អតិថិជន របស់ដែកថែបអ៊ីតាលី ម៉ាក វី ទាំងអតិថិជនទិញរាយ និងម្ចាស់ដេប៉ូ ចំនួន៥៥រូប បានឈ្នះរង្វាន់ធំ ដូចជាម៉ូតូហុងដាឌ្រីម ចំនួន៤រង្វាន់ ម៉ាស៊ីនត្រជាក់ម៉ាក LG ចំនួន៨រង្វាន់ ម៉ាស៊ីនបោកខោអាវម៉ាក LG ចំនួន៨រង្វាន់ និងទូរទស្សន៍ LG ៣២អ៊ីញ ចំនួន៣៥រង្វាន់ សម្រាប់ការចាប់រង្វាន់ជុំទី១ កាលពីថ្ងៃទី១១ កញ្ញា ២០២០ នៅស្ថានីយ៍ទូរទស្សន៍ ហង្សមាស ក្នុងកម្មវិធីប្រគំតន្ត្រី ភេសជ្ជៈ វើក។
ដែកថែបអ៊ីតាលីម៉ាក វី នៅបន្តរៀបចំយុទ្ធនាការ ចាប់ឆ្នោតផ្សងសំណាង ចំនួន២ដងទៀត និងមានរង្វាន់ សរុបចំនួន ១១០រង្វាន់ធំទៀត ដែលមានដូចជាម៉ូតូ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ សម្រាប់ជូនអតិថិជន។
អតិថិជនទាំងអស់ គ្រាន់តែទិញដែកថែបអ៊ីតាលី គ្រប់ប្រភេទ ចាប់ពី ២៥០គីឡូក្រាមឡើង នឹងទទួលបានប័ណ្ណ ផ្សងសំណាងមួយសន្លឹក។ អតិថិជនដែលទិញកាន់តែច្រើន នឹងទទួលបានឱកាស ឈ្នះរង្វាន់កាន់តែច្រើន។
ដែកថែបអ៊ីតាលីម៉ាក វី ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ក្នុងទីផ្សារយ៉ាងទូលំទូលាយ តែងតែរៀបចំ ការចាប់ឆ្នោតផ្សងសំណាង ព្រមទាំងយុទ្ធនាការ លើកទឹកចិត្តផ្សេងៗ ដើម្បីជាការដឹងគុណដល់អតិថិជន ដែលគាំទ្រផលិតផល ដែកថែបអ៊ីតាលីម៉ាក វី និងម្ចាស់ដេប៉ូ ដែលតែងតែជួយជំរុញ ការលក់ផលិតផលនេះ៕