អត្ថបទ

អនុសេនីយឯក លី ពុទ្ធួក ប្រចាំតំបន់ ស្តុបចរាចរណ៍ ក្រុងតាខ្មៅ កោតសរសើរ និង អរគុណដល់យុទ្ធនាការ ទឹកចិត្តកម្ពុជា ពីទឹកបរិសុទ្ធកម្ពុជា

កណ្តាល៖ យុទ្ធនាការទឹកចិត្តកម្ពុជា​ផ្តួចផ្តើមឡើង ដោយក្រុមហ៊ុនផលិត ទឹកបរិសុទ្ធកម្ពុជា ដែលបានផ្តល់ជំនួយឧបត្ថម្ភ ទឹកពិសាបរិសុទ្ធកម្ពុជា និង ភេសជ្ជៈផ្សេងទៀត ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាលើកទី ២ នេះ ទៅនគរបាលចរាចរណ៍ និង នគរបាលចម្រុះគ្រប់ប៉ុស្តិ៍ ត្រួតពិនិត្យទូទាំងប្រទេស ត្រូវបានកោតសរសើរ និង វាយតម្លៃខ្ពស់ពីមន្រ្តី នគរបាលកម្ពុជា។

លោកអនុសេនីយឯក លី ពុទ្ធួក ប្រចាំការនៅតំបន់ស្តុប អធិការក្រុងតាខ្មៅ ខេត្តកណ្តាល បានមានចំណាប់អារម្មណ៍ថា៖ «យើងខ្ញុំពិតជាសូមកោតសរសើរ អំពីយុទ្ធនាការ ទឹកចិត្តកម្ពុជា របស់ក្រុមហ៊ុនផលិត ទឹកបរិសុទ្ធកម្ពុជា ដែលបានមើលឃើញ ពីកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចសម្រួលចរាចរណ៍ របស់ពួកយើង ជូនប្រជាពលរដ្ឋខ្មែរ ដើម្បីកាត់បន្ថយ នូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ»។

ហើយលោក ក៏សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ដែលបានចូលរួមជាមួយ កងកម្លាំងសមត្ថកិច្ច លើកិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈការឧបត្ថម្ភ នូវទឹកពិសា បរិសុទ្ធកម្ពុជា និង ភេសជ្ជៈផ្សេងទៀត ដើម្បីសម្រួលភាពនឿយហត់ និង កម្លាំងសមត្ថកិច្ចផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែ ប៊ែវើរីជីស បានផ្តល់ជំនួយឧបត្ថម្ភ នៅលើកទី២ នេះក្នុងចំនួនប្រមាណជាង ២ម៉ឺនកេស។ ក្រៅពីទឹកបរិសុទ្ធកម្ពុជា ក្រុមហ៊ុនក៏បានផលិត នូវស្រាបៀរ និង ភេសជ្ជៈដែលមាន គុណភាពខ្ពស់ ដូចជា ស្រាបៀរកម្ពុជា ស្រាបៀរគូដូ KUDO ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និង ទឹកក្រូច អាយស៍ IZE ដោយប្រើប្រាស់ បច្ចេកវិទ្យាទំនើបំផុត និង គ្រឿងផ្សំពីសហគមន៍អឺរ៉ុប៕

To Top