អត្ថបទ

មហាអំណាចស្មាតហ្វូនប៊ិក Galaxy Note 20 | Galaxy Note 20 Ultra ដែលបានអង្រួនពិភពលោក ឱ្យកក្រើកបាន ដាក់លក់ផ្លូវការ ក្នុងប្រទេសកម្ពុជា ហើយ ជាមួយនឹងកម្មវិធីប្រូម៉ូសិនពិសេស អស្ចារ្យបំផុត…! នៅទីបំផុត… ថ្ងៃដែលរង់ចាំយ៉ាងអន្ទះសារ បានមកដល់ហើយ…!

(ភ្នំពេញ) ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០៖ ពិភពលោកទាំងមូលសុទ្ធតែបានដឹងឭ និងឃើញពីភាពអស្ចារ្យក៏ដូចជា អានុភាពដ៏មហិមារបស់ មហាអំណាចស្មាតហ្វូនប៊ិក SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra ដែលបានធ្វើការ បង្ហាញខ្លួនកាលពីពេលថ្មីៗនេះរួចមកហើយ!

ហើយឥឡូវនេះមហាអំណាចស្មាតហ្វូនប៊ិក SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra ដែលគ្រប់គ្នាសុទ្ធតែស្រមៃចង់ប្រើ និងក្រេបយកនូវបទពិសោធន៍ ការងារ និងការកម្សាន្តដ៏សម្បូរបែបក៏បានដាក់លក់ផ្លូវការ លើទីផ្សារក្នុង ព្រះរាជាណាចក្រកម្ពុជាយើងហើយ ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏រំភើប អស្ចារ្យមិនធ្លាប់មានពីក្រុមហ៊ុន សាមសុង ផងដែរ!

សូមរំឮកផងដែរថាក្រោយពីការស្វែងយល់ពី តម្រូវការរបស់អតិថិជនអ្នកប្រើប្រាស់ ស្មាតហ្វូន របស់ខ្លួនទាំងអស់ទូទាំងពិភពលោក…លើកនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានផ្តល់ជូននូវភាពភ្ញាក់ផ្អើលយ៉ាងកក្រើក និងស្ញប់ស្ញែងគួរជាទីមោទនៈបំផុតដោយរចនាឡើងនូវ ពណ៌ថ្មីដ៏ទាក់ទាញ…រូបរាងស៊ិចស៊ី… បំពាក់ស្តេចកំពូលកាមេរ៉ា…បច្ចេកវិទ្យាថ្មីៗ… កម្លាំងម៉ាស៊ីនកាន់តែធំ…និងអ្វីដែលអង្រួនដួងចិត្ត ស្អិតជាប់បេះដូងអ្នកប្រើប្រាស់ស៊េរី Note ក៏ដូចជាអ្នកប្រើប្រាស់ ស្មាតហ្វូនទាំងអស់នោះគឺ ស្តេចកំពូលប៊ិកវេទមន្ត(S-Pen) នេះតែម្តង!

ស្តេចកំពូលប៊ិកវេទមន្ត(S-Pen) គឺត្រូវបានរចនា និងអភិវឌ្ឍឡើងកាន់តែប្រសើរ និងវៃឆ្លាតជាងមុន…កាន់តែស្និទ្ធជាងមុន…កាន់តែរអិលរលូនជាងមុន និងកាន់តែមានអារម្មណ៍ដូចកាន់ប៊ិកសរសេរពិតៗ ដោយឆ្លុះបញ្ចាំងពីអានុភាពសម្រាប់ការងារ ដែលវាប្រៀបបានទៅនឹងកុំព្យូទ័រដែលមាន អានុភាពខ្លាំងបំផុតស្ថិតក្នុងដៃអ្នក!

ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិពិសេស…ទំនើប…និងកាន់តែអស្ចារ្យរបស់អធិរាជមហាអំណាចស្មាតហ្វូន SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra៖

  • Galaxy Note 20 Ultra
  • តម្លៃ៖ $1,199 សម្រាប់ទំហំផ្ទុក (Storage) 256GB និង $1,299 សម្រាប់ទំហំផ្ទុក (Storage) 512GB
  • មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) ៖ មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់! លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)!
  • ទំហំអេក្រង់៖ 6.9 អ៊ីញ
  • ប្រភេទកញ្ចក់អេក្រង់៖ Infinity-O Display ប្រភេទ Dynamic AMOLED 2X
  • កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 10 MP
  • កាមេរ៉ាក្រោយ 3 គ្រាប់៖ 108 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)
  • ប្រព័ន្ធដំណើរការ (CPU)៖ Exynos 990
  • អង្គចងចាំ៖ រ៉េម (RAM) 8 GB, រ៉ូម (ROM) 256 GB ដល់ 512 GB និងអាចបន្ថែមក្រៅបានរហូតដល់ 1 TB
  • ថាមពលថ្ម៖ 4,500 mAh (សាកថ្មល្បឿនលឿនបំផុត)
  • ពណ៌៖ Mystic Black (ខ្មៅ), Mystic White (ស), Mystic Bronze (សំរឹទ្ធ)
  • Galaxy Note 20
  • តម្លៃ៖ $949 (256GB)
  • មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) ៖ មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់! លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)!
  • ទំហំអេក្រង់៖ 6.7 អ៊ីញ
  • ប្រភេទកញ្ចក់អេក្រង់៖ Infinity-O Display ប្រភេទ Dynamic AMOLED 2X
  • កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 10 MP
  • កាមេរ៉ាក្រោយ 3 គ្រាប់៖ 12 MP (Wide), 64 MP (Telephoto), 12 MP (Ultra-Wide)
  • ប្រព័ន្ធដំណើរការ (CPU)៖ Exynos 990
  • អង្គចងចាំ៖ រ៉េម (RAM) 8 GB, រ៉ូម (ROM) 256 GB
  • ថាមពលថ្ម៖ 4,300 mAh (សាកថ្មល្បឿនលឿនបំផុត)
  • ពណ៌៖ Mystic Green (បៃតង), Mystic Gray (ប្រផះ), Mystic Bronze(សំរឹទ្ធ)

បញ្ជាក់៖ រាល់ការជាវមហាអំណាចស្មាតហ្វូនប៊ិក Galaxy Note 20 និង Galaxy Note 20 Ultra

អតិថិជនទាំងអស់នឹងទទួលបាន ជាមួយនឹងការថែមជូន យ៉ាងពិសេសដូចជា៖

  • ថែមជូនស្រោមទូរស័ព្ទថ្លាហ្ស៊ីន (Back Cover) ដ៏ស្រស់ស្អាត 1 ភ្លាម!
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
  • ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!
  • បង់រំលស់ដោយគ្មានការប្រាក់ (០%)ចំនួន 0៩ ខែ ជាមួយមីក្រូហិរញ្ញវត្ថុ អ៊ីអន!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផល ដោយផ្ទាល់តាមហាងទំនើប ចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើ អតិថិជនដោយ ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

This image has an empty alt attribute; its file name is photo_2020-08-21_08-45-03-1-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-08-21_08-45-30-724x1024.jpg
To Top