អត្ថបទ

Smart Axiata ប្រគល់ទឹកប្រាក់ ២ ម៉ឺនដុល្លារ ដល់អតិថិជន ឈ្នះរង្វាន់ពីកាត «កោសឈ្នះ! កោសឈ្នះ!» របស់ខ្លួន

ភ្នំពេញ,ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ – ដើម្បីចូលរួមលើកកម្ពស់ និងជម្រុញការប្រើប្រាស់ រូបិយប័ណ្ណប្រាក់រៀលខ្មែរ ក្រុមហ៊ុន Smart Axiata បានផ្ដួចផ្ដើម ការចែកជូនទឹកប្រាក់ពីកាត «កោសឈ្នះ! កោសឈ្នះ!» ដែលជាកម្មវិធីបញ្ចូលលុយ ជាមួយកាតកោស ប្រាក់រៀល ចំនួន ៥,000 ឬ ១0,000 រៀល និងទទួលបានឱកាស ឈ្នះរង្វាន់ជាច្រើនផងដែរ។

អតិថិជន ២ រូប មកពីខេត្តបាត់ដំបង និងខេត្តតាកែវ បានឈ្នះរង្វាន់ទឹកប្រាក់ មួយនាក់ ១ ម៉ឺនដុល្លារ ដែលជារង្វាន់ធំមួយ ក្នុងចំណោមរង្វាន់ធំ ជាច្រើនផ្សេងទៀត។

យុវជន ជឹម ចិត្រា មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ជាអ្នកឈ្នះរង្វាន់ ១0,000 ដុល្លារ ដំបូងគេបង្អស់ បានឲ្យដឹងថា៖ «ការឈ្នះរង្វាន់ទឹកប្រាក់១ ម៉ឺនដុល្លារពិតជាជួយខ្ញុំ បានច្រើនមែនទែន ពីព្រោះឥឡូវនេះ គឺពិបាករកការងារខ្លាំងណាស់ ដោយសារតែមានវិបត្តិកូវីដ១៩ ដែលកំពុងរាតត្បាត ពេញប្រទេស»

អ្នកឈ្នះរង្វាន់ សាច់ប្រាក់ ១០,000 ដុល្លារ ម្នាក់ទៀតគឺ លោកស្រី នាង វឿន ជាពលរដ្ឋស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា លោកស្រីមិនដែលនឹកគិត ថាមានសំណាង ឈ្នះរង្វាន់ធំយ៉ាងនេះទេ ហើយលោកស្រី នឹងយកលុយឈ្នះពីកម្មវិធីនេះ ទៅសងបំណុលគេ ខ្លះទុកឲ្យកូនរៀន និងខ្លះទៀតទុកប្រើប្រាស់ ពេលចាំបាច់ណាមួយ។

អ៊ុំស្រី នាង វឿន បាននិយាយថា «ពេលល្ងាច កូនពៅអ៊ុំកោសកាត ឃើញរង្វាន់ ១ ម៉ឺនដុល្លារ…អ៊ុំចាប់ផ្ដើមមានអារម្មណ៍ រំភើបខ្លាំងណាស់ ហើយទឹកភ្នែកហូរមករាវៗម៉ង អ៊ុំមិនដែលគិតថា អ៊ុំមានសំណាងឈ្នះរង្វាន់ធំ យ៉ាងនេះទេ។ អ៊ុំសប្បាយចិត្តពេករហូតដល់ ដេកមិនលក់ពេញមួយយប់។ អ៊ុំគិតថានឹងយកលុយខ្លះ ទៅសងគេ ហើយទុកខ្លះ ឲ្យកូនដើម្បីរៀន និងខ្លះទៀតទុកទិញថ្នាំពេទ្យ ប្រសិនបើអ៊ុំឈឺ។»

គួរបញ្ជាក់ថាតាមរយៈ កាត«កោសឈ្នះ! កោសឈ្នះ!» គ្រប់កាតកោសប្រាក់រៀល ទាំងអស់របស់ Smart គឺសុទ្ធតែមានរង្វាន់ ដែលរង្វាន់សរុបទាំងអស់ នោះមានដូចជា៖

• លុយសុទ្ធ 10,000 ដុល្លារ ចំនួន 5 រង្វាន់
• លុយសុទ្ធ 100 ដុល្លារ ចំនួន 100 រង្វាន់
• ទូរស័ព្ទ OPPO Reno3 ចំនួន 200 រង្វាន់
• ទូរស័ព្ទ OPPO Find X2 Pro ចំនួន 100 រង្វាន់
• ទូរស័ព្ទ Smart Hero ចំនួន 500 រង្វាន់
• និងលុយបន្ថែមក្នុងប្រព័ន្ធរាប់លានរង្វាន់

ចាប់តាំងពីផ្ដើម ប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជា Smart ជាក្រុមហ៊ុនដំបូងគេបង្អស់ នៅកម្ពុជា ដែលបានចាប់ផ្តើមដំណើរការ បច្ចេកវិទ្យា4Gក្នុងឆ្នាំ 2014 និងបន្តបន្ទាប់ ដោយបច្ចេកវិទ្យា4G + នៅឆ្នាំ 2016 និងបច្ចេកវិទ្យា 4G + ជាមួយ HD Voice (VoLTE) នៅឆ្នាំ 2017 និង4.5G នៅឆ្នាំដដែល។

កាលពីពាក់កណ្ដាលឆ្នាំ២០២០នេះ ក្រុមហ៊ុន Smart បានរៀបចំធ្វើតេស្ត បង្ហាញជាលក្ខណៈសាកល្បង ដោយផ្ទាល់លើបច្ចេកវិទ្យា 5G ដំបូងបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសបញ្ជាក់ពីភាពa ជាអ្នកនាំមុខគេជានិច្ច របស់ក្រុមហ៊ុន នៅក្នុងវិស័យ ទូរគមនាគមន៍ចល័ត Smart។

ក្រុមហ៊ុន Smart ប្ដេជ្ញាបន្តនាំយកកម្មវិធី ឈ្នះរង្វាន់ពិសេសៗ របៀបរស់នៅ​ បែបឌីជីថលថ្មី និងកម្មវិធី កំសាន្តជាច្រើនផ្សេងទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមតាមដានលើទំព័រ Facebook របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់ www.smart.com.kh៕

To Top