាន់ អចលនទ្រព្យ មកពីប្រទេសសិង្ហបុរី Asia Property Guru។
គម្រោង Urban Village បានឈ្នះពានរង្វាន់ “គម្រោងខុនដូល្អដាច់គេ នៅក្នុងប្រទេសកម្ពុជា”, “គម្រោងខុនដូល្អដាច់គេ នៅក្នុងទីក្រុងភ្នំពេញ”, “គម្រោងខុនដូ ដែលមានការចនា ផ្នែកស្ថាបត្យកម្ម ទេសភាពខាងក្រៅ ល្អដាច់គេ”, “គម្រោងខុនដូ ដែលមានការរចនា ផ្នែកស្ថាបត្យកម្ម ល្អដាច់គេ” និងពានរង្វាន់ចុងក្រោយគឺ “គម្រោងខុនដូ ដែលមានការរចនាប្លង់ ផ្នែកខាងក្នុងល្អដាច់គេ”
ក្នុងឆ្នាំដដែល ខែវិច្ឆិកា គម្រោង Urban Village បានបំបែកឯតទគ្គកម្ម ក្លាយជាគម្រោងដំបូងគេបង្អស់ នៅកម្ពុជា ដែលបានឈ្នះពានរង្វាន់ “គម្រោងខុនដូល្អដាច់គេនៅអាស៊ី” នៅឯកម្មវិធីប្រកួតពានរង្វាន់ គម្រោងអចលនទ្រព្យអាស៊ី វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៩ ធ្វើឡើង នៅប្រទេសថៃ។
អគារលំនៅដ្ឋាន ទំនើបខ្ពស់ជាងគេបំផុត នៅតាមបណ្ដាយ មហាវិថីសម្ដេច ហ៊ុន សែន
អគារ Sky Prime H គឺជាអគារទីបួននៃគម្រោង Urban Village ដំណាក់កាលទី២។ វានឹងក្លាយជាអគារលំនៅដ្ឋាន ស្តង់ដារអន្តរជាតិ លំដាប់ខ្ពស់បំផុត នៅតាមបណ្តោយ មហាវិថីសម្តេច ហ៊ុនសែន ជាតំបន់មួយ ដែលកំពុងមានការ រីកចម្រើនខ្លាំងបំផុត នៅក្នុងរាជធានីភ្នំពេញ។
គម្រោង Urban Village ព័ទ្ធជុំវិញដោយ សាលារៀន មន្ទីរពេទ្យ អាជីវកម្ម និងផ្សារទំនើប រួមមាន៖ សាលាអន្តរជាតិភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ កាន់តែអស្ចារ្យ ថែមទៀតនោះ គម្រោង Urban Village មានចំងាយត្រឹមតែ ២០នាទីប៉ុណ្ណោះពី អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី។
“អគារ Sky Prime Building H នឹងក្លាយជាអគារខ្ពស់ជាងគេបំផុត នៅលើបណ្ដោយមហាវិថីសម្តេច ហ៊ុនសែន បែរមុខទៅរកសួនច្បារ ដ៏ស្រស់ស្អាត ទេសភាពទីក្រុងដ៏អស្ចារ្យ និងទេសភាព មាត់ទន្លេបាសាក់ ដ៏ស្រស់ឆើតឆាយ។ ក្នុងគម្រោង Urban Village អ្នកមិនចាំបាច់ចាកចេញ ពីអគារនោះទេ ហើយអ្នកនៅ តែអាចទទួលបានសេវាកម្ម និងផលិតផលផ្សេងៗ ដែលអ្នកត្រូវការ ពីហាងលក់រាយទាំងអស់ ដែលមាន ទីតាំង នៅក្នុងអគារផ្ទាល់” លោកស្រី Catherine មានប្រសាសន៍បន្ថែម។
គម្រោងដែលតម្លៃសមរម្យ ជាមួយការរចនាម៉ូតល្អឥតខ្ចោះ
យោងទៅតាមលោក David Cole ជាប្រធានផ្នែកស្ថាបត្យកម្ម នៃគម្រោង Urban Village បានមាន ប្រសាសន៍ថា គម្រោង Urban Village ត្រូវបានគូរប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្ម នៅក្នុងប្រទេស អង់គ្លេស ហើយ ក្រុមហ៊ុនអភិវឌ្ឍគម្រោង Urban Village មានគោលបំណងផ្ដល់ជូន នូវជម្រើសនៃការ រស់នៅថ្មីមួយ ដែលផ្ដោតសំខាន់ ទៅលើសហគមន៍ជាពិសេស ការលើកទើបចិត្ត ឲ្យមានការប្រាស្រ័យ ទាក់ទងគ្នារវាង អ្នករស់នៅក្នុងអគារ និងដើម្បីឆ្លើយតប ជាមួយតម្រូវការ លំនៅដ្ឋានយ៉ាងច្រើនសម្រាប់ ការកើនឡើងយ៉ាងឆាប់រហ័ស នៃចំនួនប្រជាជន នៅក្នុងរាជធានីភ្នំពេញ។
លោក David បានបន្ថែមទៀតថា គម្រោង Urban Village ត្រូវបានរចនា ដោយយកចិត្តទុកដាក់បំផុត តាមរយៈការរួមបញ្ចូលគ្នា នៃរបៀបរស់នៅបែបប្រពៃណី របស់ប្រជាជនកម្ពុជា ជាមួយការរស់នៅបែប សម័យទំនើប។
“ចំណុចសំខាន់ដើម្បីទាក់ទាញអតិថិជន ឲ្យចាប់អារម្មណ៍ជាមួយ គម្រោងនេះ គឺការបង្កើតឲ្យមានអារម្មណ៍ នៃការរស់នៅបែបសហគមន៍។ ដូច្នេះវាពិតជាសំខាន់ខ្លាំងណាស់ ក្នុងការបញ្ចូល ចំណុចពិសេសៗទៅក្នុង ការរចនាគម្រោង ឲ្យបានច្រើនតាមតែអាច ធ្វើទៅបានមានដូចជា៖ អាងទឹក ហាងលក់ទំនិញ ការិយាល័យ កន្លែងចតរថយន្ដ និងទីធ្លាសហគមន៍ជាច្រើន ដែលអាចអនុញ្ញាត ឲ្យអ្នករស់នៅក្នុង អគារអាចប្រាស័យទាក់ទងគ្នា ទៅវិញទៅមក បានកាន់តែប្រសើរ“ លោក David Cole មានប្រសាសន៍។
យូនីតនីមួយៗ នៅក្នុងគម្រោង Urban Village បានរចនាឡើង ដោយមានការគិតពិចារណាខ្ពស់ ដើម្បីផ្តល់ជូនអ្នករស់នៅ នូវបទពិសោធន៍ នៃការរស់នៅបែបប្រណីត ក្នុងមួយឆាកជីវិត របស់ពួកគេជាមួយ តម្លៃសមរម្យ។ គ្រប់យូនីតនីមួយៗ ត្រូវបានរចនាឡើង យ៉ាងល្អឥតខ្ជោះទាំងផ្នែកខាងក្នុង និងក្រៅ។ យូនីតនីមួយៗ មានទំហំធំ និងការរចនាជាមួយលក្ខណៈ បត់បែនដែលអនុញាត ឲ្យអតិថិជនអាចធ្វើ ការរៀបចំតាមការចង់បាន របស់ពួកគេ។
Urban Village គឺជាគម្រោងអភិវឌ្ឍន៍ បែបបៃតង ដែលមានផ្ទៃសួនច្បារ ធំជាងគេបំផុត។ ៤៥%នៃផ្ទៃអភិវឌ្ឍសរុប របស់គម្រោងត្រូវបាន ទុកធ្វើជាទីធ្លាបៃតង ដើម្បីផ្តល់ជូននូវអារម្មណ៍ នៃការរស់នៅជិតធម្មជាតិ ទោះបីជាគម្រោង ស្ថិតនៅក្នុងទីក្រុងក៏ដោយ។ រៀងរាល់ ៥ជាន់នៅក្នុងអគារមាន សួនច្បាររួមគ្នាមួយ ដែលអ្នករស់នៅអាចសម្រាក និងនិយាយគ្នាលេង ជាមួយអ្នកជិតខាងប្រសិន បើពួកគេមិនចង់ ទៅសួនច្បារធំខាងក្រៅ។
យូនីតនៅក្នុងអគារ Sky Prime Building H មានទំហំខុសៗពីគ្នា មានចាប់ពីប្រភេទ ស្ទូឌីយោ មួយបន្ទប់គេង ពីរបន្ទប់គេង បីបន្ទប់គេង និង ប្រភេទ Duplex Loft ជាមួយតម្លៃត្រឹមតែ ១៧៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃទាប ជាងគេបំផុត នៅក្នុងបំបន់។
គម្រោងខុនដូតែមួយគត់ នៅក្នងរាជធានីភ្នំពេញ ដែលមានបំពាក់ ប្រព័ន្ធខ្យល់ ចេញចូល និង ពន្លឺធម្មជាតិ១០០%
យោងទៅតាម លោកស្រី Catherine គម្រោង Urban Village ដំណាក់កាលទី២ គឺជាគម្រោងខុនដូទំនើប តែមួយគត់នៅក្នុងរាជធានីភ្នំពេញ ដែលមានបំពាក់ប្រព័ន្ធខ្យល់ ចេញចូល និងពន្លឺធម្មជាតិ ១០០% ទាំងនៅក្នុងបន្ទប់ទឹក និងផ្ទះបាយ។ ប្រព័ន្ធនេះនឹងមិនត្រឹមតែជួយ កាត់បន្ថយផលប៉ះពាល់ បរិស្ថាន នោះទេវាក៏នឹងជួយកាត់បន្ថយ ការចំណាយទៅលើ ការប្រើប្រាស់អគ្គសនី របស់អ្នករស់នៅ ខណៈដែល ពួកគេរស់នៅ យ៉ាងមានសេចក្ដីសុខ។ អ្វីដែលកាន់តែពិសេសនោះ គ្រប់យូនីតនីមួយៗ មានរានហាល យ៉ាងហោចណាស់មួយ។
“Urban Village គឺជាគម្រោងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលមានបំពាក់ប្រព័ន្ធខ្យល់ចេញចូល និងពន្លឺធម្មជាតិ១០០%។ ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន ប្រហែលជាមិនបាន យកចិត្តទុកដាក់ខ្លាំង ត្រង់ចំណុចនេះទេ ហើយជាចុងក្រោយ វានឹងបង្កឲ្យមានផលប៉ះពាល់ ទៅដល់គុណភាព នៃការរស់នៅរបស់ ម្ចាស់យូនីត ” លោកស្រី Catherine បានបន្ថែម។
នៅជាប់មជ្ឈមណ្ឌល ឆ្នៃប្រឌិតតែមួយគត់ និងធំជាងគេ នៅក្នុងរាជធានីភ្នំពេញ
រស់នៅក្នុងគម្រោង Urban Village អ្នកនឹងមិនមានភាពអផ្សុកឡើយ។ អ្នករស់នៅក្នុងគម្រោង Urban Village អាចចូលទៅប្រើប្រាស់ សម្ភារបរិក្ខារផ្សេងៗ នៅក្នុងមជ្ឈមណ្ឌល Factory Phnom Penh ដែលជា មជ្ឈមណ្ឌលច្នៃប្រឌិត ធំជាងគេបំផុត នៅក្នុងអាស៊ីអាគ្នេយ៏។
មជ្ឈមណ្ឌល Factory Phnom Penh មានការិយាល័យធ្វើការរួម និងសាលសិល្បៈធំជាងគេ នៅក្នុងប្រទេស កម្ពុជា និងសួនលោតលេងកំសាន្ដ Trampoline ដំបូងគេនៅក្នុង ព្រះរាជណាចក្រកម្ពុជា។
មជ្ឈមណ្ឌល Factory Phnom Penh ក៏មាន ការិយាល័យទំនើប សាលាមត្តេយ្យអន្ដរជាតិ Montessori ទីធ្លារៀបចំព្រឹត្តិការណ៍ផ្សេងៗ កន្លែងរៀបចំពិធីជប់លៀង ក្លិបហាត់ប្រាណ ហាងកាហ្វេ ភោជនីដ្ឋាន ហាងលក់ទំនិញ កន្លែងលេងកីឡា ស្ទូឌីយោ កន្លែងក្មេងលេង កន្លែងកីឡាជិះក្ដារបន្ទះ តារាងបាល់ទាត់ តារាងបាល់បោះ និងបណ្ណាល័យផងដែរ។
“នៅក្នុងគម្រោង Urban Village អ្នកពិតជាអាច រស់នៅ ធ្វើការ និងលេងកំសាន្ដ នៅក្នុងកន្លែងតែមួយ ជាមួយលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ រួមមានបរិក្ខារ យ៉ាងសម្បូរបែបជាច្រើន នៅក្នុងទីសម្គាល់ថ្មី នៃព្រះរាជាណាចក្រកម្ពុជា” លោកស្រី Catherine បានមានប្រសាសន៍។
សម្រាប់ព័ត៌មានបន្ថែម អំពីគម្រោង Urban Village សូមទាក់ទងទៅកាន់ ០១៧ ៩៩៩ ៥៣១ ឬ ០១៧ ៩៩៩ ៥៤១ ឬ អ៊ីម៉ែល live@villagephnompenh.com