នាពេលថ្មីៗនេះ ក្រុមការងារកសិដ្ឋានគិរីសួគ៌ (Kirisu Farm) បានយកទឹកដោះគោ សុទ្ធស្រស់ ពីធម្មជាតិ ១០០ ភាគរយ ពីកសិដ្ឋាន ក្នុងខេត្តតាកែវ មករាជធានីភ្នំពេញ ដើម្បីណែនាំទឹកដោះគោស្រស់ និងសុទ្ធបំផុត របស់កម្ពុជានេះ មកកាន់ទីផ្សារមួយចំនួន ដូចជាហាងកាហ្វេ និងភោជនីយដ្ឋាននានា ។
អគ្គនាយកក្រុមហ៊ុន យីនកុក ហ្វូត ខប (Yinkok Food Corp) លោក គូច សុខលី ដែលគ្រប់គ្រង ហាងនំបុ័ង Tous Les Josur នៅកម្ពុជា និង លោក សីហា នាយកគ្រប់គ្រង ផ្នែកភេសជ្ជៈកាហ្វេ របស់ហាងនំបុ័ង Tous Les Jours ស្ថិតក្នុងចំណោម អ្នកឯកទេសផ្នែកភេសជ្ជៈ និង ម្ហូបអាហារ ដំបូងគេ ដែលបានសាក ភ្លក់រសជាតិ ទឹកដោះគោសុទ្ធ និងយ៉ាអួរ ស្រស់ 100% របស់កសិដ្ឋានគិរីសួគ៌។
លោក សុខលី បានមានប្រសាសន៍ថា ការមានប្រភពផ្គត់ផ្គង់ ក្នុងស្រុកដែលអាច ទុកចិត្តបាន សម្រាប់ផលិតផលទឹកដោះគោ ដែលមានគុណភាពខ្ពស់ បែបនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យ សម្រាប់អតិថិជនកម្ពុជា ខណៈ ដែលលោក សីហា បានបញ្ជាក់ថា ទឹកដោះគោ នេះមានគុណភាព លើសពីទឹកដោះគោដដៃទៀត ដែលលោកធ្លាប់ភ្លក់ ពីមុនមក មុនពេលធ្វើកាហ្វេ។
ទឹកដោះគោសុទ្ធ 100 % របស់កសិដ្ឋានគិរីសួគ៌ នឹងមានលក់សម្រាប់អិតិថិជន ពីថ្ងៃទី ២៩ ខែសីហា នៅផ្សារទំនើប អ៊ី-អន 1 ផ្សារទំនើប អ៊ី-អន សែនសុខ ផ្សារទំនើប បាយ័ន ទួលគក ផ្សារទំនើប បាយ័ន ៧ មករា និងផ្សារទំនើប បាយ័ន ជ្រោយចង្វារ ៕





