ព្រោះតែស្មុគស្មាញចិត្ត ត្បិតលក់អីវ៉ាន់មិនសូវដាច់ អាជីវកលក់សម្លៀកបំពាក់ម្នាក់ បានទិញស្រាបៀរ កម្ពុជា ២កំប៉ុងមកពិសា ដើម្បីបំបាត់ភាពសៅហ្មង សំណាងឈ្នះ បាន៥លានរៀល ទាំងយប់ម៉ោង៨។
កញ្ញា ភ័ណ្ឌ ស្រីធិ អាយុ២៤ឆ្នាំ អាជីវកនៅសង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានរៀបរាប់ថា៖ «ខោអាវមានតែបន្តិច ទើបមិនសូវមានជម្រើស ច្រើនឲ្យគេសង្វាតចាំទិញ។ ម្យ៉ាងអត់មានលុយទិញអីវ៉ាន់ ថែមសម្រាប់ភ្ជុំបិណ្ឌនេះផង ខ្ញុំពិបាកចិត្តណាស់។ ជួនជាថ្ងៃទី ៣០ សីហា ចំថ្ងៃអាទិត្យ ប្អូនស្រីខ្ញុំបបួលហូប ស្រាបៀរបន្តិច ខ្ញុំក៏ចូលរួមជាមួយគេ ដោយទិញតែ២កំប៉ុង ចែកគ្នាម្នាក់១កំប៉ុង។ ដល់តែគាស់ឆាច់ ចេញមក៥លាន ខ្ញុំអរអឺយអរ រកពាក្យនិយាយមិនបាន»។
កញ្ញាបន្តថា ទឹកប្រាក់នេះនឹងយកទៅចែកស្មើ ជាមួយប្អូនស្រី ព្រោះចៃដន្យអ្វី គាត់ជាអ្នកនាំ លាភមកឲ្យកញ្ញា ធ្វើឲ្យកញ្ញាអាចពង្រីកមុខរបរ ចំរដូវបុណ្យភ្ជុំបិណ្ឌតែម្តង។
គាស់ស្រាបៀរ កម្ពុជា សូមកុំភ្លេចពិនិត្យមើល ក្រវិលកំប៉ុង ដើម្បីមានឱកាស ឈ្នះរង្វាន់៥០ លានរៀល ៥លានរៀល ១លានរៀល ១០ម៉ឺនរៀល ៥ម៉ឺនរៀល និង ១ម៉ឺនរៀលជាច្រើនរយរង្វាន់៕
ពិសាស្រាបៀរ កម្ពុជាដោយការទទួលខុសត្រូវ!