អត្ថបទ

ណាហ្គាវើលដ៍ ផ្តល់ជូន​ នូវបទពិសោធន៍ រីករាយបំផុត ក្នុងឱកាស បុណ្យសែនព្រះខែ

ភ្នំពេញ៖ ណាហ្គាវើលដ៍ គឺជាកន្លែងដ៏ស័ក្តិសមបំផុត សម្រាប់ពុកម៉ែបងប្អូន អបអរពិធីបុណ្យសែនព្រះខែ ដែលជាពិធីប្រចាំឆ្នាំ​​ ដ៏សំខាន់មួយ របស់ចិន។ ក្នុងឱកាសដ៏ពិសេសនេះ ណាហ្គាវើលដ៍ មានលក់នំសែនព្រះខែ និងម្ហូបពិសេសៗ ជាច្រើនមុខ ព្រមទាំងមាន ការសម្តែងសិល្បៈ ដ៏អស្ចារ្យរៀងរាល់ថ្ងៃផងដែរ។

ក្រុមមេចុងភៅឈ្នះពានរង្វាន់ របស់ណាហ្គាវើលដ៍ សូមណែនាំនំសែនព្រះខែ ៤ រសជាតិដែលមានគ្រឿងផ្សំពិសេស និងដុតថ្មីៗរៀងរាល់ថ្ងៃ ដូចជា រសជាតិគ្រាប់ឈូកស ស្លឹកតើយ និងទុរេន និងរសជាតិទីរ៉ាមីស៊ុថ្មី ដែលមានរសជាតិ កាហ្វេបែបអ៊ីតាលី។ នំសែនព្រះខែទាំងនេះ មានសម្បកទន់ និងជម្រើសស្នូលធម្មតា និងស៊ុតពីរដែលតំណាង ឲ្យខែពេញបូរមី និងសំណាងល្អ។

ជួបជុំជាមួយក្រុមគ្រួសារ របស់អ្នកនៅណាហ្គាវើលដ៍ និងជាវនំសែនព្រះខែ ៤ រសជាតិ ដូចជា គ្រាប់ឈូកស ស្លឹកតើយ ទុរេន និងទីរ៉ាមីស៊ុ ដុតថ្មីៗរៀងរាល់ថ្ងៃ!

នំសែនព្រះខែមួយ ដុំតម្លៃ ១០ ដុល្លារ ឬចាប់ពី ៣៦ ដុល្លារសម្រាប់នំរសជាតិទាំង ៤ ដែលខ្ចប់ក្នុងប្រអប់ពណ៌មាស ដ៏ស្រស់ស្អាត ដែលមានលក់រៀងរាល់ថ្ងៃ នៅកន្លែងទទួលភ្ញៀវ Lobby Lounge និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី១ ព្រមទាំងនៅភោជនីយដ្ឋាន ក្រោមដី Food Pavilion និងភោជនីយដ្ឋានចិន Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២។ លោកអ្នកអាចកម្ម៉ង់ ដោយទាក់ទងទៅកាន់ ០១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។ កម្ម៉ង់លើសពី ៣០ ប្រអប់ ឬច្រើនជាងនេះ លោកអ្នកនឹងទទួលបាន ការបញ្ចុះតម្លៃ ២៥%។ អ្នកប្រើ Alipay ទទួលបានការបញ្ចុះតម្លៃ ១៥% ហើយសមាជិកណាហ្គាវើលដ៍រីវ៉ត ទទួលបានការបញ្ចុះតម្លៃ ១០% (ចុះឈ្មោះឥតគិតថ្លៃ)។

សម្រាប់ការជួបជុំដ៏រីករាយ ជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងអ្នកជាទីស្រឡាញ់ របស់អ្នក សូមអញ្ជើញទៅពិសា ម្ហូបឈុតពិសេស នៅភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes ។ ម្ហូបដ៏ឈ្ងុយឆ្ងាញ់ទាំងនោះ រួមមាន ទាប៉េកាំងខ្វៃ បង្គាស្រុស សាច់គោចំឡក បង្កងទន្លេមេគង្គចំហុយ បាយឆាលាយប៉ាវហ៊ឺ និងម្ហូបបែបចិន ជាច្រើនមុខទៀត។ ម្ហូបឈុត ៨ មុខសម្រាប់មួយតុគ្នា ៤ នាក់ តម្លៃត្រឹមតែ ៣៦៨ ដុល្លារ។ ចំណែកម្ហូបឈុត ៩ មុខសម្រាប់គ្នា ៨ ទៅ ១០ នាក់ តម្លៃតែ ៤៨៨ ប៉ុណ្ណោះ។

សូមអញ្ជើញពិសាម្ហូប ឈុតចិនពិសេស នៅភោជនីយដ្ឋាន ប្រណីតចិន Hall of Golden Chimes ជាមួយមនុស្សជាទីស្រឡាញ់ របស់អ្នកនៅណាហ្គាវើលដ៍

មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចទស្សនា ការសម្តែងសិល្បៈដ៏អស្ចារ្យ របស់ណាហ្គាវើលដ៍ផងដែរ នៅម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១ ដែលចូលរួមសម្តែង ដោយអ្នកសិល្បៈចម្រុះជាតិសាសន៍ ដ៏ប៉ិនប្រសប់ មកពីជុំវិញពិភពលោក។ លើសពីនេះ លោកអ្នកអាចកម្សាន្ត និងថតរូបអនុស្សាវរីយ៍ នៅក្នុងអគារ ដែលមានការតុបតែងចម្រុះពណ៌ ដ៏ភ្លឺផ្លេក ចង្កៀងគោម និងរូបទន្សាយនៅច្រកចូលធំ ណាហ្គាវើលដ៍ទី១ និងនៅណាហ្គាវើលដ៍ទី២ ផងដែរ។

ណាហ្គាវើលដ៍ យកចិត្តទុកដាក់បំផុត ទៅលើសុខភាពរបស់អតិថិជន និងបុគ្គលិក។ ណាហ្គាវើលដ៍ បាន និងកំពុងអនុវត្តវិធានការ បង្ការនៅទូទាំងអគារទាំងពីរ ដើម្បីធានាសុវត្ថិភាព សម្រាប់គ្រប់គ្នា។ អតិថិជន និងបុគ្គលិកទាំងអស់ ត្រូវបានតម្រូវឲ្យវាស់កម្តៅ ពាក់ម៉ាស់មុខ រក្សាគម្លាតសុវត្ថិភាព និងលាងដៃជាមួយ ជែលលាងដៃ ដែលមានផ្តល់ជូន នៅទូទាំងអគារទាំងពីរ។

សូមអញ្ជើញទៅណាហ្គាវើលដ៍ និងអបអរពិធីបុណ្យសែនព្រះខែ ជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ របស់អ្នកក្នុងបរិយាកាសដ៏រីករាយ៕

To Top