សៀមរាប៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងក្រុមប្រឹក្សាភិបាលនៃវិទ្យាល័យ ១០ មករា ១៩៧៩ និងក្រុមហ៊ុនមិត្តហ្វូន ត្រូវបានរៀបចំឡើងជាផ្លូវការ ដែលក្រុមហ៊ុនមិត្តហ្វូន នឹងដាក់ពង្រាយប្រព័ន្ធអប់រំឌីជីថល សម្រាប់សាលារៀននេះ។
នេះគឺជាវឌ្ឍនភាពមួយ ដែលមិត្តហ្វូនបាននឹងកំពុង អនុវត្តប្រព័ន្ធអប់រំសម្រាប់សាលារៀនជាង ៣០០០កន្លែងនៅទូទាំងប្រទេស។
ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាពលោក គឹម ឡេង នាយកនៃវិទ្យាល័យ ១០ មករា ១៩៧៩ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមិត្តហ្វូន និងអ្នកតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា។
អនុស្សារណៈយោគយល់នេះ មានគោលបំណងបើក កិច្ចសហប្រតិបត្តិការរយៈពេលវែង ក្នុងការលើកកម្ពស់ការ អភិវឌ្ឍន៍ប្រព័ន្ធអប់រំឌីជីថល ជាពិសេសក្នុងការដាក់ពង្រាយ ប្រព័ន្ធគ្រប់គ្រងពត៌មានសាលា (SIS) ប្រព័ន្ធ e-Learning និង e-Book និងមិនកំណត់លើការ ប្រើប្រាស់ដំណោះស្រាយ សេវាឌីជីថលផ្សេងៗទៀតឡើយ។ នៅថ្ងៃនោះដែរ មិត្តហ្វូនក៏បានធ្វើការបណ្តុះបណ្តាល និងសិក្ខាសាលាអំពីប្រព័ន្ធថ្មីនេះ សម្រាប់លោកគ្រូ អ្នកគ្រូទាំងអស់នៅក្នុង សាលារៀននេះផងដែរ។
SIS គឺជាដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយ ដ៏លេចធ្លោរបស់មិត្តហ្វូន នៅក្នុងវិស័យអប់រំដែលត្រូវបាន ដាក់សាកល្បងនៅវិទ្យាល័យហ៊ុនសែន សេរីភាពតាខ្មៅ ខេត្តកណ្តាលមុនគេ និងបានបន្តអនុវត្តនៅខេត្តសៀមរាប សម្រាប់វិទ្យាល័យ ១០ មករា ១៩៧៩ ។ ប្រព័ន្ធ SIS អនុញ្ញាតឱ្យគ្រូបង្រៀនទាំងអស់មើល និងបញ្ចូលវត្តមាន អវត្តមាន របស់សិស្ស និងសម្គាល់ពួកគេនៅក្នុង ប្រវត្តិរូបអេឡិចត្រូនិកផ្ទាល់ខ្លួន។ អាចគ្រប់គ្រងពេលវេលា, ផ្តល់ពិន្ទុសម្រាប់ការប្រលង គ្រប់គ្រងថ្នាក់រៀន មើលនិងផ្ទៀងផ្ទាត់ប្រវត្តិរូបផ្ទាល់ខ្លួន ជាពិសេសអាចផ្ញើ និងទទួលការជូនដំណឹងដល់សិស្ស និងឪពុកម្តាយរបស់ពួកគេ។ នៅផ្នែកផ្សេងទៀត សិស្ស និងឪពុកម្តាយរបស់ពួកគេ ក៏អាចពិនិត្យមើលវត្តមាន កាលវិភាគ តម្លៃសេវាផ្សេងៗ ឬកាលបរិច្ឆេទប្រឡង។ អាណាព្យាបាលអាចតាមដានកូនៗ របស់ពួកគេគ្រប់ពេលវេលា គ្រប់ទីកន្លែង ទទួលបានការជូនដំណឹងពីគ្រូ ហើយបញ្ជូនតម្រូវការ ផ្សេងៗទៅសាលារៀន។ រាល់សកម្មភាពទាំងអស់នឹង ត្រូវបានប្រតិបត្តិការតាមអ៊ិនធឺណិត ដោយស្មាតហ្វូន ឬកុំព្យូទ័រ តាមមធ្យោបាយដ៏ងាយស្រួលបំផុត។
ថ្លែងនៅក្នុងពិធីនោះលោក Bui Minh Binh អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា “នៅក្រុមហ៊ុនមិត្តហ្វូន យើងមិនត្រឹមតែធ្វើអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែយើងតែងតែប្រកាន់ខ្ជាប់ នូវការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ លើសកម្មភាពទំនួលខុសត្រូវសង្គម។ ដូច្នេះយើងតែងតែចូលរួម ជាមួយក្រសួងអប់រំយុវជន និងកីឡាជាពិសេសក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ១៩។ មិត្តហ្វូនមានមោទនភាព ដែលក្រសួងអប់រំបានជ្រើសរើស ធ្វើជាដៃគូក្នុងការបង្កើតប្រព័ន្ធ គ្រប់គ្រងព័ត៌មានសាលានេះ នៅវិទ្យាល័យ ១០ មករា ១៩៧៩ និងនៅតាមសាលារៀនដទៃទៀត ក្នុងប្រទេសកម្ពុជា។
នេះគឺជាកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ មិនត្រឹមតែរវាងក្រសួងអប់រំ និងក្រុមហ៊ុនមិត្ដហ្វូនប៉ុណ្ណោះទេ តែថែមទាំងសហការរវាងមន្ទីរអប់រំ ១០០% សាលារៀនទូទាំង ២៥ខេត្តក្រុង និងសាខាមិត្តហ្វូនទូទាំងប្រទេសផងដែរ” លោកបានបន្ថែម។
នៅក្នុងពិធីនោះ លោក គឹម ឡេង នាយកនៃវិទ្យាល័យ ១០ មករា ១៩៧៩ ក៏បានចែករំលែកក្តីរំពឹងទុក របស់លោកលើគម្រោងនេះថា “ជាមួយនឹងបទពិសោធន៍របស់មិត្តហ្វូន លើការដាក់ពង្រាយប្រព័ន្ធអប់រំ ឌីជីថលនាពេលថ្មីៗនេះ យើងរំពឹងថាប្រព័ន្ធនេះ នឹងផ្លាស់ប្តូរទំលាប់ធ្វើការ របស់យើងទាំងស្រុង។ ការបញ្ចូលទិន្នន័យរបស់សិស្ស និងការគ្រប់គ្រងទិន្នន័យសិស្ស នឹងកាន់តែមានភាពងាយស្រួល ក្នុងការចូលទៅត្រួតពិនិត្យ មិនថាអវត្តមាន ការរៀបចំកាលវិភាគ ការដាក់ពិន្ទុជាដើម ហើយអាណាព្យាបាល ក៏អាចតាមដានការអប់រំកូនៗ របស់ពួកគេតាមរយៈសារជូនដំណឹង តាមទូរស័ព្ទចល័តផងដែរ”។
មិត្តហ្វូន គឺជាក្រុមហ៊ុនឈានមុខគេ ផ្នែកទូរគមនាគមន៍និង ICT នៅក្នុងប្រទេសកម្ពុជា ដែលនាំមកនូវបច្ចេកវិទ្យាថ្មីៗ ដល់វិស័យឯកជន និងសាធារណៈជាពិសេសនៅក្នុងវិស័យអប់រំ។ ជាមួយនឹងទស្សនវិជ្ជារបស់ខ្លួន “អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់” ក្រុមហ៊ុនមិត្តហ្វូននឹងបន្ត អភិវឌ្ឍផលិតផលប្រកបដោយ ភាពច្នៃប្រឌិតរបស់ខ្លួន សម្រាប់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យមានភាពទាន់សម័យ នៅក្នុងយុគសម័យឌីជីថលនេះ។
ព័ត៌មានបន្ថែមសូមតាមដាន ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer ឬគេហទំព័រ www.metfone.com.kh ៕